-
បច្ចុប្បន្ន ការចំណាយរបស់អ្នកប្រើប្រាស់ (Consumer Spending) តំណាងឱ្យ ៦៨%នៃGDPសរុបរបស់អាមេរិក

ដោយមួយចំណែកធំនៃការប្រើប្រាស់នេះ គឺទៅលើលំនៅឋាន ការដឹកជញ្ជូន និងថ្លៃថែទាំសុខភាព។ នៅចុងឆ្នាំ ២០២៤ បំណុលគ្រួសារនៅអាមេរិកបានកើនឡើងដល់ ១៧,៩ទ្រីលានដុល្លារ។ តួយ៉ាង ការចំណាយជាមធ្យមប្រចាំឆ្នាំ ប្រមាណ ២៥ ៤៣៦ដុល្លារ ឬជាង ៣២% គឺចាយលើផ្ទះសម្បែង និងប្រមាណ ១៣ ១៧៤ដុល្លារ ស្មើនឹង ១៧%លើការដឹកជញ្ជូន។ ការធានារ៉ាប់រងផ្ទាល់ខ្លួន និងប្រាក់សោធននិវត្តន៍ មានទំហំ ៩ ៥៥៦ដុល្លារ ឬជាង ១២% ខណៈការថែទាំសុខភាព មានទំហំ ៦ ១៥៩ដុល្លារ ឬ ៨% – Visual Capitalist #ams1minute
-
ជ័យលាភីទាំងអស់ ត្រូវបន្តការប្តេជ្ញាចិត្តលះបង់ខ្ពស់ ក្នុងការបន្តថែរក្សាសន្តិភាព និងជាកម្លាំងរួមកសាងជាតិ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កុម្ភៈ ២០២៥

១. ឆ្នាំ២០២៤ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា កើនឡើងដល់ ២២,៥ពាន់លានដុល្លារ – AMS Economy ២. គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ ៦០លានដុល្លារ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍បានច្រើន – កម្ពុជាថ្មី ៣. ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៣៧០លានដុល្លារនៅក្នុងខែមករា – កម្ពុជាថ្មី ៤. នាយករដ្ឋមន្ត្រីអង់គ្លេស ថាត្រៀមខ្លួនជាស្រេច ដើម្បីបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅអ៊ុយក្រែន – Reuters ៥. ចិន ថ្កោលទោសដំណើរឆ្លងកាត់របស់នាវាចម្បាំងកាណាដា នៅច្រកសមុទ្រតៃវ៉ាន់ – Reuters #ams1minute
-
ក្រុមហ៊ុន ICAP បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជាលើវិស័យយានយន្ដប្រេីប្រាស់ថាមពលស្អាត

(រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជា មានសុខសន្តិភាពពេញលេញ និងស្ថិរភាព ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយភាពភាពធន់ក្នុងរង្វង់៦% បើទោះបីជាកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយសារការរីករាត្បាតពីជំងឺកូវីដ-១៩ ក៏ដូចជាភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។ #ams1minute
-
គណៈប្រតិភូសភាសហរដ្ឋអាមេរិកគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិកដេីម្បីជំរុញការពង្រឹងទំនាក់ទំនង

និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ។ សម្ដេចធិបតី និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក បានពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យដូចជា៖ វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល ការពារជាតិនិងសន្តិសុខ និង ការបោសសម្អាតមីន។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ “សុខចិត្តប្រជាជនលក់ត្រីនៅសល់ ប្រសើរជាងគ្មានត្រីលក់ ត្រីថោកសម្រាប់អ្នកហូបប្រសើរជាងត្រីថ្លៃហើយប្រជាជនគ្មានលទ្ធភាពទិញ”

-
ខេត្តខ្ញុំស្អាតចឹង

-
ថ្ងៃនេះក្រសួង អញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះ ដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន

ព្រមទាំងប្រគល់បណ្ណសម្គាល់អចលនវត្ថុជូនបងប្អូន និងសូមអរគុណចំពោះក្រុមការងារដែលបានជួយដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងនៅតែបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗទៀតនាពេលខាងមុខ។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ទៅមុខទៀត សូមបងប្អូនសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ធ្វើការដាំដើមឈើ ថែរក្សាអនាម័យ បរិស្ថានរស់នៅ ដើម្បីប្រែក្លាយភូមិឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។ ព្រមជាមួយគ្នានេះ ក្រសួងនឹងជួយសម្របសម្រួលជាមួយធនាគារដើម្បីបងប្អូនមានលទ្ធភាពក្នុងការបង់រំលោះបន្តជាមួយបុរី ។ ពិធីជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាជនជាអតិថិជន បុរី ឡងេ ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា។ ១៧ កុម្ភៈ ២០២៥ #ams1minute
-
រាជរដ្ឋាភិបាលមានគោលនយោបាយល្អហើយ ប៉ុន្តែអ្វីដែលកាន់តែល្អប្រសើរថែមទៀត គឺសមិទ្ធផលជាក់ស្តែងដែលប្រជាពលរដ្ឋទទួលបានពិតប្រាកដ

-
នៅអាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូណេស៊ី មានប្រជាជនចិនរស់នៅច្រើនជាងគេ ដោយសារទំនាក់ទំនងប្រវត្តិសាស្ត្រ

និងវប្បធម៌របស់ប្រទេសនេះជាមួយចិន។ ជាក់ស្ដែង ប្រជាជនទាំងនេះភាគច្រើនជាកូនចៅជំនាន់ក្រោយរបស់ជនអន្តោប្រវេសន៍ចិន ដែលបានផ្លាស់មករស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនជំនាន់មកហើយ។ នេះខុសពីបណ្តាប្រទេសលោកខាងលិចដូចជាអូស្ត្រាលី និងកាណាដា ដែលប្រជាជនចិនភាគច្រើនទើបតែបានទៅរស់នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ – Visual Capitalist #ams1minute