Category: One-Minute

  • ចិនត្រៀមបញ្ចេញយន្តហោះចម្បាំងបំបាំងកាយថ្មីប្រជែងអាមេរិក

    ចិនត្រៀមបញ្ចេញយន្តហោះចម្បាំងបំបាំងកាយថ្មីប្រជែងអាមេរិក

    ប៉េកាំង ៖ កងទ័ពអាកាសចិនឆាប់ៗនេះនឹងដាក់បង្ហាញយន្តហោះចម្បាំងបំបាំងកាយថ្មីរបស់ខ្លួន គឺ J-35A ជាផ្លូវការ នៅឯពិធីតាំងបង្ហាញយន្តហោះដ៏ធំមួយ នៅសប្តាហ៍ក្រោយ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Zhuhai ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ ការបញ្ចេញយន្តហោះ J-35A របស់ចិន ត្រូវបានគេមើលឃើញថា ជាការត្រៀមខ្លួនប្រជែងនឹងយន្តហោះចម្បាំងបំបាំងកាយដទៃទៀត រួមទាំង F-22 និង F-35 របស់សហរដ្ឋអាមេរិក។ ការអភិវឌ្ឍន៍យន្តហោះរបស់ចិន គឺជាផ្នែកមួយនៃការដេញថ្លៃរបស់ទីក្រុងប៉េកាំង ដើម្បីផ្គូផ្គងសមត្ថភាពយន្តហោះចម្បាំងបំបាំងកាយរបស់សហរដ្ឋអាមេរិក ខណៈដែលចិនកំពុងជំរុញទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងពង្រីកឥទ្ធិពលកម្លាំងយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ី។ យន្តហោះ J-35A ត្រូវបានរចនាឡើងផ្តោតចម្បង សម្រាប់ប្រតិបត្តិការប្រយុទ្ធតាមអាកាស ហើយក៏អាចធ្វើការវាយលុកពីអាកាសទៅដីផងដែរ នេះបើយោងតាមរបាយការណ៍ពីបណ្តាញទំនាក់ទំនងយោធាចិន។ ប្រសិនបើយន្តហោះនេះ ត្រូវបានដាក់ឱ្យដំណើរការ នោះវានឹងធ្វើឱ្យចិនក្លាយជាប្រទេសទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិកដែលផលិតបានយន្តហោះចម្បាំងបំបាំងកាយពីរប្រភេទ នេះបើតាមការអះអាងរបស់អ្នកជំនាញ ដកស្រង់ចេញដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។ យន្តហោះចម្បាំងបំបាំងកាយ J-20 របស់ប្រទេសចិនដំបូង បានចូលបម្រើការងារក្នុងឆ្នាំ ២០១៧។ កងទ័ពរំដោះប្រជាជនចិន ហៅកាត់ (PLA) នៅចន្លោះខែកក្កដា ឆ្នាំ ២០២៣ និងខែមិថុនាឆ្នាំនេះ បានដាក់ពង្រាយយន្តហោះ…

  • លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ចូលរួមបើកវេទិកាសាធារណៈប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសង្កាត់ អូឬស្សីទី២ ខណ្ឌ៧មករា

    លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ចូលរួមបើកវេទិកាសាធារណៈប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសង្កាត់ អូឬស្សីទី២ ខណ្ឌ៧មករា

    លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ចូលរួមបើកវេទិកាសាធារណៈប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសង្កាត់ អូឬស្សីទី២ ខណ្ឌ៧មករា (ភ្នំពេញ)៖ រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រព្រឹតទៅនៅ បឋមសិក្សាបាក់ទូក ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពី លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សីទី២ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ លោក ប៉ែន ធឿន ប្រធានការិ-សាធារណការខណ្ឌ លោក ឈាង ប៊ុនឈា អនុប្រធានការិ-សង្គមកិច្ចខណ្ឌ សមាជិក-សមាជិកា ក្រុមប្រឹក្សាសង្កាត់ តំណាងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី២ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលមកពី ៩ភូមិ នៃសង្កាត់អូរឬស្សីទី២ ចូលរួមសរុបចំនួន ១០៩ នាក់ ស្រី ៧៩…

  • មន្ត្រីជំនាញខេត្តកំពត៖បុណ្យសមុទ្រលើកទី១១ជុំទី៣ មិនអនុញ្ញាតឱ្យអ្នកផ្តល់សេវាទេសចរណ៍ដំឡើងថ្លៃទេ

    មន្ត្រីជំនាញខេត្តកំពត៖បុណ្យសមុទ្រលើកទី១១ជុំទី៣ មិនអនុញ្ញាតឱ្យអ្នកផ្តល់សេវាទេសចរណ៍ដំឡើងថ្លៃទេ

