Category: One-Minute

  • Starbucks នឹងបើកសាខានៅជិតព្រំដែនកូរ៉េខាងជើង

    Starbucks នឹងបើកសាខានៅជិតព្រំដែនកូរ៉េខាងជើង

    បរទេស ៖ ហាងកាហ្វេ Starbucks គ្រោងនឹងបើកទីតាំងថ្មី នៅជិតព្រំដែនរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃទី ២៧ ខែវិច្ឆិកា ពោលគឺនៅជាន់ទីពីរនៃកន្លែងសង្កេតការណ៍ Jogang ក្នុងទីក្រុង Gimpo ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ចម្ងាយប្រហែល ជាង១គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើង នេះបើយោងតាមសារព័ត៌មាន South China Morning Post ។ ហាងទំហំ១៣៦ ម៉ែត្រការ៉េ នឹងផ្តល់ឱ្យអតិថិជន នូវទិដ្ឋភាពនៃតំបន់ Kaepung ក្នុងខេត្ត North Hwanghae របស់ប្រទេសកូរ៉េខាងជើង។ ក្រៅពីនេះ ក៏មានឧទ្យាន Aegibong Peace Eco ដែលព័ទ្ធជុំវិញកន្លែងសង្កេតនោះ ហើយត្រូវបានទទួលស្គាល់ ជាតំបន់អភិរក្សបរិស្ថាននិងជាកន្លែងបង្កាត់ពូជសម្រាប់ប្រភេទសត្វ ដែលជិតផុតពូជទៀតផង។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងមានហាង Starbucks ប្រមាណ ១៩០០កន្លែង គិតត្រឹមឆ្នាំ ២០២៣ ដែលជាចំនួនច្រើនបំផុត លំដាប់ទីបួន ធៀបនឹងហាងកាហ្វេនានា នៅទូទាំងពិភពលោក…

  • ក្រុមហ៊ុន Yunnan Investment Group មានបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជាលើវិស័យទេសចរណ៍ និងថាមពលស្អាត

    ក្រុមហ៊ុន Yunnan Investment Group មានបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជាលើវិស័យទេសចរណ៍ និងថាមពលស្អាត
  • មេធំ 7-Eleven សាកល្បងប្រើរទេះយន្តដឹកជញ្ជូនទំនិញបើកខ្លួនឯង

    មេធំ 7-Eleven សាកល្បងប្រើរទេះយន្តដឹកជញ្ជូនទំនិញបើកខ្លួនឯង

    តូក្យូ ៖ ក្រុមហ៊ុនជប៉ុន Seven & i Holdings ដែលជាមេធំហាងលក់ទំនិញ 7-Eleven មានបំណងដំណើរការសាកល្បងរទេះយន្តដឹកជញ្ជូនទំនិញបើកខ្លួនឯង នៅតាមផ្លូវសាធារណៈក្នុងទីក្រុងតូក្យូ នៅឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន NHK។ មូលហេតុដែលមេធំហាងលក់ទំនិញ 7-Eleven មានគម្រោងដំណើរការសេវាកម្មនេះ គឺក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់មនុស្សចាស់ និងអតិថិជន ដែលមិនអាចទៅទិញទំនិញផ្ទាល់នៅហាងបាន។ រទេះយន្តដឹកជញ្ជូនទំនិញបើកខ្លួនឯងនេះ អាចធ្វើដំណើរក្នុងល្បឿនប្រហែល ៦គីឡូម៉ែត្រក្នុងមួយម៉ោង បំពាក់ដោយឧបករណ៍ចាប់សញ្ញាដើម្បីរុករកទីតាំងអតិថិជន និងចាប់សញ្ញាភ្លើងចរាចរណ៍។ ដើម្បីទទួលបានទំនិញ អតិថិជនគ្រាន់តែប្រើកម្មវិធីនៅក្នុងទូរស័ព្ទដៃបើករទេះយន្តនេះ នៅពេលវាមកដល់។ ក្រុមហ៊ុននិយាយថា ខ្លួននឹងតាមដានមតិរបស់អតិថិជន ចំពោះសេវាកម្មថ្មីនេះ មុនពេលដាក់ឱ្យប្រើប្រាស់រទេះយន្តនេះនៅក្នុងតំបន់ ឬទីក្រុងផ្សេងៗទៀត។ យ៉ាងណា ក្រុមហ៊ុន Seven & i Holdings បាននឹងកំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរ ដើម្បីចាប់ផ្តើមដំណើរការសាកល្បងពួកវានៅក្នុងខែនេះ នៅហាងចំនួនពីរនៅភាគខាងលិចទីក្រុងតូក្យូ។ អ្នកគ្រប់គ្រងហាង Seven-Eleven Japan លោក Nagao Hiroyuki និយាយថា យើងចង់ផ្តល់ជូនសេវាកម្មកាន់តែងាយស្រួល និងទាក់ទាញសម្រាប់អតិថិជនដែលពិបាកមកទិញទំនិញផ្ទាល់នៅហាង។ ហើយ Seven &…

