-
រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីករណីរកឃើញវិជ្ជមានកូវីដ១៩ លើស្រ្តីជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ ជាអាជីវករលក់មាសនៅ ផ្សារចាស់

-
រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ១៩ចំនួន ៧៥នាក់

-
អ្នកជំងឺកូវីដ១៩ គឺជាអ្នកគិតលុយនៅ សួនធម្មជាតិ សាខាភ្នំពេញថ្មី ស្ថិតនៅ ផ្ទះលេខ១៩៩A ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

-
អ្នកជំងឺកូវីដ១៩ បានទៅផ្សារឌុយមិច ឬ ផ្សារសេរីភាព ដែលមានទីតាំងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា

-
កែងកោង

-
ករណីឆ្លងនៅផ្សារដើមគ អ្នកពាក់ព័ន្ធសរុប ២១នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩

-
អ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី បានរកឃេីញវិជ្ជមានកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត ដែលជាអ្នកស្រុកសុីធរកណ្ដាល មកពីរាជធានីភ្នំពេញ

-
ក្នុងអំឡុងពេលនៃការបិទខ្ទប់ សកម្មភាពការងារ និងអាជីវកម្មដែលត្រូវបានអនុញ្ញាត

១. ស្ថាប័នសាធារណៈ (អ្នកធ្វើការមិនលើសពី ២%និងគោលការណ៍អាហារថ្ងៃត្រង់នៅហ្នឹងកន្លែង) ២. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រី និងបុគ្គលិកសុខាភិបាល ៣. រោងចក្រ សហគ្រាស សិប្បកម្ម ផលិតឱសថ បរិក្ខារពេទ្យ ម៉ាស អាហារ និងគ្រឿងបរិភោគ ៤. សេវាសាធារណៈ៖ ទឹក ភ្លើង អគ្គីភ័យ ៥. ការងារអាជីវកម្មអនឡាញ ៦. ផ្សារទំនើប ផ្សារលក់ដុំ ភោជនីយដ្ឋានលក់អាហារវេចខ្ចប់ ស្ថានីយ៍ប្រេងឥន្ធនៈ (ដោយមានការអនុញ្ញាតពីអាជ្ញាធរ) ៧. សេវាសុខាភិបាល ធនាគារ ប្រៃសនីយ៍ និងទូរគមនាគមន៍ ជាដើម ៨. សណ្ឋាគារ និងផ្ទះសំណាក់បម្រើឱ្យការធ្វើចត្តាឡីស័ក។ អាជ្ញាធរជាអ្នកកំណត់ម៉ោងធ្វើការ និងចំនួនបុគ្គលិក ៩. សេវាដឹកជញ្ជូនម្ហូបអាហារ និងទំនិញទូទៅដែលបម្រើឱ្យសេដ្ឋកិច្ចជាតិ ១០. ការគ្រប់គ្រង និងថែរក្សាស្តុកទំនិញ ១១. ការដឹកជញ្ជូនបុគ្គលបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជម្ងឺពីកន្លែងព្យាបាល ដោយមានការអនុញ្ញាតពីអាជ្ញាធរ ១៨ មេសា ២០២១
-
រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ មេសា-១ ឧសភា ២០២១

-
ក្នុងអំឡុងពេលនៃការបិទខ្ទប់ អនុញ្ញាតឱ្យធ្វើដំណើរក្នុងករណី

១. ទៅប្រកបអាជីវកម្ម ឬការងារឯកជនត្រូវមានលិខិតអនុញ្ញតពី គ.ប.ខ ២. សម្រាប់មន្ត្រីរាជការត្រូវមានឯកសារសម្គាល់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្ម ៣. ទៅទិញម្ហូប និងសម្ភារៈចាំបាច់។ មានសមាជិក២នាក់ ហើយមិនលើសពី៣ដង/សប្តាហ៍ និងភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ ៤. ទៅមន្ទីរពេទ្យ មណ្ឌលសុខភាព ដោយមូលហេតុសុខភាពបន្ទាន់ ៥. ទៅយកសំណាក និងទៅទទួលវ៉ាក់សាំង (ដូសទី២) តាមការកំណត់ ៦. លេងកីឡាក្នុងលំនៅដ្ឋានរបស់ខ្លួន ៧. ការធ្វើដំណើររបស់មន្ត្រីទូត ៨. អ្នកសារព័ត៌មានដោយមានលិខិតអនុញ្ញតពីក្រសួងព័ត៌មាន ៩. ធ្វើដំណើរតាមផ្លូវអាកាស