-
រដ្ឋបាលខេត្តស្វាយរៀង ដាក់ចេញនូវសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០៧-១៨ មេសា ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

-
ការក្រើនរំឮកចុងក្រោយទៅដល់គ្រប់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់

១. មិនអនុញ្ញាតឱ្យធ្វើការពិនិត្យព្យាបាលអ្នកជំងឺសង្ស័យថាជាជំងឺកូវីដ១៩ និងធ្វើតេស្តរកជំងឺកូវីដ១៩ និងចាក់វ៉ាក់សាំងជាដាច់ខាត (លើកលែងតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល)។ ២. ត្រូវរៀបចំដាក់តុមួយ និងបុគ្គលិកគិលានុបដ្ឋាក-យិកា ០១រូប នៅខាងក្រៅច្រកទ្វារចូលទៅក្នុងកន្លែងពិនិត្យ ព្យាបាលអ្នកជំងឺ ដើម្បីរង់ចាំយកកំដៅ និងការបែងចែកជំងឺ និងការត្រួតពិនិត្យអ្នកជំងឺដំបូង។ គ្រប់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវធានាថាគ្រប់អ្នកជំងឺ និងមនុស្សចេញចូលទាំងអស់ ត្រូវបានត្រួតពិនិត្យតាមរយៈការវាស់កំដៅ ដោយប្រើឧបករណ៍ស្ទង់កម្តៅដែលមិនប៉ះផ្ទាល់
-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ក្នុងមូលដ្ឋាន

-
អ្នកជំងឺម្នាក់ទៀតបានស្លាប់ដោយសារកូវីដ១៩ នៅថ្ងៃទី០៥ មេសា វេលា ម៉ោង ១០:២០នាទីព្រឹក

-
រដ្ឋបាលខេត្តព្រៃវែងដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាក ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

-
ប្តីប្រពន្ធមួយគូនេះបានចំណាយពេល ៨ឆ្នាំ ដើម្បីស្ដារគុណភាពដីជាង ៨០ហិចតា នៅតំបន់ជើងភ្នំមួយនៃរដ្ឋកាលីហ្វរញ៉ា

ពួកគេប្រើប្រាស់វិធីសាស្ដ្រ “កសិកម្មកើតឡើងវិញ-Regenerative Farming” ដែលជួយកែប្រែគុណភាពដី កាត់បន្ថយការកើនកម្ដៅផែនដី និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី។ កសិកម្មប្រភេទនេះផ្ដោតសំខាន់ទៅលើការគ្រប់គ្រងប្រព័ន្ធធារាសាស្ដ្រ ការប្រើប្រាស់ជី និងការបង្កើនទិន្នផលដោយមិនធ្វើឱ្យប៉ះពាល់ដល់គុណភាពដី។ ជាលទ្ធផល ដីជាង ៨០ហិចតាដែលធ្លាប់តែខ្សោះជីជាតិ បានក្លាយទៅជាជម្រកនៃរុក្ខជាតិ ជាង ២១៥ប្រភេទ ព្រមទាំងសត្វ និងបក្សាបក្សីជាច្រើនក្បាលទៀត។ ប្រភព៖ BrightVibes
-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៥ មេសា ២០២១

របាយការណ៍នៅថ្ងៃទី៥ មេសា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ៩ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៣. គ្រឿងញៀន៖ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៤. កូវីដ៖ ៧២ករណី (ករណីសហគមន៍ ៧១នាក់) និងជាសះស្បើយ ៤៧នាក់។ ភ្នំពេញ (៣២នាក់) ព្រះសីហនុ (២២នាក់) ស្វាយរៀង (៣នាក់) កណ្ដាល (៩នាក់) ពោធិ៍សាត់ (៣នាក់) ព្រៃវែង (១នាក់) កំពត (១នាក់)។ អ្នកឆ្លងសរុប៖ ២៨២៤នាក់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៖ ២២៩៣នាក់ អ្នកជាសះស្បើយ៖ ១៧៩៤នាក់ អ្នកកំពុងព្យាបាល៖ ១០០៣នាក់ អ្នកស្លាប់៖ ២២នាក់ ចេញផ្សាយ ១២៖១៥ ថ្ងៃទី៦…
-
សូមកោតសរសើរម្ចាស់រថយន្ត ដែលបានជួយផ្សព្វផ្សាយវិធានការរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩! សូមលើកទឹកចិត្តសំរាប់រថយន្តផ្សេងទៀត!

-
អត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ៣៤នាក់ នៅភ្នំពេញដែលរកឃើញនៅថ្ងៃទី០៥ មេសា

-
អ្នកលក់នៅផ្សារអូរឬស្សីមានវិជ្ជមានកូវីដ១៩ បានកើនឡើងដល់ ៣៦នាក់ បន្ទាប់ពីរកឃើញ ២០នាក់ បន្ថែមទៀត

សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកចេញចូល អ្នកលក់នៅ ផ្សារអូរឬស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ដែលមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬ សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ៖ ១.វិទ្យាល័យ បាក់ទូក ២.វិទ្យាល័យ បឹង ត្របែក ៣.មណ្ឌលសុខភាពចាក់អង្រែក្រោម ៤.មន្ទីរ ពេទ្យខ្មែរ-សូវៀត ៥.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា