-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី១០ មេសា ២០២១

របាយការណ៍នៅថ្ងៃទី១០ មេសា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ៤ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន៖ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៤. កូវីដ៖ ១៥៧ករណី (ករណីសហគមន៍ ១៥៦នាក់) និងជាសះស្បើយ ៧២នាក់។ ភ្នំពេញ (១៤១នាក់) កោះកុង (៨នាក់) ស្វាយរៀង (៤នាក់) តាកែវ (២នាក់) កណ្ដាល (១នាក់) ។ អ្នកឆ្លងសរុប៖ ៤២៣៨នាក់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៖ ៣៧០៥នាក់ អ្នកជាសះស្បើយ៖ ២១៥២នាក់ អ្នកកំពុងព្យាបាល៖ ២០៥២នាក់ អ្នកស្លាប់៖ ២៩នាក់ ចេញផ្សាយ ១២៖១៥ ថ្ងៃទី១១ មេសា ២០២១
-
អនុក្រឹត្យស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

-
អង្គការសុខភាពពិភពបានប្រកាសថា វ៉ាក់សាំង Sinopharm និងSinovac របស់ចិនកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការវាយតម្លៃឱ្យប្រើប្រាស់ជាសកល

-
បុរសជនជាតិខ្មែរអាយុ ៣៦ឆ្នាំ ម្នាក់ទៀត រស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្លាប់ដោយសារជំងឺកូវីដ១៩

-
បុរស និងស្ត្រីជនជាតិខ្មែរចំនួន ២នាក់ទៀត ស្លាប់ដោយសារជំងឺកូវីដ១៩
បុរសជនជាតិខ្មែរអាយុ ៤៨ឆ្នាំ រស់ នៅភូមិព្រែករាំង ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ស្លាប់ពេល ចូលដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ១៩(Entrant mourant avec COVID19)។ ស្ត្រីជនជាតិខ្មែរអាយុ ៧២ឆ្នាំ រស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ស្លាប់ដោយសារ ខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ១៩។ ១១ មេសា ២០២១
-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ១៥៧នាក់ (១៥៦នាក់ ករណីសហគមន៍) ជាសះស្បើយ ៧២នាក់

-
រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ១៩ថ្មី ចំនួន៥៦នាក់ ដែលក្រុមគ្រូពេទ្យពុំទាន់រកទីតាំងឃើញ

-
សាលារាជធានីភ្នំេពញ នៅយប់ថ្ងៃទី១០ មេសា ២០២១ បានបន្តបិទភូមិចំនួន ៣ទៀតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

-
សាលារាជធានីភ្នំពេញផ្អាកឱ្យលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនចូលមកទទួលទានក្នុងភោជនីយដ្ឋាន

-
ទីតាំងនៅភ្នំពេញដែលអ្នកជម្ងឺកូវីដបានទៅ

១. ហាង សុខមុំ មីខគោ បាក់ទូក, ៣-៩ មេសា ២០២១ ២. ប៊ីយ៉ូម៉េដ ភ្នំពេញ, ៥-៨ មេសា ២០២១ ៣. ភោជនីយដ្ឋាន អ៉ី យិន ម៉ា ធូវ, ២០ មីនា-៧ មេសា ២០២១ ៤. ហាងគ្រឿងសមុទ្រ 333 (ជិតហាងកាហ្វេ ដាលី ផ្សារអូរឫស្សី), ៣១ មីនា-៦ មេសា ២០២១ ៥. ធនាគារ FTB សាខាបាក់ទូក, ៣០ មីនា- ៨ មេសា ២០២១ ប្រហែលម៉ោង១៥៖០០ ៦. ផ្សារ វេច មិញ មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង, សង្កាត់ចោមចៅ១ , ខណ្ឌ ពោធិ៍សែនជ័យ , ៦…