-
រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានជួបជាមួយ រដ្ឋមន្ត្រីការបរទេស អាដាល់ជីស្សា នៃ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត តាមប្រព័ន្ធវីដេអូ

នៅថ្ងៃទី២៥ កុម្ភៈ រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានជួបជាមួយ រដ្ឋមន្ត្រីការបរទេស អាដាល់ជីស្សា នៃ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត តាមប្រព័ន្ធវីដេអូ។ ភាគីកម្ពុជាបានបញ្ជាក់ពីការគាំទ្រ ចំពោះការស្នើសុំរបស់ទីម័រខាងកើត ដើម្បីចូលជាសមាជិកអាស៊ាន ដោយជឿជាក់ថា សមាជិកភាពរបស់ទីម័រខាងកើតក្នុងអាស៊ាននឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់អាស៊ាន។ ប្រភព៖ ការបរទេស
-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី ២៥ កុម្ភៈ ២០២១

១. ប្រមុខរដ្ឋាភិបាលបញ្ជាឱ្យស្រាវជ្រាវរកខ្សែរយៈឧក្រិដ្ឋជនគ្រឿងញៀនធំៗ ដើម្បីបង្ក្រាបឱ្យដល់ឬសគល់ – ថ្មីៗ ២. អ្នកសេដ្ឋកិច្ច៖ វិស័យដឹកជញ្ជូននិងសេវាកម្មបានធ្លាក់ចុះ ៦០ភាគរយ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ – RFI ៣. រដ្ឋមន្ត្រីទូរគមនាគមន៍៖ ការស្កេន QR Code ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទប់ស្កាត់ជំងឺកូវីដ១៩ បន្តកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង៦ម៉ឺនទីតាំង មានអ្នកប្រើប្រាស់ជាង៤០ម៉ឺននាក់ – FN ៤. ឥណ្ឌូណេស៊ី ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំ ជូនអ្នកសារព័ត៌មាន – FN ៥. អង្គការក្រៅរដ្ឋាភិបាលមកពីប្រទេស ៣១ ស្នើឱ្យ UN ដាក់ទណ្ឌកម្មអាវុធលើរបបសឹកមីយ៉ាន់ម៉ា – ថ្មីៗ
-
ក្នុងសភាពការណ៍ផ្ទុះករណីសហគមន៍នៅកណ្តាលរាជធានីភ្នំពេញ ស្ថាប័នមានសមត្ថកិច្ចត្រូវប្រើកណ្តាប់ដៃដែកអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុតលើបុគ្គលទាំងឡាយណាដែលបំពាន

-
ស្ថានភាពអាស៊ីពហុប៉ូល ក្រោយសម័យសង្គ្រាមត្រជាក់

-
សម្រស់ដ៏សែនមនោរម្យនៃក្រុងប៉ៃលិន 🇰🇭

-
ទីក្រុងនីមួយៗមានបញ្ហារៀងៗខ្លួន! តែទីក្រុងទាំងអស់សុទ្ធតែឈឺក្បាលដោយសារកណ្តុរ!

