Category: One-Minute

  • របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី២៦ មករា ២០២១

    របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី២៦ មករា ២០២១

    ១. គ្រោះថ្នាក់ចរាចរណ៍៖ សរុប ៩ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ សរុប ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៣. គ្រឿងញៀន៖ បង្ក្រាប ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣៦នាក់។

  • ក្រោមការដឹកនាំរបស់សម្តេចតេជោសែន

    ក្រោមការដឹកនាំរបស់សម្តេចតេជោសែន

    យុវជនឥឡូវលែងស្តាប់សម្លេងកាំភ្លើង គ្រាប់ផ្ទុះ និងបទចម្រៀងបដិវត្តន៍ទៀតហើយ គេស្តាប់សម្លេងភ្លេង និងចម្រៀងតាក់តែងដោយយុវជនខ្លួនឯង (original song)។ យុវជនឥឡូវលែងរត់គេចគ្រាប់ទៀតហើយ គេរត់ដើម្បីមនុស្សធម៌ រៃអង្គាសថវិការជូនមន្ទីរពេទ្យកុមារ រត់រើសសំរាមដើម្បីបរិស្ថាន និងដើម្បីកិច្ចការសង្គមផ្សេងទៀត។ យុវជនឥឡូវលែងចូលព្រៃដើម្បីតស៊ូទៀតហើយ គេចូលព្រៃដើម្បីមើលព្រៃ និងសត្វ។

  • សួនក្រអូបឃុនរាម

    សួនក្រអូបឃុនរាម

    ស្ថិតនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ច្រកចូលជាប់របងមណ្ឌលសុខភាពឃុនរាម។ មានសួនផ្កាច្រើនប្រភេទចំរុះពណ៌ជាជួរយ៉ាងរៀបរយរីកស្គុះស្គាយតាមជើងភ្នំលាយឡំជាមួយខ្យល់ធម្មជាតិដ៏ស្រស់ត្រកាល 🌷🌹🌺🌸🥀🌼🌻 អ្នកអាចភ្លក្សអាហាររសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យរបស់អ្នកភូមិឃុនរាម។ សូមអញ្ជើញទស្សនាភាពអស្ចារ្យនៃសួនផ្កាក្រអូបនេះ ប្រភព៖ ក្រសួងទេសចរណ៍

  • COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ១១នាក់ (ពលករមកពីប្រទេសថៃ)

    COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ១១នាក់ (ពលករមកពីប្រទេសថៃ)

    គិតត្រឹមព្រឹកថ្ងៃទី ២៧ មករា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៤៦០នាក់ ចំនួនពលករមកពីប្រទេសថៃសរុប៖ ៨៣នាក់ ចំនួនអ្នកជាសះស្បើយ៖ ៤២៣នាក់

  • ព័ត៌មានសំខាន់ៗថ្ងៃ ២៦ មករា ២០២១

    ព័ត៌មានសំខាន់ៗថ្ងៃ ២៦ មករា ២០២១

    ១. ក្រុមអ្នកស្រាវជ្រាវ បានរកឃើញស្លាកឈ្មោះទាហានជើងទឹក និងគ្រាប់កាំភ្លើងជាងប្រាំមួយតោននៅបាតទន្លេមេគង្គ – រស្មីកម្ពុជា ២. ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយមូលបត្រអាចជួញដូរបានជាង ៣៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ – ភ្នំពេញបុស្តិ៍ ៣. ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! ២៦ ខែមករា៖ បង្ក្រាប៣៣ករណី ឃាត់ខ្លួន៧៧នាក់ – FN ៤. ជំរឿនបង្ហាញថា កម្ពុជានឹងមានប្រជាជនវ័យចាស់ច្រើននៅពេលអនាគត – RFI ៥. ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានតម្លៃ ៧,២ពាន់លានដុល្លារនៅឆ្នាំ ២០២០ – AMS Economy ៦. ប្រទេសថៃបំបែកកំណត់ត្រាថ្មី ដោយរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃ “៩៥៩នាក់” – FN ៧. តៃវ៉ាន់បង្ហាញសមត្ថភាពទ័ពអាកាស ខណៈចិនត្រៀមធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង – ថ្មីៗ

  • សង្ខេបជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩

    សង្ខេបជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩

    ប្រភព៖ ក្រសួងផែនការ

  • ក្រោមដំបូលសន្តិភាព និងស្ថិរភាព កម្ពុជានឹងអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និង ប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០

    ក្រោមដំបូលសន្តិភាព និងស្ថិរភាព កម្ពុជានឹងអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និង ប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០

    តាមរយៈកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ នា២០ ឆ្នាំចុងក្រោយ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រឹង និងពង្រីកការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងការលើកកម្ពស់ជីវភាពមន្ត្រីរាជការ គ្រូបង្រៀន កម្មករ និយោជិក តាមរយៈការតម្លើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ទោះបីក្នុងវិបត្តិកូវីដ១៩ ក្តី។ ក្រោមដំបូលសន្តិភាព និងស្ថិរភាព កម្ពុជានឹងអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និង ប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០។ ✍🏽 Hun Many

  • សហគមន៍អេកូទេសចរណ៍អូរជាំ សំឡូត ខេត្តបាត់ដំបង

    សហគមន៍អេកូទេសចរណ៍អូរជាំ សំឡូត ខេត្តបាត់ដំបង
  • ប្រជាជនភាគតិចក្នុងខេត្តរតនគិរី

    ប្រជាជនភាគតិចក្នុងខេត្តរតនគិរី

    📷 Lay Kim Hui Cambodia Photographer

  • ច្នៃចំបើងទៅជាមាស

    ច្នៃចំបើងទៅជាមាស

    ចំបើងដែលដុតចោលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងកាបូនឌីអុកស៊ីតដែលបង្កគ្រោះថ្នាក់ដល់ជីវជម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ។ ចំបើងអាចយកទៅច្នៃជា ក្រដាសបរិស្ថាន និងសម្ភារៈវេចខ្ចប់ជំនួសឱ្យការប្រើប្រាស់ថង់ប្លាស្ទិក និងស្នោរដែលត្រូវការពេលយូរក្នុងការរំលាយពីភពផែនដី។ ដូចនេះ ការច្នៃចំបើងជួយបរិស្ថានទាំងមុន និងក្រោយពេលច្នៃ។ ការច្នៃចំបើងក៏មានផលប្រយោជន៍សេដ្ឋកិច្ចធំធេងដែរ។ ទី១៖ ជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់កសិករដែលធ្វើការបន្ថែមបន្ទាប់ពីដាំដុះ និងច្រូតកាត់រួច។ ទី២៖ ផលិតផលសម្រេចដូចជាក្រដាស ចាន កែវ សម្ភារៈវេចខ្ចប់ដែលមិនមែនជាប្លាស្ទិក នាំចេញទៅក្រៅប្រទេសដូចជាឥណ្ឌាដែលមានតម្រូវការខ្ពស់ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិ។ នៅកម្ពុជា ពេលយើងដុតចំបើងដូចយើងដុតលុយចោល! ប្រភព៖ DW News