-
ព្រះមហាក្សត្រ សម្តែងព្រះទ័យរីករាយ និងអបអរចំពោះសមិទ្ធិផលជាប្រវត្តិសាស្រ្ត “តំណក់ប្រេងលើកដំបូង” ដែលកម្ពុជាទទួលបាន

ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថនរោត្តម សីហមុនី សម្តែងព្រះទ័យរីករាយ និងអបអរចំពោះសមិទ្ធិផលជាប្រវត្តិសាស្រ្ត “តំណក់ប្រេងលើកដំបូង” ដែលកម្ពុជាទទួលបានចំថ្ងៃខួប២២ឆ្នាំ នៃការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ។ ព្រះមហាក្សត្របានចាត់ទុកថានេះជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយ នាំឱ្យកម្ពុជាកាន់តែរីកចម្រើន និងជឿនលឿនជាបន្តទៀត។ ទ្រង់បានកោតសរសើរចំពោះ សម្ដេចតេជោ ដែលបានដឹកនាំប្រទេសជាតិនាំឱ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។ ប្រភព៖ Fresh News
-
សន្តិភាពនាំមកនូវការអភិវឌ្ឍន៍រួមទាំងសមិទ្ធិផលថ្មីគឺ តំណក់ប្រេងលើកទី១!

-
ការបរិច្ចាគក្នុងការទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩មិនមែនជាការរៃអង្គាសរបស់រដ្ឋាភិបាលនោះទេ តែជាការបរិច្ចាគដោយសប្បុរសរបស់ព្រះមហាក្សត្រ និងជនរួមជាតិ

-
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បញ្ជាក់ថាការចាប់ស្វាកាចៗមួយចំនួននៅបរិវេណប្រសាទបាយ័ន គឺដើម្បីយកទៅព្រលែងនៅក្នុងព្រៃក្រៅឧទ្យានអង្គរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បញ្ជាក់ថាការចាប់ស្វាកាចៗមួយចំនួននៅបរិវេណប្រសាទបាយ័ន គឺដើម្បីយកទៅព្រលែងនៅក្នុងព្រៃក្រៅឧទ្យានអង្គរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ។ ដោយឡែកក្រុមមនុស្សមួយចំនួនតូច បានមកតវ៉ានិងផ្សព្វផ្សាយថាស្វាបានស្លាប់ តែការពិតគ្រាន់តែត្រូវថ្នាំសន្លប់ដើម្បីងាយស្រួលក្នុងការចាប់នោះទេ។ ពួកគេជាក្រុមដែលរកលុយតាម YouTube ដែលកេងប្រវ័ញ្ចរូបភាពនៃសត្វស្វា តាមរយៈការឱ្យចំណី ហើយថតជាវីដេអូបង្ហោះ ដែលការធ្វើបែបនេះ បណ្តាលឱ្យសត្វស្វាទាំងនោះស៊ាំទៅនឹងមនុស្ស ហើយប្រែក្លាយពីសត្វព្រៃមកជាសត្វចិញ្ចឹម។ ស្វាទាំងនោះចាប់ផ្តើមស្វែងរកចំណីនៅក្នុងតំបន់ប្រាសាទ និងដណ្តើមចំណីពីមនុស្ស បង្កការរំខាន របួសដល់ភ្ញៀវទេសចរទៀតផង។ ស្វាក៏បានបង្កហានិភ័យដល់ប្រាសាទដូចជា រុញឱ្យជ្រុះថ្មប្រាសាទ និងធ្វើឱ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗ។ ប្រភព៖ AKP
-
COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ១នាក់ (សហគមន៍)

-
ព័ត៌មានសំខាន់ៗថ្ងៃ ២៩ ធ្នូ ២០២០

១. UN៖ កម្ពុជាអាចរកចំណូល ៩៣៣លានដុល្លាររយៈពេល ១៥ឆ្នាំខាងមុខ បើដំឡើងពន្ធថ្នាំជក់ ៧៥ភាគរយ – ថ្មីៗ ២. ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! ២៩ ខែធ្នូ៖ បង្ក្រាប២២ករណី ឃាត់ខ្លួន៤៦នាក់ – Fresh News ៣. រដ្ឋាភិបាលបិទបញ្ចប់ព្រឹត្តិការណ៍ ២៨វិច្ឆិកា ហើយបញ្ចូលក្របខណ្ឌពេទ្យ ៣.០០០នាក់ទៀត – ថ្មីៗ ៤. សម្ដេចតេជោ ហ៊ុន សែន៖ ថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺអប់រំ និងសុខាភិបាល – Fresh News ៥. បណ្ឌិត ឆេង គីមឡុង៖ ការបូមប្រេងបានដោយខ្លួនឯងរបស់កម្ពុជានឹងអាចទាញទម្លាក់តម្លៃប្រេងលក់នៅក្នុងស្រុក – RFI ៦. សហភាពអឺរ៉ុបគាំទ្រកតិកាសញ្ញាវិនិយោគជាមួយចិន ខណៈសហរដ្ឋអាមេរិកបង្ហាញក្ដីកង្វល់ – Fresh News ៧. បង់ក្លាដែល ចាប់ផ្តើមផ្លាស់ប្តូរទីតាំងជនជាតិរ៉ូហ៊ីងយ៉ា…
-
តំណក់ និងដំណក់ មិនដូចគ្នាទេ

-
សម្តេចតេជោនាយករដ្ឋមន្ត្រី៖ ពរជ័យតំណក់ប្រេងលើកដំបូងក៏ជាសមិទ្ធផល និងគុណសម្បត្តិមួយផ្នែកធំរបស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងការប្រឹងប្រែងចរចារតាំងពីចាប់ផ្តើមដំបូង