  • ហ្វីលីពីនបំបែកកំណត់ត្រាពិភពលោក សង់សណ្ឋាគាររាងមាន់គោកធំបំផុតក្នុងពិភពលោក

    ហ្វីលីពីនបំបែកកំណត់ត្រាពិភពលោក សង់សណ្ឋាគាររាងមាន់គោកធំបំផុតក្នុងពិភពលោក

    ម៉ានីល ៖ សណ្ឋាគារមួយក្នុងប្រទេសហ្វីលីពីន បានបំបែកកំណត់ត្រាពិភពលោក Guinness World record ក្នុងនាមជាអគាររាងមាន់គោកធំបំផុតក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Star។ សណ្ឋាគារចម្លែកនេះ គឺជាការបន្ថែមរសអារម្មណ៍ថ្មីមួយទៀតនៅក្នុងរមណីយដ្ឋាន Campuestohan Highland ជាកន្លែងទាក់ទាញភ្ញៀវទេសចរក្នុងតំបន់នៅភាគកណ្តាលនៃខេត្ត Negros Occidental។ មានទីតាំងនៅទីក្រុង Talisay រមណីយដ្ឋាននេះបានបើកដំណើរការតាំងពីឆ្នាំ ២០១២ ក្នុងនោះមានអាងហែលទឹក កន្លែងលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅផ្សេងទៀត រួមទាំងខ្ទម bonita និងកាប៊ីនឈើ។ចំណែកឯសណ្ឋាគាររាងមាន់គោកខ្នាតយក្សនេះ មានទទឹង ១២ម៉ែត្រ បណ្តោយ ២៨ម៉ែត្រ និងកំពស់ ៣៥ម៉ែត្រ។ កម្ពស់នេះ គឺប្រហែលនឹងអាផាតមិនកម្ពស់ ១៣ជាន់ នៅក្នុងប្លុក Housing Board ដែលជាន់នីមួយៗមានកម្ពស់ប្រហែល ២.៦ម៉ែត្រ។សណ្ឋាគារដ៏អស្ចារ្យនេះ គឺជាគំនិតច្នៃប្រឌិតរបស់អ្នកជំនួញក្នុងស្រុកហ្វីលីពីន លោក Ricardo Tan ហៅឈ្មោះក្រៅ “Cano”។ វាមានបន្ទប់ម៉ាស៊ីនត្រជាក់ចំនួន១៥ បំពាក់ដោយទូរទស្សន៍ និងគ្រែធំ ដែលអនុញ្ញាតឱ្យភ្ញៀវអាចសម្រាកជាលក្ខណៈគ្រួសារ ឬមិត្តភក្តិបាន។ វាក៏មានតុអង្គុយសម្រាប់ភ្ញៀវទទួលបានបទពិសោធន៍ ពីការគយគន់ទេសភាពជុំវិញ…

  • ឡានដំបូងគេផលិតក្នុងសម័យសូវៀតតាំងពី ៧៣ឆ្នាំមុន បង្អួតរាងនៅប៉ូឡូញ

    ឡានដំបូងគេផលិតក្នុងសម័យសូវៀតតាំងពី ៧៣ឆ្នាំមុន បង្អួតរាងនៅប៉ូឡូញ

    វ៉ាសូវី ៖ ឡានដំបូងគេផលិតនៅប៉ូឡូញនៅសេសសល់ពីសម័យសូវៀត ក្រោយសង្គ្រាមលោកលើកទី២ ត្រូវបានគេដាក់តាំងបង្ហាញបង្អួតរាងនៅជិតរដ្ឋធានីវ៉ាសូវី បន្ទាប់ពីប៉ូឡូញចាយពេលស្វែងរករាប់ទសវត្សរ៍ និងការចរចាយកត្រឡប់មកប្រទេសកំណើតវិញជាច្រើនឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ ឡានម៉ូដែល Warszawa M-20 ស៊េរីឆ្នាំ ១៩៥១ មានលេខកូដ 000001 ផលិតនៅរោងចក្រ FSO Passenger Car Factory ក្នុងរដ្ឋធានីវ៉ាសូវី នៅថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំនោះ ពោលគឺកាលពី ៧៣ឆ្នាំមុន។ រោងចក្រ FSO ដែលត្រូវបានសាងសង់ឡើងដំបូងនៅចុងទសវត្សរ៍ឆ្នាំ ១៩៤០នេះ បានឈប់ដំណើរការហើយ ហើយឥឡូវនេះបានស្វែងរកគំរូដើមក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ដោយសង្ឃឹមថា នឹងប្រើប្រាស់ឡានបុរាណដែលខ្លួនផលិតដើម្បីប្រារព្ធខួប។ សហស្ថាបនិកនៃសារមន្ទីរឯកជនមួយនៅភូមិ Otrebusy លោក Zbigniew Mikiciuk និយាយថា យើងមានមោទនភាពខ្លាំងណាស់ ព្រោះពេលនេះយើងស្ថិតក្នុងចំណោមមនុស្សតិចតួចបំផុតនៅលើពិភពលោក ដែលនៅសេសសល់យានជំនិះស៊េរីដំបូងបង្អស់ផលិតនៅក្នុងប្រទេស។ លោក Mikiciuk បន្ថែមថា យើងបានបង្កើតសារមន្ទីរអស់រយៈពេលជាង ៥០ឆ្នាំមកហើយ ហើយយើងមិនប្រមូលឡានដែលរកឃើញនៅតាមចិញ្ចើមផ្លូវទេ ប៉ុន្តែជាឡានដែលមានប្រវត្តិច្បាស់លាស់ ដួងព្រលឹង និងរឿងព្រេងពិតៗរបស់ពួកវា។ ឡាន Warszawa…

