-
រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងតូបលក់គ្រឿងសមុទ្រលេខ៨៩០ និងតូបលេខ ៨៦៨ នៅផ្សារលើ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី០២-១២ មេសា ត្រូវប្រញាប់រួសរាន់ទៅយកវត្ថុសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១៣ មេសា ២០២១

១. រដ្ឋបាលរាជធានីភ្នំពេញបន្តដាក់បម្រាមគោចរ និងវិធានការរដ្ឋបាល ២ សប្តាហ៍ទៀត រហូតដល់ថ្ងៃទី២៨ មេសា – កោះសន្តិភាព ២. លោកឃួង ស្រេង៖ ការជួបជុំក្នុងបុណ្យចូលឆ្នាំថ្មីអាចធ្វើបានតែក្នុងរង្វង់គ្រួសារប៉ុណ្ណោះ – RFI ៣. ការសំដែងក្តីព្រួយបារម្ភទៅលើច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺជាបុរេវិនិច្ឆ័យ និងជាការបំផ្លើស – Politico360 ៤. ផ្អាកការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson ដោយសារតែព្រួយបារម្ភជុំវិញបញ្ហាកំណកឈាម – CNN ៥. ក្រុមសកម្មជនមីយ៉ាន់ម៉ា លុបចោលពិធីបុណ្យចូលឆ្នាំថ្មី និងរៀបចំការតវ៉ាស្ងៀមស្ងាត់ – Reuters
-
រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ម្នាក់នៅថ្ងៃទី១៣ មេសា

ឈ្មោះ សួរ សារ៉ាន់ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរជាអាជីវករលក់បន្លែនៅផ្សារក្រោម។ ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ករណីមានការប្រែប្រួលសូមទាក់ទងមកកាន់អាជ្ញាធរ។
-
សាលារាជធានីភ្នំពេញ ចេញសេចក្តីណែនាំពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានផ្សារចាស់ ក្រោយអាជីវករ១៨នាក់ ឆ្លងជំងឺកូវីដ១៩

-
ទីតាំងនៅភ្នំពេញដែលអ្នកជំងឺកូវីដបានទៅ

១. ធនាគារ ABA សាខាជិតស្ថានីយរថភ្លើង, ៣១ មីនា ២០២១ (ម៉ោង ១៥៖២១-១៥៖៣៧) ២. ធនាគារ ABA សាខាស្តាតចាស់, ៣១ មីនា ២០២១ (ម៉ោង ១១៖៣៩-១២៖១១) ៣. ហាង Seoul មីហឹរ ៧ យ៉ាង សាខាផ្លូវវេងស្រេង , ១៦-៣១ មីនា ២០២១ ៤. ធនាគារ ABA សាខា ស្ទឹងមានជ័យ, ៥ មេសា ២០២១ (ម៉ោង ១៣៖០៨នាទី) ចេញផ្សាយថ្ងៃទី១៣ មេសា ២០២១ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
សាលារាជធានីភ្នំពេញ ប្រកាសអំពីករណីមានវិជ្ជមានកូវីដ១៩ ចំនួន១២រូប ដែលមិនអាចទាក់ទងបាន

-
មុនបម្រាមគោចរ

-
រដ្ឋបាលខេត្តកណ្តាល ប្រកាសផ្អាកដំណើរការជាបណ្ដោះអាសន្ន”ផ្សារគគីរ” ឃុំគគីរ ស្រុកកៀនស្វាយ នៅថ្ងៃទី១៣ មេសា រហូតដល់មានការជូនដំណឹងជាថ្មី

-
គិតត្រឹមវេលានេះ មានអាជីវករលក់ដូរនៅ ផ្សារចាស់ ប្រមាណ១០នាក់ជាងតេស្ដវិជ្ជមានកូវីដ១៩

-
អ្នកជំងឺកូវីដ១៩ បានទៅធនាគារ ABA សាខា ស្ទឹងមានជ័យ ផ្លូវវេងស្រេង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ នៅថ្ងៃទី៥ មេសា ២០២១ ម៉ោង ១៣៖០៨នាទី