រាជធានីឡុងដ៍ដ៏ល្បាញល្បីនៃចក្រភពអង់គ្លេសបានក្លាយជាកន្លែងសំរាប់សត្វកណ្តុរកើតកូនកើតចៅអំឡុងនៃការបិទទីក្រុង (lockdown)។ ពេលដែលអាហារដ្ឋានជាច្រើនត្រូវបានបិទ សត្វកណ្តុរត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅកាន់តំបន់នានាដើម្បីរកអាហារ ជាពិសេសផ្ទះប្រជាជន។ អគារ និងផ្លូវស្ងាត់ ជាឱកាសរបស់កណ្តុរក្នុងការបន្តពូជ និងបង្កើតកូនចៅក្នុងសំបុករបស់វា។ របាយការណ៍នៃសមាគមត្រួតពិនិត្យសត្វល្អិតចង្រៃអង់គ្លេស (BPCA) ថាចំនួនកណ្តុរកើនឡើង ៥១ភាគរយក្នុងរយៈពេល៣ខែនៅដើមឆ្នាំ ២០២០ ហើយកើនឡើង ៧៨ភាគរយនៅក្នុងចុងឆ្នាំ ២០២០ ក្នុងអំឡុងនៃការបិទក្រុង។ សត្វកណ្តុរតែមួយគូអាចបង្កើតកូនបានប្រហែល ១.២៥០ក្បាលក្នុងមួយឆ្នាំ។ ដោយឡែក ទំហំរបស់ពួកគេក៏កើនឡើងដែរ ដែលត្រូវការត្រូវការអន្ទាក់ធំជាងមុន និងថ្នាំពុលខ្លាំងមួយកម្រិតទៀតដើម្បីសម្លាប់ពួកវា។ នៅអង់គ្លេស ម្ចាស់ផ្ទះនីមួយៗត្រូវម្ចាស់ការកម្ចាត់កណ្តុរដោយខ្លួនឯង! ប្រភព៖ CNN
-
ដើមត្នោត៖ រុក្ខជាតិតំណាងជាតិខ្មែរ 🇰🇭

-
ពិភពលោករាល់ថ្ងៃនេះគឺកំពុងបំផ្លាញដោយសារប្រទេសធំៗ ឯចំណែកប្រទេសតូចៗគ្មានសិទ្ធិក្នុងការទាញយកផលប្រយោជន៍ពីភពផែនដីឡើយ

ការបំពុលបរិស្ថានក្នុងពិភពលោកគឺចេញពីប្រទេសធំៗ ដែលជឿនលឿនខាងឧស្សាហកម្ម តែគ្មានព័ត៌មានណាចុះផ្សាយអំពីផលប៉ះពាល់ឡើយ។ សំរាប់ប្រទេសកំពុងអភិវឌ្ឍន៍តូចៗនៅតំបន់អាស៊ី សូម្បីគម្រោងវារីអគ្គីសនីឆ្លងកាត់ទន្លេមួយ ក៏ត្រូវពួកលោកខាងលិច និងពួកជ្រុលនិយមក្នុងស្រុកមួយចំនួនលើកយកមកវែកញ៉ែក រិះគន់បែកផ្សែងអំពីផលប៉ះពាល់តិចតួចបើធៀបនឹងប្រយោជន៍រួម។ អ្នកខ្លះតែងរិះគន់ភាពអវិជ្ជមាននៃវារីអគ្គីសនីកម្ពុជាថាប៉ះពាល់ដល់បរិស្ថាន។ តែនៅពេលភ្លើងប្រើប្រាស់មិនគ្រប់គ្រាន់ អង្គុយរអ៊ូ។ ដោយឡែក ផលប្រយោជន៍នៃគម្រោងដែលមានតម្លៃដ៏ធំធេងសំរាប់សេដ្ឋកិច្ចជាតិក៏មិនខ្ចីលើកយកមកនិយាយ។ ពិភពលោករាល់ថ្ងៃនេះគឺកំពុងបំផ្លាញដោយសារប្រទេសធំៗ ឯចំណែកប្រទេសតូចៗគ្មានសិទ្ធិក្នុងការទាញយកផលប្រយោជន៍ពីភពផែនដីឡើយ។ ប្រទេសធំៗបំពុលពិភពលោក កើបលុយរួចហើយមកវាយតម្លៃប្រទេសតូចៗដែលជាជនរងគ្រោះទទួលផលប៉ះពាល់នៃទង្វើរបស់ពួកគេ។ ប្រភព៖ Re-Idea
-
របាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ប្រចាំថ្ងៃទី២៤ កុម្ភៈ ២០២១

-
ផ្លូវដើរវែងជាងគេលើពិភពលោក – ពីអាហ្វ្រិកខាងត្បូងដល់រុស្ស៊ី ឆ្លងកាត់ ១៧ប្រទេស