  • អតីតយុទ្ធជនកំពង់ធំ៦៥គ្រួសារ បានទទួលដីសម្ប​ទាន​សង្គមកិច្ច និងផ្ទះថ្មីអំណោយសម្ដេចធិបតីនាយករដ្ឋមន្រ្តី

    អតីតយុទ្ធជនកំពង់ធំ៦៥គ្រួសារ បានទទួលដីសម្ប​ទាន​សង្គមកិច្ច និងផ្ទះថ្មីអំណោយសម្ដេចធិបតីនាយករដ្ឋមន្រ្តី

    កំពង់ធំ​៖អតីតយុទ្ធជនចំនួន ៦៥ គ្រួសារដែលពុំមានដី និង​ផ្ទះ រស់នៅឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ បានទទួលដីសម្បទាន សង្គមកិច្ច និងផ្ទះថ្មី ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ អតីតយុទ្ធជនទាំង៦៥ គ្រួសារដែលទទួលបានដី និងគេហដ្ឋាន​ថ្មីសម្រាប់រស់នៅ និងធ្វើកសិកម្មចិញ្ចឹមគ្រួសារ បានធ្វើឡើងតាមរយៈការចាប់ឆ្នោតដែលអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម នួន ផារ័ត្រ អភិបាលខេត្តកំពង់ធំនិងប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បើតាមសេចក្តីរាយការណ៍របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងនិងប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលទទួលគ្រប់គ្រងអតីតយុទ្ធ​ជន​ខេត្ត ការរៀបចំដីសម្បទានសង្គមកិច្ចនិងសង់​ផ្ទះ​ជូនអតីត យុទ្ធជននោះបានបញ្ជាក់ថា មកដល់ពេលនេះអតីតយុទ្ធជន​បានទទួលផ្ទះស្នាក់នៅចំនួន ៣៨៧ ខ្នងផ្ទះដែលជាអំណោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ។ ជាមួយនឹងការអបអរសាទរដល់អតីតយុទ្ធជនទាំង៦៥គ្រួសារ ដែលទទួលបានដីនិងផ្ទះរស់នៅបានសមរម្យ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះ​សម្ដេច​តេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន…

  • តម្លៃជ័រកៅស៊ូគិតជាមធ្យមនៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ជាងថ្លៃ ១ ៥០០ដុល្លារក្នុងមួយតោន

    តម្លៃជ័រកៅស៊ូគិតជាមធ្យមនៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ជាងថ្លៃ ១ ៥០០ដុល្លារក្នុងមួយតោន

    (ភ្នំពេញ)៖តម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ថ្លៃ ១ ៥៨៦ដុល្លារ/តោន កើនឡើង ២១៥ដុល្លារ/តោន ស្មើនឹង ១៥,៧២ភាគរយ បើ​ធៀប​នឹងឆ្នាំមុន។នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ ។ ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា៖ក្រៅពីកំណើន​នៃការលក់ជ័រកៅស៊ូ តម្លៃជ័រកៅស៊ូក៏បានកើនឡើងគួរឱ្យកត់សម្គាល់ដែរ។ គិតត្រឹម​ខែកញ្ញា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួន ២៤៨ ៥៣៥​តោន កើនឡើងចំនួន ១ ៣១៦តោន ស្មើនឹង ៣,៥១ភាគរយ បើធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ដំណាំកៅស៊ូ ដែលមានវត្តមាន​នៅក្នុង​ប្រ​ទេស​កម្ពុជាជាង ១សតវត្សមកហើយ កំពុងបន្តរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ សម្រាប់កម្ពុជា វិស័យកៅស៊ូ ជាប្រភពចំណូលថវិកាជាតិ និងប្រភពការងាររបស់​ប្រជាជន៕ ដោយ ៖ ម៉ាដេប៉ូ

  • ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង

    ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង

    🎥 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ៣០គម្រោង

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ៣០គម្រោង

    និងគម្រោងពង្រីកផលិតកម្ម ចំនួន ០១គម្រោង (សរុប ៣១គម្រោង) ដែលមានទុនវិនិយោគសរុបប្រមាណ ២២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១៦ ០០០កន្លែង ក្នុងខែតុលា ឆ្នាំ២០២៤។ #ams1minute

  • នាយករដ្ឋមន្ត្រីវៀតណាម​ Pham Minh Chinh កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា

    នាយករដ្ឋមន្ត្រីវៀតណាម​ Pham Minh Chinh កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា

    សម្ដេចធិបតី និងឯកឧត្ដមនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ ទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ វិស័យថាមពល ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ក៏ដូចជា ការអប់រំ យុវជន និងវប្បធម៌ ផងដែរ។ #ams1minute