    កំពត៖មន្ត្រីជំនាញបានបញ្ជាក់ថារដ្ឋបាលខេត្តកំពតបាន ត្រៀមលក្ខណៈយ៉ាងល្អសម្រាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែលនឹងប្រារព្ធនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូខាងមុខ។ពិសេសមិនអនុញ្ញាតឱ្យ អ្នកផ្តល់សេវាទេសចរណ៍ដំឡើង ថ្លៃនោះទេ។ឆ្លើយតបនឹងវិធានការនេះ អនុប្រធានសភា ពាណិជ្ជកម្មកម្ពុជានិងអ្នកគ្រប់គ្រង សណ្ឋាគារនៅក្នុងខេត្ត យល់ឃើញថា ការធ្វើបែបនេះអាចលើកកម្ពស់វិស័យ ទេសចរណ៍ និងទាក់ទាញភ្ញៀវជាតិបានកាន់តែច្រើន។ ជុំវិញការត្រៀមធ្វើជាម្ចាស់ផ្ទះ បុណ្យសមុទ្រលើកទី១១ ខណៈដែលខេត្តឆ្នេរសមុទ្រមួយនេះធ្លាប់ធ្វើជាម្ចាស់ផ្ទះបុណ្យ សមុទ្រចំនួន២ លើករួមមកហើយគឺឆ្នាំ២០១៥និង ឆ្នាំ២០១៩នោះ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ថាទន្ទឹមនឹងការខិតខំរៀបចំតុប តែងលម្អសោភណភាពក្រុង,រដ្ឋបាលខេត្តនិងមន្ទីរក៏បានយកចិត្តទុកដាក់លើការផ្តល់សេវាទេសចរណ៍ តាមរយៈ ការចេញសេចក្តីជូនដំណឹង និងការចុះទៅអប់រំ ណែនាំ ដល់ទីតាំងលើការងារបដិសណ្ឋារកិច្ច គុណភាពសេវាកម្ម និងការតម្លៃ។ ជាមួយនឹងការរៀបចំនេះ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជកម្មកម្ពុជា បានយល់ឃើញថា ទីផ្សារស្រុកខ្មែរ គេផ្តោតខ្លាំងលើរឿងតម្លៃ និងគុណភាព។ ដូច្នេះការកំណត់តម្លៃឱ្យសមរម្យ ជួយជំរុញវិស័យ ទេស ចណ៍ឱ្យកាន់តែប្រសើរ. អ្នកគ្រប់គ្រងសណ្ឋាគារឌឺ សឃ្វែរ ឆេង ប៊ុនសាន បានអះអាងថាសណ្ឋាគាររបស់លោក មិនមានការ ដំឡើងថ្លៃទេក្នុងព្រឹត្តិការណ៍…

  • ក្រុមហ៊ុន Zhongjiao Tongli ចង់ពង្រីកការវិនិយោគ លើវិស័យកសិកម្ម ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី

    ក្រុមហ៊ុន Zhongjiao Tongli ចង់ពង្រីកការវិនិយោគ លើវិស័យកសិកម្ម ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី

    (ចិន)៖ លោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli ប្រធានក្រុមហ៊ុន Zhongjiao Tongli បានបង្ហាញបំណង ពង្រីកការវិនិយោគ លើវិស័យកសិកម្ម ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។ លោក Zhongdi Sun បានបង្ហាញបំណងនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសនៃការអញ្ជើញចូលរួម កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា កម្ពុជាគឺជាប្រទេសដែលមាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលការណ៍នេះជាកាលានុវត្តភាព និងកត្តាអំណោយផល សម្រាប់ការវិនិយោគនៅក្នុងកម្ពុជា។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi’an)…

