-
ក្រសួងសុខាភិបាល ក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្តបន្តបង្កើនការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងការធ្វើចត្តាឡីស័កនៅមូលដ្ឋានរាជធានី-ខេត្ត

-
អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សា ឫស្សីកែវ ដែលមានទីតាំងស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១១៧នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកឃើញថ្ងៃទី២០ ឧសភា ២០២១

-
នារីមួកខៀវ 🇰🇭 ក្នុងប្រតិបត្តិការបោសសម្អាតមីននៅលីបង់ 🇱🇧

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៧នាក់ នៅខេត្តស្វាយរៀង រកឃើញថ្ងៃទី២០ ឧសភា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤០នាក់ នៅខេត្តតាកែវ រកឃើញថ្ងៃទី ២០ ឧសភា ២០២១

-
វៀតណាម ជាប្រទេសផលិត និងនាំចេញអង្ករធំជាងគេបំផុតនៅលើពិភពលោក

វៀតណាម ជាប្រទេសផលិត និងនាំចេញអង្ករធំជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែ កសិករមួយចំនួនបានជួបប្រទះនឹងបញ្ហាការហូរចូលនៃទឹកប្រៃចូលទៅក្នុងស្រែ និងបំផ្លាញដំណាំ ដែលបណ្តាលមកពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ជុំវិញបញ្ហានេះ មូលនិធិអន្តរជាតិសំរាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងរដ្ឋាភិបាលនៃប្រទេសវៀតណាម បានរួមគ្នាបង្កើតកម្មវិធីលើទូរស័ព្ទដៃមួយ ដែលមានប្រព័ន្ធ censors សំរាប់ប្រកាសអាសន្ន និងត្រួតពិនិត្យអំពីកម្រិតអាល់កាឡាំងរបស់ទឹក ភាពប្រៃ កម្រិត pH និងកម្ពស់ទឹកជោរ។ ទិន្ន័យដែលផ្តល់ឱ្យនោះ នឹងជូនដំណឹងដល់កសិករអំពីពេលវេលាណាមួយ ដែលអាចឱ្យពួកគេបាចទឹកសាបចូលស្រែឱ្យបានទាន់ពេលវេលា ដើម្បីការពារដំណាំ។ ប្រភព៖ BBC
-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២០ ឧសភា ២០២១

របាយការណ៍នៅថ្ងៃទី២០ ឧសភា ១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៤. កូវីដ ៤៦០ករណី និងជាសះស្បើយ ៨២៤នាក់។ អ្នកឆ្លងសរុប ២៤១៥៧នាក់ អ្នកជាសះស្បើយ ១៦៥២៤នាក់ អ្នកស្លាប់ ១៦៥នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២១ ឧសភា ២០២១
-
អ្នកជំងឺកូវីដ១៩ គឺជាមន្ត្រីការពារផ្ទះឯកអគ្គរាជទូតអង់គ្លេស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២០ ផ្លូវលេខ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ

-
និស្សិតអូស្រ្ដាលីរាប់ពាន់នាក់ ប្រមូលផ្ដុំជាមួយក្រុមសកម្មជនបរិស្ថាន ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួនឱ្យបញ្ឈប់គម្រោងវិនិយោគទៅលើឧស្សាហកម្មឧស្ម័ន

រដ្ឋាភិបាលអូស្រ្ដាលីបានជ្រើសរើសយកការវិនិយោគទៅលើគម្រោងថាមពលដើរដោយឧស្ម័ន ក្រោមតម្លៃជាង ៤៦៨លានដុល្លារ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចជាតិពីវិបត្តិកូវីដ១៩ បើទោះបីជាមានការតវ៉ាពីក្រុមសកម្មជនប្រឆាំងបម្រែបម្រួលអាកាសធាតុក៏ដោយ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត ម៉ូរីសុន បានប្រឆាំងនឹងការអំពាវនាវជាសកលចំពោះការកាត់បន្ថយការបំភាយឧស្ម័នមកនៅត្រឹមកំរិតសូន្យនៅឆ្នាំ២០៥០ ដោយលើកឡើងពីហានិភ័យនៃការខូចខាតសេដ្ឋកិច្ចជាតិ។ ប្រភព៖ Reuters