-
១ មករា ២០២១

១. ក្នុង ឱកាស ឆ្លង ឆ្នាំ សកល កម្ពុជា ទទួល បាន ភ្ញៀវ ទេសចរ សរុប ជាង ១ លាន ១ សែន នាក់ ក្នុង នោះ រាជធានី ភ្នំពេញ និង ខេត្តសៀមរាប មាន ភ្ញៀវ ច្រើន ជាងគេ – កោះសន្តិភាព ២. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានហើយ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ – FN ៣. ការស្ថាបនាផ្លូវជាតិលេខ១០ ដែលមានប្រវែងជាង ១៩៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម-កោះកុង សម្រេចបានជាង៥៤% គិតត្រឹមចុងឆ្នាំ២០២១នេះ – ភ្នំពេញបុស្តិ៍ ៤. អាមេរិក អង់គ្លេស កាណាដា…
-
“៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាបានក្លាយជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់”

-
របាយការណ៍នៅថ្ងៃទី៣១ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ៤៧នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៤. កូវីដ ១៤ករណី ជាសះស្បើយ ១២នាក់ និងគ្មានស្លាប់។ អ្នកឆ្លងសរុប ១២០ ៥០៧នាក់ អ្នកជាសះស្បើយ ១១៦ ៩២៩នាក់ អ្នកស្លាប់ ៣ ០១២នាក់ ចេញផ្សាយ ថ្ងៃទី១ មករា ២០២២
-
ឃាត់ខ្លួនបុគ្គលចំនួន ០៩រូប នៅថ្ងៃទី៣១ ធ្នូ ២០២១ ពីបទរៀបចំបាតុកម្មដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម

-
ឆ្នេរនេសាទ ស្រុកស្រែអំបិល ខេត្តកោះកុង

-
“ពីប្រទេសដែលធ្លាប់ទទួលកងទ័ពមួកខៀវ កម្ពុជាក្លាយជាប្រទេសរួមវិភាគទានកងទ័ព”

-
អរុណសួស្តីពី ឆ្នេរទី៣ កោះកុងក្រៅ 🇰🇭

-
៣១ ធ្នូ ២០២១

១. ១០ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាស៊ានមានទំហំជាង ១១ពាន់លានដុល្លារ កើនឡើងប្រមាណ ២២% – AMS Economy ២. មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) នឹង ក្លាយជាព្រឹត្ដិការណ៍កម្រិតពិភពលោកនៅឆ្នាំ២០២២ ដើម្បីអបអរការប្រារព្ធបិទការគ្រងតំណែងជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២២ របស់ក្រុងសៀមរាប – កម្ពុជាថ្មី ៣. ផលនេសាទនៅឆ្នាំ២០២១ មានការថយចុះ ៨,៥% ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ របបទឹកទន្លេមេគង្គ និងការកាប់រានដីព្រៃលិចទឹក – ភ្នំពេញបុស្តិ៍ ៤. ប្រធានាធិបតីអាមេរិក Biden និងប្រធានាធិបតីរុស្សុី Putin បានពិភាក្សាគ្នាតាមទូរស័ព្ជជាង៥០នាទីទាក់ទិនវិបត្តិអ៊ុយក្រែន តែហាក់គ្មានផ្លែផ្កា – The Gaurdian ៥. ហ្វីលីពីនបន្តរកឃើញមនុស្សស្លាប់កើនលើស ៤០០នាក់ ក្រោយរងការវាយប្រហារដោយព្យុះទីហ្វុងកំណាច Rai កាលពី២សប្តាហ៍មុន – Reuters
-
ស្តាប់នាង ឈឹម ស៊ីថរ រៀបចំផែនការបន្តធ្វើបាតុកម្មខុសច្បាប់ អុកឡុក បិទផ្លូវសាធារណៈ ជាពិសេសបំផ្លាញការរៀបចំកម្មវិធីឆ្លងឆ្នាំសកល ២០២២

-
របាយការណ៍នៅថ្ងៃទី៣០ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ៣ករណី ឃាត់ខ្លួនជនសង្ស័យ ៥នាក់។ ៤. កូវីដ ៦ករណី ជាសះស្បើយ ១០នាក់ និងគ្មានស្លាប់។ អ្នកឆ្លងសរុប ១២០ ៤៩៣នាក់ អ្នកជាសះស្បើយ ១១៦ ៩១៧នាក់ អ្នកស្លាប់ ៣ ០១២នាក់ ចេញផ្សាយ ថ្ងៃទី៣១ ធ្នូ ២០២១