-
ក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ដ្រីការបរទេសអាមេរិក Blinken និងរដ្ឋមន្ដ្រីការបរទេសរុស្សី Lavrov កាលពីថ្ងៃទី១៩ ឧសភា ២០២១

ក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ដ្រីការបរទេសអាមេរិក Blinken និងរដ្ឋមន្ដ្រីការបរទេសរុស្សី Lavrov កាលពីថ្ងៃទី១៩ ឧសភា ២០២១ លោក Blinken បានបញ្ចេញនូវស្នាមញញឹមដ៏កម្រ ហើយក៏បានបង្ហាញអាកប្បកិរិយាដូចជាកូនសិស្សនៅចំពោះមុខរដ្ឋមន្ដ្រីការបរទេសរុស្សី Lavrov ខុសពីពេលនៅទីក្រុង Anchorage, Alaska ដែលជាកន្លែងគាត់បានទទួលមេរៀនយ៉ាងអាម៉ាស់ពីចិន។ លើកនេះ Blinken មិនបានទូន្មានរុស្ស៊ីអំពីសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យទេ តែបែរជាទទួលបាននូវមេរៀនការទូតពី Lavrov ទៅវិញ។ មួយទៀត រដ្ឋមន្ដ្រីរុស្សីពុំបានពាក់ម៉ាសឡើយ ដែលបង្ហាញពីទំនុកចិត្ត និងការស្វាគមន៍របស់រុស្សីចំពោះអាមេរិក។ នាឱកាសនោះ លោក Lavrov បានក្រើនរំលឹកថា រុស្ស៊ីនឹងពិភាក្សាលើបញ្ហានានាដោយផ្អែកលើភាពស្មោះត្រង់ តម្លាភាព និងការគោរពគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ អ្នកវិភាគលើកឡើងថា មើលទៅអាមេរិកមិនសូវជាហ៊ានជាមួយរុស្ស៊ី តែបែរជាមានអាកប្បកិរិយាក្រអឺតក្រទមជាមួយចិន ដោយហេតុថារុស្ស៊ីចំណាយថវិកាលើវិស័យយោធាតិចជាងអាមេរិកជាង ១០ដង តែរុស្ស៊ីមានអាវុធកំណាចជាច្រើនដូចជា Poseidon, Avangard, Kinzhal ជាដើម។ ប្រភព៖ Russia Insight
-
អត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤១នាក់ នៅខេត្តតាកែវ

-
រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការនៅក្នុងរោងចក្រយូលី ១

រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការនៅក្នុងរោងចក្រយូលី ១ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងមានហានិភ័យនេះ។
-
រដ្ឋបាលខេត្តកំពង់ឆ្នាំង ផ្អាកជាបណ្ដោះអាសន្នរោងចក្រហឹរ៉ាយហ្សិន អៅដរ ខេមបូឌា (Horizon OutdoorCambodia Co.,Ltd)

-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ នៅខេត្តកំពង់ឆ្នាំង

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២១ ឧសភា ២០២១

របាយការណ៍នៅថ្ងៃទី២១ ឧសភា ១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៣. គ្រឿងញៀន ២០ករណី ឃាត់ខ្លួនជនសង្ស័យ ៨៤នាក់។ ៤. កូវីដ ៤៨៨ករណី និងជាសះស្បើយ ៦៤០នាក់។ អ្នកឆ្លងសរុប ២៤៦៤៥នាក់ អ្នកជាសះស្បើយ ១៧១៦៤នាក់ អ្នកស្លាប់ ១៦៧នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២២ ឧសភា ២០២១
-
អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងផលិតទឹកខ្មេះ រូបចេក នៅ ផ្លូវ OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
តែមប្រិ៍ “ព្រះរាជសង្ហារកម្ពុជា” តម្លៃ ២-៣រៀល បោះពុម្ពនៅឆ្នាំ១៩៥៤

-
ប្រាសាទនាគព័ន្ធ៖ ទេសភាពវប្បធម៌នាសតវត្សរ៍ទី១២រំលេចជាថ្មីនៅសតវត្សរ៍ទី២១