  • រុស្ស៊ីបាញ់ផ្កាយរណបម្តង៥៥គ្រឿង មានទាំងរបស់អ៊ីរ៉ង់២គ្រឿង

    រុស្ស៊ីបាញ់ផ្កាយរណបម្តង៥៥គ្រឿង មានទាំងរបស់អ៊ីរ៉ង់២គ្រឿង

    បរទេស៖ ក្នុងពេលស្ថានភាពតានតឹងរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល និងសង្គ្រាមនៅអ៊ុយក្រែន ប្រទេសរុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបចំនួន ៥៥ គ្រឿង ទៅកាន់គន្លងតារាវិថី កាលពីថ្ងៃអង្គារ រួមទាំងផ្កាយរណប ពីរគ្រឿងរបស់អ៊ីរ៉ង់ ចំពេលមានទំនាក់ទំនង កាន់តែស៊ីជម្រៅ រវាងទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់។ ទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បាននិយាយថា គ្រាប់រ៉ុក្កែត Soyuz បានបាញ់ចេញពី ស្ថានីយ Vostochny Cosmodrome ក្នុងតំបន់ Far East របស់ប្រទេសរុស្ស៊ី។ Roscosmos បាននិយាយថា ផ្កាយរណបរុស្ស៊ីមាន ៥១ គ្រឿង, ផ្កាយរណបរុស្ស៊ី-ចិន មួយគ្រឿង និង ផ្កាយរណបរុស្ស៊ី-ហ្ស៊ីមបាវ៉េ ត្រូវបានដាក់ចូលទៅក្នុងគន្លងតារាវិថី ព្រមទាំង ផ្កាយរណបអ៊ីរ៉ង់ ពីរគ្រឿង ផងដែរ។ប្រភពបាននិយាយថា ការបាញ់នេះគឺជាចំនួនកំណត់ត្រា នៃការបាញ់ផ្កាយរណបរុស្ស៊ី ក្នុងពេលដំណាលគ្នា ដ៏ច្រើនពុំធ្លាប់មាន។ ផ្កាយរណបរូបភាព និងទំនាក់ទំនងរបស់អ៊ីរ៉ង់ ពីរគ្រឿង គឺ Koswar និង Hodhod ត្រូវបានរចនា និងសាងសង់ដោយក្រុមហ៊ុន…

  • អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងក្រុងពោធិ៍សាត់ចូលរួមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

    អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងក្រុងពោធិ៍សាត់ចូលរួមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

    (ពោធិ៍សាត់)៖ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ តាមរយៈមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលក្រុងពោធិ៍សាត់ បានរៀបចំយុទ្ធនាការបណ្តុះផ្នត់គំនិតស្អាត «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ចេញរើសសំរាម សំណល់ប្លាស្ទិកព្រមគ្នា នៅតាមផ្លូវទាំងអស់ ក្នុងក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីការចូលរួមសាមគ្គីគ្នា ដើម្បីមូលដ្ឋានស្អាត ទីក្រុង ទីប្រជុំជនស្អាត ជាពិសេសសារៈសំខាន់នៃការគ្រប់គ្រងសំរាមប្រកបដោយនិរន្តរភាព ឆ្ពោះទៅកម្ពុជាមានភាពស្អាត នៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។ លោក កេង ចាន់ធឿន អភិបាលរងក្រុងពោធិ៍សាត់ បានលើកឡើងពីការជំរុញការផ្សព្វផ្សាយនិងអនុវត្តយ៉ាងទូលំទូលាយនៃ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន!” ក្នុងចំណោមសិស្សានុសិស្សនៅតាមសង្កាត់ទាំង៧នៅក្នុងក្រុងពោធិ៍សាត់។ លោកបានប្តេជ្ញាជំរុញយុទ្ធនាការឆ្ពោះទៅរកទីក្រុងស្អាត ដោយលើកទឹកចិត្តប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ថែរក្សាបរិស្ថានស្អាត និងគ្រប់គ្រងកាកសំណល់ ប្រកបដោយការទទួលខុសត្រូវ។ លោក សឿង សារឿន នាយកប្រតិបត្តិនៃ និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា NGO Forum ដែលបានសហការរៀបចំការផ្សព្វផ្សាយនៅក្នុងថ្ងៃនេះ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងបរិស្ថាន…

  • ឈ្នះឆ្នោតភ្លាម! Trump ថ្លែងកោតសរសើរ Elon Musk

    ឈ្នះឆ្នោតភ្លាម! Trump ថ្លែងកោតសរសើរ Elon Musk

    បរទេស៖ នៅថ្ងៃពុធនេះ ក្រោយដឹងថាបានឈ្នះការបោះឆ្នោត ក្លាយជាប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសជ័យជម្នះ នៅក្នុងការបោះឆ្នោតនេះ ដោយបានថ្លែងកោតសរសើរ លោក Elon Musk ដែលបានជួយគាំទ្រដល់រូបលោក និងថែមទាំងព្រលយពាក្យថា « Elon Musk ជាតារាថ្មី» នេះបើតាម CNBC។ លោក Trump បានប្រាប់អ្នកគាំទ្រ នៅឯរដ្ឋ Florida ជាកន្លែងដែលរូបលោក ត្រូវបានអមដោយសមាជិកគ្រួសារថា «ខ្ញុំចង់អរគុណប្រជាជនអាមេរិកសម្រាប់កិត្តិយសដ៏អស្ចារ្យ ..យើងនឹងជួយប្រទេសរបស់យើង ឱ្យប្រសើរឡើងវិញ យើងនឹងកែលម្អអ្វីៗទាំងអស់ អំពីប្រទេសរបស់យើង»។ លោកបានថ្លែងថា «យើងបានបង្កើតប្រវត្តិសាស្ត្រនេះនឹងក្លាយជាយុគសម័យមាស របស់អាមេរិក»។ ឆ្លៀតពេលនោះ លោក Trump ថែមទាំងកោតបានសរសើរ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk សម្រាប់ការគាំទ្រលោក នៅក្នុងយុទ្ធនាការ កន្លងមក។ លោកថា «យើងមានតារាថ្មី ផ្កាយមួយបានកើត នោះ គឺ Elon» ដែលគេស្គាល់ថា…

