Category: One-Minute

  • ភ្ញៀវទេសចរក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន មានអ្នកធ្វើដំណើរកម្សាន្តប្រមាណជិត ១លាននាក់

    ភ្ញៀវទេសចរក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន មានអ្នកធ្វើដំណើរកម្សាន្តប្រមាណជិត ១លាននាក់

    ៤ កុម្ភៈ ២០២២

  • ពហុវប្បធម៌សាសនាក្នុងសង្គមកម្ពុជាក្រោមដំបូលសន្តិភាព

    ពហុវប្បធម៌សាសនាក្នុងសង្គមកម្ពុជាក្រោមដំបូលសន្តិភាព

    កម្ពុជាជាសង្គមដែលឱ្យតម្លៃលើវប្បធម៌របស់ពូជសាសន៍នៃប្រជាជាតិដទៃ។ គ្រប់ជាតិសាសន៍នៅកម្ពុជាមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រណិប័តន៍ប្រពៃណី ទំនៀមទំលាប់រៀងៗខ្លួន ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញដែលចែងថា៖ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ។ នៅថ្ងៃចូលឆ្នាំប្រពៃណីចិន-វៀតណាម ២០២២ យើងសង្កេតឃើញប្រជាជនជាច្រើនយកឱកាសនេះជួបជុំប្អូនកូនចៅ កសាងសុភមង្គលក្នុងក្រុមគ្រួសារ និងសម្តែងការដឹងគុណដល់ញាតិការដូនតារបស់ខ្លួន។ ក្រៅពីនេះ គេដើរលេងជាលក្ខណៈគ្រួសារនៅតាមបណ្តាខេត្ត-ក្រុងនានា ក្រោមស្មារតីស្រលាញ់ជាតិស្គាល់ទឹកដី ទោះបីសាំងឡើងថ្លៃក៏ដោយ។ ពីថ្ងៃទី១-៣ កុម្ភៈ ២០២២ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តប្រមាណជិត១លាននាក់ នេះបើតាមក្រសួងទេសចរណ៍។ សកម្មភាពជួបជុំគ្រួសារ និងការធ្វើដំណើរទូទាំងប្រទេស បានស្តែងឱ្យឃើញពីកំណើនជីវភាពប្រជាជន និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមកម្ពុជា និងការលើកម្ពស់តម្លៃវប្បធម៌ចម្រុះក្រោមដំបូលសន្តិភាព។ ✍🏽-ចិន្តកវី📷 La Mo, Online

  • របាយការណ៍នៅថ្ងៃទី៣ កុម្ភៈ

    របាយការណ៍នៅថ្ងៃទី៣ កុម្ភៈ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៦៧នាក់។ ៤. កូវីដ ៦៦ករណី ជាសះស្បើយ ៩៨នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២១ ៥៥០នាក់ អ្នកជាសះស្បើយ ១១៧ ៩១៨នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៤ កុម្ភៈ ២០២២

  • គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ

    គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ

    សេចក្តីព្រាងច្បាប់នេះនឹងរួមចំណែកការពារផលប្រយោជន៍របស់ប្រជាកសិករ តាមរយៈ៖ ការគ្រប់គ្រង ការការពាររុក្ខជាតិ និងការអនុវត្តវិធានការភូតគាមអនាម័យ ដើម្បីកាត់បន្ថយការខាតបង់ដែលអាចបង្កឡើងដោយសមាសភាពចង្រៃចំពោះធនធានរុក្ខជាតិ និងផលិតផលដំណាំនៅក្នុងប្រព័ន្ធផលិតកម្មកសិកម្ម។ គាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ និង ផ្តល់នូវយន្តការគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តវិធានការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាតត្បាតបំផ្លាញពីសំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ។ ៤ កុម្ភៈ ២០២២ ✍🏽 Phay Siphan📷 SPM

  • រកឃើញមេរោគបំប្លែងថ្មី អូមីក្រុងលើបាតុករម្នាក់

    រកឃើញមេរោគបំប្លែងថ្មី អូមីក្រុងលើបាតុករម្នាក់

    ក្រសួងសុខាភិបាលអំពាវនាវឱ្យក្រុមបាតុករអតីតបុគ្គលិក NagaWorld ទាំងអស់ ទៅធ្វើតេស្តរកវីរុសកូវីដ១៩ ដើម្បីបញ្ចៀសការឆ្លងទ្រង់ទ្រាយធំ។ ៤ កុម្ភៈ ២០២២

  • Life on boat 🛶🇰🇭

    Life on boat 🛶🇰🇭
  • ព្រៃលិចទឹកតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ 🏖🌳🦜🇰🇭

    ព្រៃលិចទឹកតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ 🏖🌳🦜🇰🇭

    📸-គឹម បញ្ញារ៍តន៍

  • ៣ កុម្ភៈ ២០២១

    ៣ កុម្ភៈ ២០២១

    ១. ខេត្តរតនគិរីទទួលភ្ញៀវទេសចរចំនួនជាង ១មុឺន២ពាន់នាក់ កើនឡើង ១៧% អំឡុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល ៣ថ្ងៃ – AMS Central ២. កម្ពុជាកំពុងពិនិត្យមើល និងស្វែងយល់បន្ថែមអំពីលទ្ធភាពនាំចេញផ្លែទុរេនកម្ពុជាទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី – AMS Economy ៣. មន្ត្រីជំនាញសហការគ្នាបូមទឹកជួយសង្គ្រោះ ស្រូវប្រាំងរបស់កសិករក្នុងស្រុកមង្គលបុរី ប្រមាណជិត ១ ០០០ហិកតា ដែលកំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រព – ភ្នំពេញបុស្តិ៍ ៤. អេមីរ៉ាត់អារ៉ាប់រួមបានស្ទាក់ចាប់ និងបំផ្លាញយន្ដហោះដ្រូនចំនួន៣គ្រឿង ដែលបានហោះចូលមកក្នុងដែនអាកាសរបស់ខ្លួន – CNN ៥. ក្រុមប្រទេសផលិតប្រេង OPEC+ រំពឹងថានឹងរក្សាផែនការដំឡើងផលិតកម្មប្រេងនៅដដែល សម្រាប់ខែមីនា – Reuters

  • ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងដល់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីយាងចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅថ្ងៃស្អែក

    ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងដល់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីយាងចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅថ្ងៃស្អែក

    ព្រះអង្គ នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។ ៣ កុម្ភៈ ២០២២

  • ករណីបាត់មនុស្ស

    ករណីបាត់មនុស្ស

    បេីបងប្អូនប្រជាពលរដ្ឋបានឃេីញបុរសម្នាក់ដូចមានភិនភាគក្នុងរូបនេះ សូមជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារគាត់ផង តាមរយៈលេខទូរសព្ទដូចបានភ្ជាប់ខាងក្រោមរូបភាព ។ គាត់បានបាត់ពីផ្ទះអស់រយៈពេល ៣ថ្ងៃហេីយ ជាមួយរថយន្តមួយគ្រឿងម៉ាក Highlander ពាក់ស្លាកលេខ ភ្នំពេញ 2BH- 6096 ប្រភព៖ ស្នងការរាជធានីភ្នំពេញ