Category: One-Minute

  • សម្តេចធិបតី៖ កត្តាទាក់ទាញដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស មានដូចជា៖

    សម្តេចធិបតី៖ កត្តាទាក់ទាញដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស មានដូចជា៖

    ១. កម្ពុជាបានផ្តល់នូវបរិយាកាសសន្តិភាព និងស្ថិរភាព ដែលជាកត្តាមូលដ្ឋាន សម្រាប់ជ្រើសរើសជាទីតាំងវិនិយោគ ២. ផ្តល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់ជាទីផ្សារដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ២០២៤ ៣. ច្បាប់វិនិយោគរបស់កម្ពុជាមានលក្ខណៈសេរីជាមួយនឹងការលើកទឹកចិត្តចម្រុះ មានភាពបត់បែន និងមានភាពការលើកទឹកចិត្តដល់អ្នកវិនិយោគ ៤. កម្ពុជា ជាទីតាំងយុទ្ធសាស្ត្រ និងទទួលបានឱកាសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា។ ការវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែ វិនិយោគសម្រាប់ទីផ្សារប្រជាជនកម្ពុជាទេប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ៥. កម្ពុជាមានយុវជនថាមវន្ត និងប្រជាជននិយាយភាសាអង់គ្លេស។ ៦០% នៃចំនួនប្រជាជនរបស់ខ្លួនមាន អាយុក្រោម៣៥ឆ្នាំ ហើយរាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈទូលំទូលាយ សម្រាប់មនុស្សវ័យក្មេង ១,៥លាននាក់ ៦. កម្ពុជាបាន និងកំពុងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្ម និងតភ្ជាប់បណ្តាញដឹកជញ្ជូនទៅនិងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ។ #ams1minute

  • ជប៉ុនជាប់ចំណាត់ថ្នាក់លេខ១ក្នុងបញ្ជីប្រទេស OECD ជាប្រទេសអាស៊ីដ៏ល្អបំផុតដែលមានលក្ខខណ្ឌអំណោយផលសម្រាប់ការចិញ្ចឹមបីបាច់កូន

    ជប៉ុនជាប់ចំណាត់ថ្នាក់លេខ១ក្នុងបញ្ជីប្រទេស OECD ជាប្រទេសអាស៊ីដ៏ល្អបំផុតដែលមានលក្ខខណ្ឌអំណោយផលសម្រាប់ការចិញ្ចឹមបីបាច់កូន

    ដោយសារតែប្រព័ន្ធអប់រំលំដាប់ពិភពលោក សុវត្ថិភាព និងវិស័យសុខាភិបាលរបស់ខ្លួន –Seasia #ams1minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខ

    មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ ពិធីជួបសំណេះសំណាល និងផ្ដល់អនុសាសន៏ណែនាំពីបែបបទ និងនីតិវិធីដាក់ពាក្យស្នើសុំកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងដីឡូត៍ គឹម សុខ។ ១២ វិច្ឆិកា ២០២៤ 📷 MLMUPC #ams1minute

  • លីបង់៖ ជាយក្រុង Beirut ភាគខាងត្បូងរងការវាយប្រហារ បន្ទាប់ពីអ៊ីស្រាអែលបញ្ជាឲ្យជម្លៀស

    លីបង់៖ ជាយក្រុង Beirut ភាគខាងត្បូងរងការវាយប្រហារ បន្ទាប់ពីអ៊ីស្រាអែលបញ្ជាឲ្យជម្លៀស

    បរទេស៖ ទូរទស្សន៍ AFPTV បានបង្ហាញឲ្យដឹង នៅថ្ងៃពុធនេះថា ការវាយប្រហារមួយបានកើតឡើង ទៅលើតំបន់ជាយក្រុង Beirut ភាគខាងត្បូង បន្ទាប់ពីបញ្ជារបស់អ៊ីស្រាអែល ទៅកាន់អ្នកស្រុក ឱ្យជម្លៀសចេញ។ ទូរទស្សន៍ AFPTV បានបង្ហាញពីរូបភាពនៃភ្លើង និងផ្សែង នៅក្នុងតំបន់នោះ។បទបញ្ជាជម្លៀស ដែលបង្ហោះ នៅលើបណ្តាញសង្គម X ដោយអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានប្រាប់ដោយបង្ខំឲ្យប្រជាជនដែលរស់នៅក្នុងផ្ទះ នៅជិតអគារ «ជាប់ទាក់ទងនឹងក្រុម Hezbollah» រើចេញ ដោយបានព្រមានអំពីការវាយប្រហារដ៏ខ្លាំងក្លា ដែលជិតមកដល់។ អ៊ីស្រាអែលនិយាយថា ខ្លួនចង់ធានាការវិលត្រឡប់មកវិញ ដោយសុវត្ថិភាព សម្រាប់អ្នកស្រុក នៅតំបន់ព្រំដែនភាគខាងជើងអ៊ីស្រាអែល រាប់ម៉ឺននាក់ ដែលត្រូវបានផ្លាស់ទីលំនៅ ដោយការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដែលក្រុមហេសបូឡាហ៍បានបាញ់ ដើម្បីគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ មនុស្សជាង ៣,២០០ នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីពេលនោះមក រួមទាំង​ ការស្លាប់មនុស្ស ២,៦០០នាក់ ក្នុងរយៈពេល ៧សប្តាហ៍…

  • អបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១៥

    អបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១៥

    ១៣ វិច្ឆិកា ២០០៩ – ១៣ វិច្ឆិកា ២០២៥ #ams1minute

  • ស្រុកដងទង់​ ខេត្តកំពត​

    ស្រុកដងទង់​ ខេត្តកំពត​

    🎥 MLMUPC #ams1minute

  • ធ្លាប់តែក្តៅហែង! វាលខ្សាច់អារ៉ាប់ធ្លាក់ព្រិលដំបូងក្នុងប្រវត្ថិសាស្ត្រ

    ធ្លាប់តែក្តៅហែង! វាលខ្សាច់អារ៉ាប់ធ្លាក់ព្រិលដំបូងក្នុងប្រវត្ថិសាស្ត្រ

    បរទេស៖ វាលខ្សាច់ដែលតែងតែដុតដោយពន្លឺព្រះអាទិត្យ នៅប្រទេសអារ៉ាប៊ី សាអូឌីត ត្រូវបានផ្លាស់ប្តូរទៅជាឈុតឆាករដូវរងា ដែលមិននឹកស្មានដល់ ក្នុងប៉ុន្មានថ្ងៃ ថ្មីៗនេះ ខណៈដែលព្រិលបានគ្របដណ្តប់ផ្នែកខ្លះ នៃខេត្ត Al-Jawf ពោលគឺនៅវាលខ្សាច់ Al-Nafūd ភាគខាងជើង នេះបើតាមកាសែត Newsweek ចេញផ្សាយ កាលពីថ្ងៃចន្ទ។ ព្រឹត្ដិការណ៍ដ៏កម្រនេះ បង្ហាញពីការធ្លាក់ព្រិលដំបូងគេ ដែលមិនធ្លាប់មាននៅក្នុងតំបន់ដែលគេស្គាល់ ជាទូទៅថា មានកំដៅដ៏ក្តៅខ្លាំងបំផុត និង វាលខ្សាច់ពណ៌មាស។ ខ្សែវីដេអូបង្ហាញពីផ្កាព្រិលធ្លាក់ ពេញវាលខ្សាច់ ខណៈដែលសត្វអូដ្ឋកាត់ស្រទាប់ទឹកកកស្តើងមួយ ដែលបានបង្កើតឡើង នៅលើផ្ទៃដី។ អ្នកស្រុក និងអ្នកទេសចរបានប្រញាប់ចេញ ពីរថយន្តរបស់ពួកគេ ដោយថតរូប និងវីដេអូ ផ្តិតយករូបភាពអាកាសធាតុ ដែលមិនធ្លាប់មានពីមុនមក។ អ្នកឧតុនិយមបានភ្ជាប់ អាកាសធាតុមិនធម្មតា ទៅនឹងប្រព័ន្ធសម្ពាធទាបដែលបានផ្លាស់ប្តូរពីសមុទ្រអារ៉ាប់ទៅកាន់ប្រទេសអូម៉ង់ ដោយនាំយកខ្យល់សំណើមចូលទៅក្នុងតំបន់ស្ងួតធម្មតា។ ការណ៍នេះបានបណ្តាលឱ្យមានព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ ពាសពេញផ្នែកខ្លះនៃប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសជិតខាង ដែលបង្កើតបានការផ្លាស់ប្តូរទេសភាព ដែលមិនធ្លាប់មានបែបនេះ។ ជាធម្មតា សីតុណ្ហភាពនៅវាលខ្សាច់ Al-Nafūd អាចឡើងខ្ពស់រហូតដល់ ៥៥ អង្សាសេ ក្នុងកំឡុងខែរដូវក្តៅ។ សីតុណ្ហភាពធម្មតារបស់តំបន់នេះ…

  • អាមេរិក ៖ ទាហានកូរ៉េខាងជើងផ្តើមចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធនឹងអ៊ុយក្រែន

    អាមេរិក ៖ ទាហានកូរ៉េខាងជើងផ្តើមចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធនឹងអ៊ុយក្រែន

    បរទេស៖ ក្រសួងការបរទេសអាមេរិកបានអះអាងថា ទាហានកូរ៉េខាងជើង ពិតជាបានចាប់ផ្តើមចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន នៅតំបន់ Kursk ភាគខាងលិច របស់រុស្ស៊ី។ អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា ទាហានកូរ៉េខាងជើងជាង ១០,០០០ នាក់ត្រូវបានបញ្ជូន ទៅកាន់ប្រទេសរុស្ស៊ី។ ពួកគេ ភាគច្រើន ត្រូវបានផ្លាស់ប្តូរ ទៅកាន់តំបន់ភាគខាងលិចឆ្ងាយ នៃតំបន់ Kursk ហើយ បានចាប់ផ្តើមចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធ ជាមួយកងកម្លាំងរុស្ស៊ី។ នេះជាលើកទីមួយហើយ ដែលរដ្ឋាភិបាលអាមេរិក បានទទួលស្គាល់ ជាផ្លូវការ នូវការចូលរួមរបស់ទាហានកូរ៉េខាងជើង ក្នុងសង្គ្រាមនេះ។ លោក Patel បានបន្ថែមថា ជោគជ័យ ក្នុងសមរភូមិប្រយុទ្ធរបស់រុស្ស៊ី ភាគច្រើន នឹងត្រូវកំណត់តាមរយៈកម្រិត នៃការបញ្ចូលកងទ័ពកូរ៉េខាងជើង ទៅក្នុងយោធារបស់ខ្លួន។លោកបាននិយាយថា បញ្ហាប្រឈមមួយចំនួន ដែលរុស្ស៊ីនឹងត្រូវជម្នះគឺ «អន្តរប្រតិបត្តិការ របាំងភាសា ការបញ្ជា និងការគ្រប់គ្រង ព្រមទាំង ការទំនាក់ទំនង»។ សហរដ្ឋអាមេរិកបានបង្ហាញថា ខ្លួនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង។…

  • ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ​ស៊ីវិល ចំនួន៤ ក្របខណ្ឌ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ​ស៊ីវិល ចំនួន៤ ក្របខណ្ឌ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធា​រណៈ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រឡងប្រជែង កាលពីរសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាព​ការងារឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ថា ការប្រឡងប្រ​ជែង​​ជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន៤ ក្របខណ្ឌ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ។ ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន៤ ក្របខណ្ឌនេះ គឺសំដៅលើ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន១០០០កន្លែង ការប្រឡង​ជ្រើសរើសមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិចំនួន ១០០កន្លែង នឹងប្រព្រឹត្ត​ទៅនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រីឯ ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​មន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាលចំនួន ៥០កន្លែង នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលព្រឹក) និងសិស្សមន្ត្រីក្រមការសាលាភូមិន្ទរដ្ឋបាល​ចំនួន ១៨០កន្លែង នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលរសៀល) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សូមបេក្ខជន អាណា​ព្យាបាល និងសាធារណជនជ្រាបជាព័ត៌មាន និងត្រៀម​លក្ខណៈ​ឱ្យបានរួចជាស្រេចសម្រាប់ការប្រឡងប្រជែងនាពេលខាងមុខនេះ តាមរយៈការអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន…

  • ក្រសួងប្រៃសណីយ៍ និងក្រសួងសង្គមកិច្ច ឯកភាពគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត

    ក្រសួងប្រៃសណីយ៍ និងក្រសួងសង្គមកិច្ច ឯកភាពគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត

    (ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើ“អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទ”។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសរុបចំនួនប្រមាណ ២៥០នាក់។ អនុស្សរណៈនៃការយោគយល់នេះមានគោលបំណង ៣ សំខាន់ៗ ដូចខាងក្រោម៖១. ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីលុបបំបាត់ការក្លែងបន្លំ។២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។៣. ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្ត្រីរាជការនៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចាំបាច់សម្រាប់សម្រួលដល់ការបំពេញតួនាទីនិងភារកិច្ចកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស។ ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ…