-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ៤ករណី (ពលករមកពីប្រទេសថៃ) ជាសះស្បើយ ៦នាក់ (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ០៩ មករា ២០២១

១. លោក ហេង សួរ៖ ពលករខ្មែរនៅថៃ ដែលឆ្លងកូវីដ១៩ គឺមិនចំណាយថ្លៃព្យាបាលឡើយ – ថ្មីៗ ២. កម្ពុជាត្រៀមការងារ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនពលករមកពីថៃ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក – Fresh News ៣. ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! ៩ ខែមករា៖ បង្ក្រាប២២ករណី ឃាត់ខ្លួន៦៨នាក់ – Fresh News ៤. ក្រសួងអប់រំ កំណត់ឱ្យសិស្សរៀនពី ៣ទៅ៦ថ្ងៃក្នុង១សប្តាហ៍ ទៅតាមកម្រិតសិក្សា – ថ្មីៗ ៥. ទំនិញធ្វើដំណើរជាប់ពន្ធជាថ្មី ក្រោយ GSP ផុតសុពលភាព – ភ្នំពេញបុស្តិ៍ ៦. តុលាការកូរ៉េខាងត្បូង កាត់ក្តីឱ្យជប៉ុនផ្តល់សំណងដល់ជនរងគ្រោះផ្លូវភេទក្នុងសង្គ្រាមលោកលើកទី២ – ថ្មីៗ ៧. លោក គីម ជុងអ៊ុន៖ “សត្រូវធំបំផុតរបស់យើង គឺសហរដ្ឋអាមេរិក, ការផ្លាស់ប្តូរប្រធានាធិបតី នឹងមិនអាចឲ្យនយោបាយផ្លាស់ប្តូរឡើយ”…
-
នាយករដ្ឋមន្ត្រីសឹង្ហបុរី លី សៀនទ្បុង ជានាយករដ្ឋមន្ត្រីអាស៊ានមុនគេដែលបានចាក់វ៉ាក់សាំងកូវីដ១៩

-
អ្វីដែលគួរតែដឹងពីបងធំពិភពលោក

ផ្នែកវិទ្យាសាស្ត្រ៖ អាមេរិកឈរនៅលេខរៀងទី១៧ រយ:ពេល ១៥ឆ្នាំមកហើយ។ ផ្នែកគណិតវិទ្យា៖ អាមេរិកឈរនៅលេខរៀងទី២៥។ និស្សិតមានសញ្ញាបត្រមហាវិទ្យាល័យ៖ អាមេរិកឈរនៅលេខរៀងទី១២ ក្នុងចំណោមបណ្តាប្រទេសអភិវឌ្ឍន៍ដទៃ។ តួរលេខសិស្សចូលរៀនបឋមសិក្សា៖ អាមេរិកឈរនៅលេខរៀងទី៧៩។ ផ្នែកហេដ្ឋារចនាសម័្ពន្ធ៖ អាមេរិកឈរនៅលេខរៀងទី ២៣។ ផ្នែកសុខាភិបាល៖ អាមេរិកឈរនៅលេខរៀងទី២៧ ដោយគិតលើអាយុជាមធ្យមរបស់ប្រជាជន ហើយលេខ ១៨ ខាងជម្ងឺទឹកនោមផ្អែម និងលេខ១ ខាងប្រជាជនដែលធាត់ជ្រុល។ កាំភ្លើង និងអាវុធតាមផ្ទះ៖ អាមេរិកជាប់លេខ១។ ឧក្រិដ្ឋកម្ម៖ អាមេរិកជាប់លេខ១។ ជំពាក់បំណុលអន្តរជាតិ៖ អាមេរិកជាប់លេខ១។ ជនជាតិអាមេរិកធម្មតាមិនខ្វាយខ្វល់អ្វីច្រើនទេ ហើយមិនចង់រៀនសូត្រពីពិភពលោកទ្បើយ។ អ្នកដែលនិយាយភាសាបរទេសបានតិចជាងគេ គឺប្រជាជនអាមេរិកហ្នឹងឯង។ ប្រភព៖ បណ្តាញសង្គម
-
តំបន់អេកូទេសចរណ៍រ៉ាមសារ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

-
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ចេញសេចក្តីជូនដំណឹងផ្ដល់អាហារូបករណ៍ជាសាធារណៈចំនួន ២៩៥កន្លែងដល់សិស្សទើបជាប់បាក់ឌុបឆ្នាំនេះ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

-
សហគមន៍អេកូទេសចរណ៍កោះសាមសិប

សហគមន៍អេកូទេសចរណ៍កោះសាមសិបមានទីតាំងស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ មានចំងាយប្រមាណ៩៥គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ កោះសាមសិបជាទីឋានដ៏ស្រស់ត្រកាលប្រៀបដូចឋានសួគ៌ក្រោមមេឃ ដែលមានធម្មជាតិដ៏វិសេសគ្របដណ្ដប់ដោយព្រៃឈើ បៃតងខ្ចី មានវាលខ្សាច់ សក្បុស នារដូវប្រាំង។ នៅទីនេះភ្ញៀវទេសចរអាចទស្សនា ព្រៃលិចទឹកទន្លេមេង្គ សត្វស្លាបជិតផុតពូជជាច្រើនប្រភេទ ថ្ងៃរះ និងថ្ងៃរៀបលិចដ៏ស្រស់ស្អាត ងូតទឹកលេងកម្សាន្ត បោះតង់ និងជជែកគ្នាលេងនាពេលរាត្រី។ ប្រភព៖ ក្រសួងទេសចរណ៍
-
ស្លាកផ្សាយពាណិជ្ជកម្មស្កេកស្កះ យ៉ាងអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់ទៅដល់សោភ័ណភាពសាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក

ដើមឈើក៏មិនមែនជាកន្លែងសម្រាប់ផ្សាយពាណិជ្ជកម្មដោយគ្មានការទទួលខុសត្រូវនោះដែរ។ ក្រុមការងារចម្រុះមួយនឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។ ចាប់ពីថ្ងៃនេះទៅ ស្រុកបន្ទាយស្រីនឹងមិនអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មដើរបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើទៀតទេ។ នេះជាសេចក្តីជូនដំណឹងទុកជាមុនទៅដល់ក្រុមហ៊ុនទាំងឡាយដែលបានប្រព្រឹត្តសកម្មភាពទាំងនេះក្នុងពេលកន្លងមក។ ប្រភព៖ ឃឹម ហ្វីណង់
-
សម្រស់ឆ្នេរអូរត្រេះ ក្រោយពេលកម្លាំងរដ្ឋបាលក្រុងព្រះសីហនុ បានចុះសម្អាត ពិតជាស្រស់ស្អាត គួរឱ្យគយគន់

-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ១ករណី (ពលករមកពីប្រទេសថៃ) ជាសះស្បើយ ៣នាក់ ( ២នាក់ ពលករមកពីប្រទេសថៃ)
