-
អភិបាលរាជធានីភ្នំពេញ ផ្អាកដំណើរការផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅទូទាំងរាធានីភ្នំពេញ រយៈពេល១៤ថ្ងៃ

-
សូមចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់សំណាកតាមគោលដៅដែលបានរៀបចំ

-
ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុង “តំបន់ក្រហម” នៃរាជធានីភ្នំពេញ សូមទៅយកសំណាករកមេរោគកូវីដ១៩

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២៣ មេសា ២០២១

១. ក្រសួងពាណិជ្ជកម្មបានតម្លើងស្តង់ចំនួន ១១ទីតាំងហើយ ដើម្បីលក់ទំនិញតម្លៃសមរម្យជូនពលរដ្ឋ – រស្មីកម្ពុជា ២. អភិបាលរាជធានីភ្នំពេញ អំពាវនាវកម្មករកម្មការិនី និងពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីឆាប់បានបើកទីក្រុងភ្នំពេញឡើងវិញ – FN ៣. ក្រសួងកសិកម្ម ៖ ការដាំដុះបន្លែនៅក្នុងស្រុកអាចផ្គត់ផ្គង់តម្រូវការមិនតិចជាង ៨០% – កោះសន្តិភាព ៤. កូរ៉េខាងត្បូង ឈប់ផ្ដល់ជំនួយលើគម្រោងរោងចក្រផលិតអគ្គិសនីប្រើធ្យូងថ្មនៅបរទេស – France 24 ៥. អាមេរិក និងឥណ្ឌាបញ្ជូនយន្តហោះ និងនាវាទៅជួយស្វែងរកនាវាមុជទឹក របស់ឥណ្ឌូនេស៊ី – The Straits Times
-
រដ្ឋបាលខណ្ឌច្បារអំពៅផ្អាកដំណេីរការជាបណ្តោះអាសន្នផ្សារព្រែកឯង ស្ថិតក្នុងសង្កាត់ព្រែកឯង រយៈពេល ១៤ថ្ងៃ ពីថ្ងៃទី២៤ មេសា-៧ ឧសភា ២០២១

-
រដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នលើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

១. ប៉ែកខាងជើងផ្លូវជាតិលេខ៥ ចាប់ពីផ្លូវផ្សារអគ្គៈ ប៉ែកខាងលិច រហូតដល់អូរព្រំដែនកម្ពុជា-ថៃ ២. ប៉ែកខាងលិចផ្លូវផ្សារប៉ោយប៉ែតថ្មី(ផ្សារអគ្គ)រហូតដល់ព្រំប្រទល់រវាងភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ោយ ខេត្តបន្ទាយមានជ័យ ៣. ចាប់ពីព្រំប្រទល់ភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ ។
-
ផ្សារណាត់ជ្រោយចង្វារក្នុងតំបន់ក្រុងរណបក្រុមហ៊ុន OCIC ចាប់បើកដំណើរការជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៣ មេសា

-
រដ្ឋបាលខណ្ឌច្បារអំពៅផ្អាកដំណេីរការជាបណ្តោះអាសន្ន ផ្សារជនជាតិ ស្ថិតក្នុងសង្កាត់ព្រែកប្រា រយៈពេល ១៤ថ្ងៃ ពីថ្ងៃទី២៤ មេសា-៧ ឧសភា ២០២១

-
ទីតាំង និងពេលវេលាចាក់វ៉ាក់សាំងដូសទី២ ជូនកម្មករ-កម្មការិនីនៅភ្នំពេញ

-
បុរសជនជាតិខ្មែរ ០២នាក់៖ ឣាយុ ៤០ឆ្នាំ និងឣាយុ ៥៦ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩
