-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៧នាក់ នៅខេត្តកំពត

-
ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋ 🇰🇭

-
ប្រទេសលោកខាងលិចដូចជាអាមេរិក និងអ៉ឺរ៉ុបនៅតែមិនទទួលស្គាល់វ៉ាក់សាំងចិន Sinopharm និង Sinovac ទោះបីអង្គការសុខភាពពិភពលោកបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នៅទូទាំងពិភពលោករួចហើយក្តី

បារាំងចាត់ទុកប្រជាជនដែលចាក់វ៉ាក់សាំង Pfizer, Moderna, AstraZeneca និង Johnson and Johnson ថាបានទទួលថ្នាំបង្ការហើយ បើទោះបីជាអ្នកចាក់វ៉ាក់សាំងទាំងនេះប្រឈមនឹងការរលាកសាច់ដុំបេះដូង និងការកកឈាមក្តី។ អ្នកដែលចាក់វ៉ាក់សាំង Sinopharm និង Sinovac ត្រូវបានកំណត់ថាមិនទាន់បានចាក់វ៉ាក់សាំង និងត្រូវធ្វើចត្តាឡីស័ក ៧ថ្ងៃពេលធ្វើដំណើរដល់បារាំង។ បារាំងចែកពិភពលោកជាតំបន់ក្រហម ទឹកក្រូច និងបៃតង ដោយផ្អែកលើកម្រិតហានិភ័យនៃការរាតត្បាតកូវីដ១៩។ ចិនស្ថិតក្នុងតំបន់ពណ៌ទឹកក្រូច ខណៈជប៉ុនស្ថិតក្នុងតំបន់បៃតង ទាំងដែលហានិភ័យនៃស្ថានភាពឆ្លងនៅជប៉ុនខ្លាំងជាងចិន ១០ដង។ ចំនួនអ្នកស្លាប់នៅជប៉ុនលើសពី ១០០នាក់ក្នុងមួយថ្ងៃ រីឯចិនមានអ្នកស្លាប់តិចជាង ១០០នាក់ក្នុង១ឆ្នាំ។ 🎥 Difference Frames the World
-
របាយការណ៍នៅថ្ងៃទី១៧ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ៣០នាក់។ ៤. កូវីដ ៧៩៩ករណី និងជាសះស្បើយ ៩១០នាក់។ – អ្នកឆ្លងសរុប ៤១៥៨១នាក់ – អ្នកជាសះស្បើយ ៣៥៩៤០នាក់ – អ្នកស្លាប់ ៣៩៤នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៨ មិថុនា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់មូលហេតុ៣យ៉ាង ដែលសកម្មជនចលនាមាតាធម្មជាតិ៣នាក់ ត្រូវបានចាប់ខ្លួន

១. ក្រុមនេះជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានការបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ Alejandro Gonzalez Davidson ជាជនជាតិអេស្បាញ។ ២. គ្រប់សកម្មភាពរបស់ពួកគេ គឺយកឈ្មោះ និងជ្រកក្រោមស្លាកបរិស្ថាន ប៉ុន្តែបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មាន និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាន ធ្វើជាលេសញុះញង់ដល់សាធារណជន ក្នុងគោលដៅប្រឆាំង និងផ្តួលរម្លំរាជរដ្ឋាភិបាល។ ៣. ក្រុមនេះធ្វើសកម្មភាពបានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្មផ្គត់ផ្គង់ដោយដោយជនបរទេស។ អង្គការមាតាធម្មជាតិ ដែលមានទីស្នាក់ការកណ្តាលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្កើតឡើង និងដឹកនាំដោយ Alejandro Gonzalez Davidson ត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបចោលកាលពីថ្ងៃទី១៥ កញ្ញា ២០១៧ បន្ទាប់ពីបានបណ្តេញលោកអាឡិច ចេញពីកម្ពុជា។
-
ប្រទេសមហាអំណាចមួយចំនួនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផ្តួលរម្លំប្រទេសដែលមិនស្តាប់តាមការបញ្ជារបស់ខ្លួន

ប្រទេសមហាអំណាចមួយចំនួនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផ្តួលរម្លំប្រទេសដែលមិនស្តាប់តាមការបញ្ជារបស់ខ្លួន ដោយចាប់ផ្តើមពីការមូលបង្កាច់ ញុះញង់ បញ្ឆេះកំហឹងប្រជាជនឱ្យប្រឆាំងនឹងរដ្ឋាភិបាល ហើយពួកគេប្រើប្រាស់ដៃជើងរបស់ខ្លួនដូចជាមន្រ្តីទូតរបស់ខ្លួន បក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដែលទទួលលុយពីខ្លួន ដើម្បីសម្រេចរបៀបវារៈរបស់ពួកគេ។ ✍🏽-ជិន ម៉ាលីន
-
វិស្វករចូលនិវត្តន៍ម្នាក់ លោក Tom Brown ក្នុងរយៈពេលជាង ២៥ឆ្នាំ បានសង្រ្គោះផ្លែប៉ោមជាង ១.២០០ ប្រភេទពីការផុតពូជ

-
វត្តនគរបាជ័យ កំពង់ចាម 🇰🇭

-
១៧ មិថុនា ២០២១

១. ទិន្នផលត្រីចិញ្ចឹម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅតែមានភាពគ្រប់គ្រាន់ មិនខ្វះខាតដូចពាក្យចចាមអារាមនោះទេ – AMS Economy ២. ការស្ថាបនាផ្លូវ និងផែនការបើកទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងរួចឱ្យមកទស្សនាតំបន់សៀមរាប-អង្គរចាប់ពីត្រីមាសទី៤ ២០២១ កំពុងធ្វើឱ្យវិស័យអចលនទ្រព្យក្នុងខេត្តកម្រើកឡើងវិញជាបណ្តើរៗ – ភ្នំពេញបុស្តិ៍ ៣. សហគមន៍អ្នកចិញ្ចឹមខ្យងចំពុះទាស្នើម្ចាស់សណ្ឋាគារ និងម្ចាស់ផ្សារទំនើបជួយរកទីផ្សារក្នុងស្រុក – RFI ៤. អ្នកទោសនៅមន្ទីរឃុំឃាំង Guantanamo ថាស្ថានភាពកាន់តែអាក្រក់ជាងមុនពេល Biden ក្លាយជាប្រធានាធិបតី – Vice News ៥. ចិនចង់ឱ្យមានការស៉ើបអង្កេតពីប្រភពដើមមេរោគកូវីដ១៩នៅអាមេរិក – Reuters