-
ចិន សហភាពអឺរ៉ុប និងអាមេរិក គឺជាក្បាលម៉ាស៊ីនសំខាន់នៃការរីកចម្រើននាពេលអនាគតរបស់កម្ពុជា

-
ទីតាំង ៨ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

១. ហាងជប៉ុន RoBaTa LaB ផ្ទះលេខ៨ ផ្លូវលេខ៤៧០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន អ្នកជំងឺកូវីដ ៣ នាក់ បានទៅហូបអាហារ។ ២. ហាងកាត់សក់ តាញញឹម ផ្ទះលេខ៩០ ផ្លូវនេរុហ៍ (២១៥) សង្កាត់វាលវង់ ខណ្ឌ៧មករាអ្នកជំងឺកូវីដ១៩ បានទៅកាត់សក់។ ៣. ហាងលក់ទំនិញ អេកូថោន ផ្លូវ ១០១៩ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានទៅទិញទំនិញ។ ៤. មន្ទីរសម្ភព ណូប៊ែល ផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង។ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៨៖០០ ព្រឹក អ្នកជំងឺកូវីដ១៩ ទៅចាក់វ៉ាក់សាំងតេតាណូស។ ៥. ធនាគារ អេស៊ីលីដា សាខាផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកផ្នែកបេឡា។…
-
បន្ទាប់ពីការរុករកអស់រយៈពេល ៦ឆ្នាំ ចិនបានរកឃើញទីតាំងបូមប្រេង និងឧស្ម័នថ្មីមួយនៅ Tarim Basin ដែលអាចបូមប្រេងបានដល់ទៅ ៩០០លានតោន

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៤នាក់ និងជាសះស្បើយចំនួន ១១នាក់ នៅខេត្តត្បូងឃ្មុំ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៨នាក់ និងជាសះស្បើយចំនួន ១០៧នាក់ នៅខេត្តបន្ទាយមានជ័យ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦២នាក់ និងជាសះស្បើយចំនួន ៧៥នាក់ នៅខេត្តកំពង់ចាម

-
3 in 1 👇🏽

-
របាយការណ៍នៅថ្ងៃទី២៤ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី គ្មានអ្នកស្លាប់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ ៦៩៩ករណី និងជាសះស្បើយ ៧៥៩នាក់។ អ្នកឆ្លងសរុប ៤៦.០៦៥នាក់ អ្នកជាសះស្បើយ ៤០.៧៦៩នាក់ អ្នកស្លាប់ ៥០៩នាក់ ចេញផ្សាយ ១២:២១ ថ្ងៃទី២៥ មិថុនា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ក្នុងចិត្តនៅមិនស្ងប់ អាណិតកូនចៀមដែលត្រូវពង្វក់ដោយល្បិចកលរបស់ចចក អាឡិច

អន្ទាក់ភូមិសាស្រ្តនយោបាយមាននៅគ្រប់កន្លៀតកន្លោះ ទាំងអន្ទាក់ថ្មី និងទាំងអន្ទាក់ចាស់ ហើយអន្ទាក់ខ្លះរាយទុកយូរមកហើយ។ នៅចាំបានថាកាលពី២០១៣ បើសិនជាគ្មានអ្នកកាន់ចង្កូតដ៏រឹងមាំទេ ប្រហែលជារឿងនៅភូមាពេលនេះបានកើតឡើងនៅកម្ពុជាឯនេះទេ។ មើលទៅក្រោយវិញ ទើបដឹងថាកម្ពុជាសំណាងខ្លាំងប៉ុណ្ណា ដែលអាចនៅរក្សាសន្តិភាពក្នុងដៃបាន។ រហូតមកដល់ពេលនេះ អន្ទាក់ថ្មី ឬផែនការ B កំពុងអនុវត្ត បន្ទាប់ពីផែនការ A ទទួលរងបរាជ័យ ហើយកុំឆ្ងល់ ផែនការ C D E នឹងនៅតែមានជាបន្តបន្ទាប់ក្នុងគោលដៅតែមួយគត់គឺ ញុះញង់ឱ្យមានការបះបោរប្រឆាំងគ្នារវាងខ្មែរនិងខ្មែរ។ សារជាតិសត្វចចកគឺល្បិចកិចកល លុះចៀមភ្លេចខ្លួន ច្បាស់ជាបានដៃ ស៊ីចៀមជាអាហារមិនខាន។ ដូច្នេះ មានតែចំណេះវិជ្ជា ការរៀនសូត្រយល់ដឹងពីកិច្ចការរាក់ជ្រៅរបស់ប្រទេសឱ្យបានច្បាស់លាស់ប៉ុណ្ណោះ ទើបអាចជួយយើងឱ្យរួចពីការបោកបន្លំរបស់ពពួកចចកស្បែកសនេះបាន។ ✍🏽-សុគតិ ប្រភព @Politico360KH