-
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី២២ កុម្ភៈ ២០២១

-
ប្រសាសន៍វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៣ កុម្ភៈ ២០២១

-
COVID-19 នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មីចំនួន ២៥នាក់ (កូវីដ១៩ បម្លែងខ្លួនថ្មី ៣នាក់)

-
បិទរោងកុន រោងសម្ដែងសិល្បៈ និងសារមន្ទីរ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល រយៈពេល ០២សប្ដាហ៍

-
ស្ថានភាពធាតុអាកាស ថ្ងៃ ២៤ កុម្ភៈ ដល់ ថ្ងៃ ២ មីនា ២០២១

-
ជនបរទេសគេចវេះ និងមិនសហការធ្វើចត្តាឡីស័កត្រូវដេញចេញពីកម្ពុជា និងលែងឱ្យចូលវិញ

-
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទបានប្រកាសថាលោកត្រៀមខ្លួនជាជនជាតិថៃដំបូងគេដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ផលិតដោយប្រទេសចិន

-
សង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ២២ កុម្ភៈ ២០២១

១. រដ្ឋមន្ដ្រី ជា វ៉ាន់ដេត និងលោក ឃួង ស្រេង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ១៩” – FN ២. លោក ឃួង ស្រេង៖ សន្តិសុខដែលជម្លៀសស្ត្រីចិនពីកន្លែងចត្តាឡីស័ក នឹងទទួលពិន័យតាមអនុក្រឹត្យ – ថ្មីៗ ៣. ចាប់ខ្លួនមេខ្យល់ ៧០នាក់ នាំពលករឆ្លងដែនខុសច្បាប់ និងពលករគេចធ្វើចត្តាឡីស័ក ១៥១នាក់ – រស្មីកម្ពុជា ៤. អគ្គលេខាធិការ UN ជំរុញឱ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់ការបង្ក្រាបក្រុមបាតុករ និងដោះលែងអ្នកជាប់ឃុំរាប់រយនាក់ – FN ៥. វ៉ាក់សាំងកូវីដ១៩ របស់ Sinopharm ជាង ៤៣លានដូស ត្រូវបានប្រើប្រាស់លើពិភពលោក – ថ្មីៗ
-
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ២២ កុម្ភៈ ២០២១

ព្រឹត្តិការណ៍២០កុម្ភៈ ដែលកើតនៅកណ្តាលរាជធានីភ្នំពេញលើកនេះមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ! ពិធីមង្គលការទាំងឡាយ ប្រសិនបើអាចពន្យាបាន គឺសូមពន្យា! អ្នកនៅបណ្តាខេត្ត សូមកុំឡើងមកភ្នំពេញ ទុកឱកាសឱ្យរាជធានីភ្នំពេញដោះស្រាយបញ្ហា ជៀសវាងការកកកុញស្ទះចរាចរណ៍! អ្នកនៅរាជធានីភ្នំពេញ បើមិនចាំបាច់ កុំចេញពីផ្ទះ! រដ្ឋបាលរាជធានីត្រូវបន្តចែកម៉ាស់! ផ្អាក ដំណើរការ គ្រឹះស្ថាន សិក្សា សាធារណៈ និង ឯកជន ជា បណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ នៅ រាជធានី ភ្នំពេញ និង ខេត្តកណ្តាល! អាជ្ញាធរត្រូវចុះបិទអាហារដ្ឋាន និងមុខរបរណាដែលមិនគោរពវិធានការសុខាភិបាល!
-
សារបន្ទាន់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី២២ កុម្ភៈ ២០២១ ពាក់ព័ន្ធស្ថានភាពកូវីដ១៩ដែលកំពុងរីករាលដាលខ្លាំងនៅកម្ពុជា
