-
អ្នកជំងឺកូវីដ១៩ បានទៅទិញម្ហូប នៅផ្សារទំនើប Lucky Express សាខាផ្សារកណ្ដាល

អ្នកជំងឺកូវីដ១៩ បានទៅទិញម្ហូប នៅផ្សារទំនើប Lucky Express សាខាផ្សារកណ្ដាល ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញហើយបានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយម្នាក់ និងប្រយោលចំនួន ០៤ នាក់។ ប្រជាពលរដ្ឋ ដែល បានទៅផ្សារទំនើប Lucky Express សាខាផ្សារកណ្តាល ចាប់ពីថ្ងៃទី១៣ ឧសភា ម៉ោង១០៖០០ ព្រឹក សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងមានហានិភ័យនេះ។
-
រដ្ឋមន្ត្រីកសិកម្មស្នើអភិបាលខេត្តជាប់ព្រំដែនវៀតណាមជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម

-
អ្នកជំងឺកូវីដ១៩ បានទៅបូមឈាមនៅមន្ទីរសម្រាកព្យាបាល និងសម្ភព កណ្ណិកា នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ

-
រដ្ឋបាលខេត្តកែប រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០២នាក់

រដ្ឋបាលខេត្តកែប រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០២នាក់ និង មានអ្នកប៉ះពាល់ផ្ទាល់ចំនួន ១៩នាក់ ៖ ១. វេត វណ្ណនន់ អាយុ ២០ឆ្នាំ មានអាសយដ្ឋាននៅ ភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ២. វេត វណ្ណា អាយុ១៣ឆ្នាំ ជាសិស្ស ត្រូវជាប្អូនស្រី និងមានទីលំនៅជាមួយបុគ្គល វិជ្ជមានកូវីដ-១៩ ខាងលើ(ស្ត្រីឈ្មោះ វេត វណ្ណនន់) ២០ ឧសភា ២០២១
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់បណ្តាលមកពីពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្តាល

-
រដ្ឋបាលខេត្តប៉ៃលិន ផ្អាកជាបណ្តោះអាសន្ននូវទីតាំងចំនួន ០៥

រដ្ឋបាលខេត្តប៉ៃលិន ផ្អាកជាបណ្តោះអាសន្ននូវទីតាំងចំនួន ០៥ ចាប់ពីថ្ងៃទី២០ ឧសភា ២០២១ រហូតដល់មានាការជូនដឹំណឹងជាថ្មី ៖ ១. អាហារដ្ឋាន អាម៉ី អ័យស្ទ័រ & គ្រឿងសមុទ្រពិសេស ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ២. អាហារដ្ឋាន មីគាវគោដុតបន្ទះដែក ស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ៣. ហាង ធី ថាន់ កាហ្វេ ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ៤. បន្ទប់ពិគ្រោះនិងព្យាបាលជំងឺ កឹមសំណាង ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ៥. កន្លែងសិប្បកម្មជាងដែក ឈ្មោះ គីម បូនី ស្ថិតនៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ២០ ឧសភា ២០២១
-
រដ្ឋបាលខេត្តប៉ៃលិន រកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០១នាក់

-
ទិវាជាតិនៃការចងចាំ ២០ ឧសភា

ចងចាំមិនអាចបំភ្លេចបាន របបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) រំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបប ប៉ុល ពត។ ដើម្បីកុំឱ្យរបប ប៉ុល ពត វិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ ✍🏽-សម្តេចតេជោនាយករដ្ឋមន្រ្តី
-
រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណករណីវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់

-
អ្នកជំងឺ កូវីដ១៩ បានទៅកាត់សក់ នៅហាង គឹម លី នៅផ្លូវកម្ពុជាក្រោម
