-
ក្រសួងសុខាភិបាលអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជន ចំនួន៣ មានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩

១. មន្ទីរពេទ្យ សង់ត្រាល់ ផ្ទះលេខ ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ២. មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ ៨៨៨ ផ្លូវសហព័ន្ធរ៉ុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ៣. មន្ទីរពហុព្យាបាល វិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ៤ ឧសភា ២០២១
-
អត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៥១នាក់ នៅខេត្តបន្ទាយមានជ័យ រកឃើញថ្ងៃទី០៤ ឧសភា ២០២១

-
អ្វីៗដើម្បីសុខភាព និងអាយុជីវិតមនុស្សជាតិ 🇰🇭

-
រដ្ឋបាលខេត្តកំពង់ស្ពឺ បិទខ្ទប់ជាបណ្ដោះអាសន្នភូមិត្រពាំងទន្លាប់ និងមួយផ្នែក នៃភូមិព្រៃស្រឡែង

-
រដ្ឋបាលខេត្តកំពង់ស្ពឺ រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤នាក់ បន្ថែមទៀត

-
រដ្ឋមន្ដ្រីការបរទេសហ្វីលីពីន លោក Teodoro Locsin Jr. បានបង្ហោះសារដែលប្រាសចាកពីឥរិយាបទការទូត ក្នុងបណ្ដាញសង្គម Twitter

រដ្ឋមន្ដ្រីការបរទេសហ្វីលីពីន លោក Teodoro Locsin Jr. បានបង្ហោះសារដែលប្រាសចាកពីឥរិយាបទការទូត ក្នុងបណ្ដាញសង្គម Twitter ថា៖ “មិត្តចិនអើយ! តើគួរប្រើសម្តីបែបណា ទើបមានសុជីវធម៌? អូ! គឺត្រូវនិយាយថា ដកខ្លួនចេញឱ្យឆាប់! តើអ្នកកំពុងធ្វើអ្វីចំពោះមិត្តភាពរបស់យើង? ខាងយើងបានព្យាយាមសម្រុះសម្រួលហើយនូវឡើយតែខាងអ្នក។ អ្នកដូចជាតួអាក្រក់ ដែលខំទាក់ទាញចំណាប់អារម្មណ៍បុរសសង្ហាម្នាក់នេះដែលគ្រាន់តែចង់មានចំណងមិត្តភាពល្អ មិនមែនធ្វើឪឯងនោះទេ។” ប្រតិកម្មតបតនេះបានធ្វើឡើងបន្ទាប់ពីហ្វីលីពីនចោទឆ្មាំសមុទ្រចិនថាបានធ្វើសមយុទ្ធដ៏គ្រោះថ្នាក់ បង្កបញ្ហាដល់វិទ្យុទាក់ទង និងរារាំងឆ្មាំសមុទ្រហ្វីលីពីនធ្វើសមយុទ្ធក្នុងដែនទឹកតំបន់ Scarborough Shoal ដែលហ្វីលីពីនអះអាងថាជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។ ប្រភព៖ RT
-
រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ១នាក់

-
សេចក្តីណែនាំស្តីពីការដើម្បីពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

-
ប្រធាន UNESCAP បានផ្ញើលិខិតថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាពិសេសរបស់សម្តេចតេជោ ហ៊ុន សែន

ប្រធាន UNESCAP បានផ្ញើលិខិតថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានកំណត់ជាត្រីវិស័យជួយដល់ការពិភាក្សា និងចូលរួមចំណែកដ៏ធំធេងក្នុងការធ្វើឱ្យកិច្ចប្រជុំលើកទី៧៧ របស់ UNESCAP ទទួលបានលទ្ធផលជោគជ័យ។ លោកជំទាវបានមានប្រសាសន៍ថា អង្គសន្និបាតបានដំណើរការទៅយ៉ាងល្អនិងបានអនុម័តលើសេចក្តីសម្រេចមួយ ស្តីពី “ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលបានផ្តល់នូវមូលដ្ឋានគ្រឹះ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើកកម្ពស់ភាពធន់និងរឹងមាំរបស់បណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក ក្នុងការឆ្លើយតបទៅនឹងវិបត្តិនាពេលអនាគត។ លោកជំទាវ រង់ចាំស្វាគមន៍ដោយរីករាយចំពោះការចូលរួមរបស់សម្តេចតេជោ នៅក្នុងសន្និបាតលើកក្រោយៗទៀត។
-
រដ្ឋបាលខេត្តកំពត រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន០២នាក់ ហើយមានអ្នកប៉ះពាល់ផ្ទាល់ចំនួន ១៦នាក់ និង ប្រយោលចំនួន ៣៥នាក់
