-
ពលរដ្ឋមានការយល់ដឹងពីការទុកដាក់សំរាម និងសំរាមងាយស្រួលប្រមូលទៅចោល

(ភ្នំពេញ)៖ មន្រ្តីក្រសួងបរិស្ថាន ក៏ដូចជាមន្រ្តីមូលដ្ឋាន បានកត់សម្កាល់ឃើញថា ប្រជាពលរដ្ឋដែលបានចូលរួមដើរកម្សាន្តបុណ្យអុំទូកឆ្នាំនេះ បានទុកដាក់សំរាមបានត្រឹមត្រូវ បើទោះបីជាមានពលរដ្ឋមួយចំនួននៅបន្តបោះចោលសំរាមមិនបានត្រឹមត្រូវក៏ដោយ។ មន្រ្តីសាលារាជធានីភ្នំថ្លែងថាសម្រាប់នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក បានបញ្ចប់ទៅនោះ ក្រុមការងារខាងសម្អាតអនាម័យរបស់សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានសហការគ្នាសម្រុករួតរះសម្អាតនៅតាមដងផ្លូវ តាមសួនច្បារ និងកន្លែងកម្សាន្ដនានាដោយធ្វើការប្រមូលសំរាមដឹកចេញ និងមានការបាញ់ទឹកលាងសម្អាតតាមដងផ្លូវតាមទីតាំងនានា បានបញ្ចប់ដោយជោគជ័យស្អាត និងមានសោភណភាពស្រស់ស្អាតឡើងវិញ។ ថ្លែងបញ្ជាក់ប្រាប់ ទូរទស្សអប្សារា នារសៀលថ្ងៃទី ១៥ ខែ វិច្ឆិកាឆ្នាំ ២០២៤ដែលជាថ្ងៃទី២នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ប្រជាពលរដ្ឋមានការយល់ដឹងអំពីការទុកដាក់សំរាមបានល្អប្រសើរជាងមុនច្រើន ធ្វើឱ្យការប្រមូល និងសំអាតរបស់ក្រុមកាងារមានភាពងាយស្រួលផងដែរ។ លោកស្រី បន្តថា គ្រប់ទីកន្លែងមានការសម្អាតសំរាម និងមានធុងសំរាម.ធ្វើឱ្យពលរដ្ឋចូលមកកម្សាន្តអាចទុកសំរាមបានត្រឹមត្រូវ ។គ្រប់ទីកន្លែងស្រស់ស្អាត និងប្រកបដោយអនាម័យ។ ដោយឡែកទាក់ទិនក្នុងការចោលសំរាមនេះ លោក រដ្ឋ សៀង ប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ ដែលបានចូលមកកម្សាន្តនៅក្នុងពិធីបុណ្យអុំទូកបានឱ្យដឹងថាការចោលសំរាមរបស់ប្រជាពលរដ្ឋតាមដែលលោកបានដឹងបានឃើញនោះមានភាពកាន់តែល្អប្រសើរ ហើយគ្រប់ទីកន្លែងឃើញថាមានធុងសំរាម ដែលធ្វើឱ្យពលរដ្ឋមិនចោលសំរាមពាសវាលកាលបន្តទៀត។ បញ្ជាក់ប្រាប់ដូចគ្នានេះដែរ លោក ឆាយ…
-
ផ្លូវ៥៣ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

-
របាយការណ៍នៅថ្ងៃទី១៤ វិច្ឆិកា

-
មេដឹកនាំអន្ដរជាតិម្នាក់ៗ តែងតែលើកឡើងពីក្តីបារម្ភចំពោះព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិម្មិត (AI)

-
ប្រាសាទភ្នំបាខែង ក្រុងសៀមរាប ខេត្តសៀមរាប

-
ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល

-
អនុមោទនាថ្ងៃឧបោសថសីល 🙏

-
ស្រុកទ្រាំង ខេត្តតាកែវ

-
រាជរដ្ឋាភិបាល តែងខិតខំពង្រឹងប្រទេសឱ្យរឹងមាំ រួបរួមគ្នា និងពង្រឹងសមត្ថភាពប្រជាពលរដ្ឋឱ្យខ្លាំង

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ វិច្ឆិកា ២០២៤

១. សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាមានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដោយគាំទ្រជាចម្បងដោយកំណើនវិស័យកាត់ដេរ និងទេសចរណ៍ – AMS Economy ២. ជំនាញ ផ្នែក ទំនាក់ទំនង លក់ និង ទីផ្សារ ឌីជីថល (Digital Communication, Sales and Marketing) ជាជំនាញដែលនឹងមានតម្រូវការខ្ពស់នៅពេលអនាគត – AMS Education ៣. ១០ខែ ឆ្នាំ២០២៤ ទេសចរអាមេរិកមកទស្សនា ខេត្តសៀមរាបមានជិត ៨ម៉ឺននាក់ – កម្ពុជាថ្មី ៤. ម៉ាឡេស៊ី តវ៉ានឹងហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី – CNA ៥. ហ្វីលីពីនដំឡើងកម្រិតប្រកាសអាសន្ន និងជម្លៀសប្រជាជន ចំពោះមុខការវាយប្រហារនៃព្យុះទីហ្វុងថ្មីមួយទៀត – Reuters #ams1minute