  • លោក Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មី ដោយទទួលបានអង្គបោះឆ្នោត ២៧៧ ខណៈលោកស្រី Harris ទទួលបាន ២២៤

    លោក Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មី ដោយទទួលបានអង្គបោះឆ្នោត ២៧៧ ខណៈលោកស្រី Harris ទទួលបាន ២២៤

    នេះជាការត្រឡប់មកដឹកនាំអាមេរិកសារជាថ្មី សម្រាប់អាណត្តិទី២ បន្ទាប់ពីលោកធ្លាប់កាន់តំណែងជា ប្រធានាធិបតីបានមួយអាណត្តិ កាលពីចន្លោះឆ្នាំ២០១៧-២០២១ – AP #ams1minute

  • សារលិខិតអបអរសាទររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

    សារលិខិតអបអរសាទររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

    ជូន លោក Donald J. Trump ដែលបានក្លាយជាប្រធានាធិបតី ទី៤៧ របស់សហរដ្ឋអាមេរិក ៦ វិច្ឆិកា ២០២៤ #ams1minute

  • រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យផ្ទាល់​ចលនាភូមិគំរូ នៅស្រុកសំឡូត

    រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យផ្ទាល់​ចលនាភូមិគំរូ នៅស្រុកសំឡូត

    បាត់ដំបង៖ដោយផ្តើមចេញពី”គម្រោងការកសាង​ភូមិ​សន្តិភាព”តាមរយៈធ្វើឱ្យប្រសើរឡើងក្នុងការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ភូមិចំនួនបី ក្នុងស្រុកសំឡូតដែល​ជាស្រុកគោលដៅរបស់គម្រោង ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបានដាក់បញ្ជូលទៅក្នុង ផែនការអភិវឌ្ឍន៍ចលនាភូមិ​​គំរូ ។ ភូមិគំរូដែលស្ថិតក្នុងក្របខ័ណ្ឌនៃ”គម្រោងការកសាងភូមិសន្តិភាព”នេះ មាន៣ភូមិ ក្នុងនេះ ឃុំស៊ុង មាន២ភូមិ​គឺភូមិកណ្តាលមានកសិករចូលរួមចំនួន១៦៥នាក់និងភូមិស៊ុង១ មានកសិករចំនួន៦៥នាក់ និងឃុំកំពង់ល្ពៅ មាន​ភូមិព្រៃធំមានកសិករចូល រួមចំនួន២៥នាក់។គម្រោង​មួយនេះជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េនិងសម្របសម្រួលទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ កយកា(KOICA)ហើយដាក់អនុវត្តរយៈពេល៥ឆ្នាំ(២០២២-២០២៦) ដើម្បីដឹងថា វឌ្ឍនភាពនៃការអនុវត្តគម្រោងសម្រេចបាន​ដល់កម្រិតណា កាលពីថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ,លោក ស៊ីន យ៉ុងវ៉ា (ShinYonghwa)នាយករងទី​ភា្នក់ងារ​សហប្រតិបត្តិការអន្តរ ជាតិកូរ៉េ ជាម្ចាស់ជំនួយ និង ក្រុមការងារ អាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញទៅ​ពិនិត្យជាក់ស្តែងបណ្ដាភូមិទាំងនេះ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ពីវត្តមានរបស់លោក និង​ប្រតិភូថាមកទីនេះ ដើម្បីពិនិត្យស្វែង​យល់ពីស្ថានភាព​ជាក់ស្តែង ស្វែងយល់ផលលំបាកនិងការប្រឈម​នានា​ដែលបងប្អូនក្នុងសហគមន៍ជួបប្រទះ និងដើម្បីផ្ដល់​នូវដំណោះស្រាយសមស្របឆ្លើយតបតាមតម្រូវការនិងមានប្រសិទ្ធភាព។ឯកឧត្តម ឆាយ ប្ញទ្ធីសែនបានប្រាប់ពី យុទ្ធសាស្ដ្រអាទិភាពទាំង៤របស់ក្រសួងគឺ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទ។ទី២.​ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍​ជនបទ។ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច​ជន​បទ​និងទី៤.ការពង្រឹងសេវាគាំទ្រ រដ្ឋបាល និងកិច្ចការទូទៅ។ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទបានគូសរំលេចថា ក្រោមម្លប់សន្ដិភាព ដែលមានសម្ដេចតេជោ ហ៊ុន សែន មគ្គទេ្ទសក៍ឯក និងបន្ដវេនដោយសម្ដេចធិបតី…