-
តើពូជស្រូវផ្កាមាលតី និងសែនក្រអូប០១ មានលក្ខណៈខុសគ្នាបែបណាខ្លះ?

ពូជស្រូវផ្កាមាលតី ធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ ទឹកជំនន់ ការដួលដើម និងគ្រោះរាំងស្ងួត ហើយមានគុណភាពល្អ និងអាចទទួលបានទិន្នផលខ្ពស់ចាប់ពី ៣.៥តោនទៅ ៥.៥តោនក្នុងមួយហិកតា។ ពូជនេះ មានក្លិនក្រអូបស្រាល និងប្រកាន់រដូវ។ ដោយឡែក ពូជស្រូវសែនក្រអូប០១ ជាស្រូវមិនប្រកាន់រដូវ និង សម្រាំងចេញពីស្រូវប្រណិតប្រភេទផ្ការំដួល មានដូចជា សែនក្រអូប ផ្កាម្លិះ សូម៉ាលី រំដេង និងរមៀតជាដើម។ ពូជស្រូវនេះមានក្លិនក្រអូប គ្រាប់ស្រូវមានភាពថ្លាវែងរលូន និងគុណភាពខ្ពស់។ ប្រភព: AMS Economy
-
របាយការណ៍នៅថ្ងៃទី១២ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៤. កូវីដ ៤៦៨ករណី និងជាសះស្បើយ ៦៣៦នាក់។ អ្នកឆ្លងសរុប ៣៨៤២៧នាក់ អ្នកជាសះស្បើយ ៣១៨៥៨នាក់ អ្នកស្លាប់ ៣៣៥នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៣ មិថុនា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥៣នាក់ និងជាសះស្បើយចំនួន ៣នាក់ នៅខេត្តសៀមរាប

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦នាក់ និងជាសះស្បើយចំនួន ២៧នាក់ នៅខេត្តប៉ៃលិន រកឃើញថ្ងៃទី១២ មិថុនា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២០នាក់ នៅខេត្តព្រៃវែង រកឃើញថ្ងៃទី១២ មិថុនា ២០២១

-
កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា Cambodia Fresh Farm នៅស្រុកពញាឮ ខេត្តកណ្តាល លក់សាច់ត្រីកែច្នៃស្រស់បាន ៧តោន ក្នុង៥ខែដើមឆ្នាំ២០២១

លោក ចៅ សួស្តី អ្នកគ្រប់គ្រង Cambodia Fresh Farm ថ្លែងថា កសិដ្ឋានមួយនេះបានបង្កើតនៅឆ្នាំ២០១៧ លើផ្ទៃដីសរុប ៤.៥ហិកតា និងមានចំនួន ២១ស្រះ។ អនុវត្តតាមបច្ចេកទេសជប៉ុន ត្រីមួយក្បាលអាចកែច្នៃបាន ១៤ប្រភេទនៃមុខទំនិញ។ ស្រការត្រីយកទៅកែច្នៃជាគ្រឿងសម្អាង ប្រមាត់ត្រី ស្បែកត្រី និងឆ្អឹង សូម្បីទឹកលាងសម្អាតត្រីក៏យកទៅធ្វើជីដែរ។ អានលម្អិត ប្រភព៖ AMS Economy
-
នៅឧទ្យានជាតិវើនសៃ-សៀមប៉ាង

-
១២ មិថុនា ២០២១

១. អាជីវកម្មបង្កើតទូរភ្ញាស់ពងសត្វលក្ខណៈគ្រួសារ កំពុងមានតម្រូវការក្នុងស្រុក – AMS Economy ២. កសិករចិញ្ចឹមសត្វចង្រិត អះអាងថា រកបានចំណូលពី ៣.០០០ ទៅ ៥.០០០ ដុល្លារ – រស្មីកម្ពុជា ៣. ក្រសួងកសិកម្ម គ្រោង ចាយ ជាង ១១០ លាន ដុល្លារ អា មេ រិ ក ដើម្បី អភិវឌ្ឍផលិតផល កសិកម្ម ៥ មុខ រួមមាន ដំឡូងមី ស្វាយ ចន្ទី បន្លែ មាន់ស្រុក – កោះសន្តិភាព ៤. លោក គីម ជុងអ៊ុន ប្រាប់ឱ្យយោធាកូរ៉េខាងជើងប្រុងជើងការខ្ពស់ ប្រឈមមុខនឹងស្ថានការណ៍ប្រែប្រួលលើតំបន់ឧបទ្វីបកូរ៉េ – Reuters ៥. ប្រធានាធិបតីរុស្ស៊ី ទាត់ចោលព័ត៌មានដែលថា រុស្ស៊ី ផ្គត់ផ្គង់ ផ្កាយរណប…
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២១នាក់
