-
ជាយុវជនជំនាន់ក្រោយ យើងខ្ញុំសូមលំឱនកាយគោរពដួងវិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍

ជាយុវជនជំនាន់ក្រោយ យើងខ្ញុំសូមលំឱនកាយគោរពដួងវិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍។ ក្នុងនាមជាអ្នកបន្តវេន យើងត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់នៃប្រទេសយើង ជាការដាស់ស្មារតីក្នុងការថែរក្សាសុខសន្តិភាព កុំឱ្យដើរជាន់ដានប្រវត្តិសាស្រ្ត។ ប្រភព៖ ហ៊ុន ម៉ានី
-
សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោមនយោបាយឈ្នះ-ឈ្នះ

-
រាជរដ្ឋាភិបាលថៃបានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី១៦ មករា ដល់ទី២៨ កុម្ភៈ ២០២១

-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ១ករណី (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ០៥ មករា ២០២១

១. រដ្ឋាភិបាលដកហូតផ្ទៃបឹងតាមោក ៣០ហិកតាមកវិញ – ថ្មីៗ ២. សេដ្ឋកិច្ចវិទូ៖ ការសាងសង់អាកាសយានដ្ឋានច្រើននៅកម្ពុជាគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ច – RFI ៣. កម្ពុជានាំចេញផលិតផលជលផល បានជាង ៨លានដុល្លារ ក្នុងឆ្នាំ២០២០ – ថ្មីៗ ៤. កម្ពុជាចាប់ផ្ដើមបើកវគ្គសិក្សាថ្មី លើផ្នែកវិទ្យាសាស្រ្ត STEM ដើម្បីជំរុញកំណើនសេដ្ឋកិច្ច – Fresh News ៥. រដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពីលិខិតអនុញ្ញាតសាងសង់ថ្មី – ភ្នំពេញបុស្តិ៍ ៦. ថៃ នឹងបន្តដាក់ប្រទេសក្នុងភាពអាសន្នដល់ចុងខែកុម្ភៈ ខណៈករណីឆ្លងកូវីដ១៩ នៅតែខ្ពស់ – ថ្មីៗ ៧. សហរដ្ឋអាមេរិក ហៅការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ភាគរយរបស់អ៉ីរ៉ង់ ជាការគំរាមកំហែងនុយក្លេអ៊ែរ – Fresh News
-
វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ ប្រជាពលរដ្ឋម្នាក់ៗត្រូវទម្លាប់រស់នៅស្អាត ហូបស្អាត អនាម័យល្អ!

-
ថ្ងៃនេះជាខួប ៥៨ឆ្នាំនៃព្រះពិធីបង្ហូតទង់ជាតិកម្ពុជានៅប្រាសាទព្រះវិហារ

-
រដ្ឋមន្រ្តីកសិកម្មស្នើដល់អាជ្ញាធរ មានសមត្ថកិច្ចទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ពីប្រទេសជិតខាង និងអំពាវនាវដល់អ្នកនាំចូលត្រីឱ្យងាកមកប្រមូលទិញត្រីរបស់វារីប្បករវិញ

-
វេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ “ភ្នំត្នោត-ភ្នំពក” ខេត្តព្រះវិហារ

ថ្ងៃទី០៥ មករា ក្នុងវេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ “ភ្នំត្នោត-ភ្នំពក” ខេត្តព្រះវិហារ រដ្ឋមន្ត្រីបរិស្ថានបានមានប្រសាសន៍ថា៖ “យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាពធូរធារ និងចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន”។ ក្រៅពីណែនាំ និងពន្យល់ប្រជាពលរដ្ឋឱ្យឈប់បរបាញ់សត្វ និងងាកមកចូលរួមការពារអភិរក្សព្រៃឈើ និងសត្វព្រៃ រដ្ឋមន្ត្រីបរិស្ថានក៏បានជំរុញឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃឱ្យបានលឿន និងស្នេីឱ្យដាំដេីមឈេីដែលឆាប់បានទទួលផល ដូចជាដំណាំអាកាស្យាជាដេីម។ ប្រភព៖ ក្រសួងបរិស្ថាន
-
ផ្ទៃបឹងតាមោកប្រមាណជាង៦០ហិកតា ដែលគ្រោងលុបបំពេញកន្លងមក ត្រូវរាជរដ្ឋាភិបាលដកហូតយកមកវិញ
