-
អត្តសញ្ញាណនៃអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តព្រៃវែងថ្ងៃទី១៤ ឧសភា ២០២១ ចំនួន៣នាក់ទៀតក្នុងស្រុកពាមរក៍ ស្រុកពាមជរ និងស្រុកកំចាយមារ

យើងត្រូវរក្សាអនាម័យដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ និងជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ជាពិសេស ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស និងខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម និង៣ការពារ ៣កុំ។ 📷 ជា សុមេធី
-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១៤ ឧសភា ២០២១

១. រដ្ឋមន្ត្រីសុខាភិបាលថា វិធានការបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ ជាមេរៀនសម្រាប់ខេត្តដទៃ – ថ្មីៗ ២. ត្រីមាសទី១ ឆ្នាំ២០២១ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីជិត៧០ម៉ឺនតោន តែមិនទាន់មានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅកាន់ទីផ្សារពិភពលោកទេ – RFI ៣. លោក ជិន ម៉ាលីន៖ ការកំណត់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្ត្រីរាជការ និងលក្ខខណ្ឌសម្រាប់ធ្វើជាមន្ត្រី មិនមែនជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ គឺធ្វើឡើងដើម្បីប្រយោជន៍សាធារណៈ – FN ៤. ការប្រយុទ្ធរវាងអ៊ីស្រាអែល-ហាម៉ាស់ នៅតែបន្ត ឯក្រុមប្រឹក្សាសន្តិសុខ ត្រៀមប្រជុំលើកទីបី – Xinhua ៥. ប្រធានាធិបតីហ្វីលីពីននិយាយថា នឹងមិនដកនាវាចេញពីដែនទឹកមានជម្លោះជាមួយចិនទេ – Reuters
-
ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ០៥នាក់នៅថ្ងៃទី១៤ ឧសភា ២០២១

-
ប្រាសាទព្រះបាលិលេយ្យ

-
រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន០២នាក់

-
សម្តេចតេជោ បញ្ជាឱ្យក្រុមមេធាវីការពារក្តីជូនកញ្ញា មាន ពេជ្ររីតា ដល់ទីបញ្ចប់

-
រដ្ឋបាលខេត្តកំពត រកឃើញករណីវិជ្ជមាន ចំនួន ០១នាក់

-
រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់

១. ហេ គឹមសុង ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ២. ហោ ចាន់ស៊ី ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ៣. លន់ ទ្រី ភេទប្រុស អាយុ ៥១ឆ្នាំ ជាមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ ១៤ ឧសភា ២០២១
-
រកឃើញវិជ្ជមានលើជនជាតិចិន ២នាក់ ដែលស្នាក់នៅសណ្ឋាគារ LAVANYA Boutique Hotel

រកឃើញវិជ្ជមានលើជនជាតិចិន ២នាក់ ដែលស្នាក់នៅសណ្ឋាគារ LAVANYA Boutique Hotel ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៦ ផ្លូវលេខ២២៨ កែងផ្លូវលេខ៥៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ អ្នកដែលបានទៅទីតាំងខាងលើ ចាប់ពីថ្ងៃទី៨-១២ ឧសភា ២០២១ សូមទៅធ្វើតេស្ដ និងដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ជាមួយអ្នកជំងឺទាំង២នាក់។
-
រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ទៀតនៅស្រុកអូររាំងឪ និងស្រុកមេមត់ នៅថ្ងៃទី១៤ ឧសភា
