-
ការរំលោភច្បាប់អន្តរជាតិពីសំណាក់មហាអំណាច

១. ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ បដិវត្ត “Arab Spring” ដែលទទួលបានការគាំទ្រនិងដឹកនាំដោយអាមេរិក បានបង្កភាពវឹកវរជាបន្តបន្ទាប់នៅក្នុងប្រទេសជាច្រើននៅតំបន់អាស៊ីខាងលិច និងអាហ្វ្រិកខាងជើង។ អាមេរិកក៏បាន និងកំពុងធ្វើសកម្មភាពលួចស៊ើបការណ៍សម្ងាត់ និងការធ្វើវិទ្ធង្សនាអស់រយៈពេលជាយូរនៅវេណេស៊ុយអេឡា ប៉ាណាម៉ា ក៏ដូចជានៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ហើយបានជួយដល់កងកម្លាំងប្រឆាំងនៅក្នុងប្រទេសទាំងនោះរៀបចំផែនការធ្វើរដ្ឋប្រហារ ដែលសកម្មភាពទាំងនេះគឺជាការជ្រៀតជ្រែកចូលយ៉ាងខ្លាំងទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត។ ២. ការរំលោភច្បាប់អន្តរជាតិ គំរាមកំហែងដល់សន្តិភាព និងសន្តិសុខ នៅឆ្នាំ២០០៣ អាមេរិកបានប្រើសារធាតុនៃសាប៊ូបោកខោអាវដបមួយ ដើម្បីធ្វើជាភស្ដុតាងចោទប្រកាន់ថា “អ៉ីរ៉ាក់មានអាវុធប្រល័យលោក” និងបានបើកការវាយប្រហារទៅលើប្រទេសនេះដោយគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិ បណ្តាលឱ្យមានមនុស្សស្លាប់និងរបួសរាប់សែននាក់ និងជាង ១លាននាក់ត្រូវរត់ភៀសខ្លួន។ ៣. ការដាក់ទណ្ឌកម្មឯកតោភាគី ដើម្បីគាបសង្កត់លើក្រុមហ៊ុន Huawei សហរដ្ឋអាមេរិកបានរំលោភលើនីតិវិធីផ្នែកព្រហ្មទណ្ឌ ក៏ដូចជាសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នរវាងសហរដ្ឋអាមេរិក-កាណាដា ដើម្បីឃុំខ្លួននិងចោទប្រកាន់ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei គឺលោកស្រី Meng Wanzhou ដើម្បីដាក់សម្ពាធលើប្រទេសចិន។ ៤. ភាពអាត្មានិយម និងការមិនគោរពកាតព្វកិច្ច អាមេរិកបានរំលោភលើស្មារតីនៃកិច្ចសន្យា និងសីលធម៌អន្តរជាតិ តាមរយៈការដកខ្លួនចេញពីអង្គការនានា និងចាត់ទុកអង្គការអន្តរជាតិជា “ឧទ្យានកំសាន្ត” ដែលខ្លួនអាចទៅមកបានគ្រប់ពេលទាំងអស់តាមតែចិត្តចង់។ អាមេរិកបានជំពាក់ប្រាក់យ៉ាងច្រើន នៅក្នុងការចូលរួមវិភាគទាននៅក្នុងអង្គការសហប្រជាជាតិ និងការចូលរួមក្នុងដំណើរការថែរក្សាសន្តិភាព។ គិតត្រឹមដើមខែមេសា សរុបជិត ៣ពាន់លានដុល្លារ។ ៥.…
-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២១ មេសា ២០២១

-
អ្នកជំងឺកូវីដ១៩ គឺជាអ្នកលក់សាច់ជ្រូក នៅផ្សារ គីឡូលេខ៤ ដែលមានទីតាំងស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក

-
ជ្រុងខ្លះនៃរាជធានីភ្នំពេញពីអតីតកាល

-
អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិក ផ្នែក IT នៅសាលារៀនអន្តរជាតិ ICAN ដែលមានទីតាំងផ្ទះលេខ ៨៥ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

-
បើករថយន្តផ្សាយវីដេអូផឹកស្រាបៀរ បានចេញសារភាពកំហុស ធ្វើកិច្ចសន្យា និងត្រូវបានផាកពិន័យម្នាក់ៗ ៥លានរៀល

-
នៅថ្ងៃទី២១ មេសា ២០២១ ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ផ្ទុកលើប្រជាពលរដ្ឋខ្មែរចំនួន ០៤នាក់

នៅថ្ងៃទី២១ មេសា ២០២១ ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ផ្ទុកលើប្រជាពលរដ្ឋខ្មែរចំនួន ០៤នាក់រួមមាន៖ ទី១. កែវ ប៊ុនណា ៥៨ឆ្នាំ រស់នៅភូមិហនុមាណជើង ឃុំក្រាំងធ្នង់ ស្រុកបាទីទី២. ឌួង រ៉ាន់ ៤២ឆ្នាំ រស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទីទី៣. សរ សារ៉េត ៤២ឆ្នាំ រស់នៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទីទី៤. ឆិល នឿន ៤១ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី។ អ្នកជំងឺទាំង៤នាក់ខាងលើ ជាអ្នកប៉ះពាល់ដោយប្រយោលជាមួយឈ្មោះ ខាត់ អ៊ីរ៉ាក់ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ដែលរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៩ មេសា។ ប្រភព៖ FN
-
អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅមន្ទីរពេទ្យព្រះកុសុមៈ និងមានអ្នកជំងឺកូវីដ១៩ បានទៅសួរសុខទុក្ខ អ្នកជំងឺនៅទីតាំងនេះ

-
រដ្ឋបាលខេត្តព្រៃវែង ផ្អាកបណ្តោះអាសន្នការចេញ-ចូល ក្នុងភូមិសាស្ត្រ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ចាប់ពីម៉ោងសូន្យ ថ្ងៃទី២១ មេសា ២០២១ រហូតមានការជូនដំណឹងជាថ្មី

-
រដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ១៩ លើបុរសជនជាតិខ្មែរ ០១នាក់ និងអ្នកប៉ះពាល់ផ្ទាល់ចំនួន ១៤នាក់ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម
