Category: One-Minute

  • ស្រុកកងមាស ខេត្តកំពង់ចាម

    ស្រុកកងមាស ខេត្តកំពង់ចាម

    🎥 មន្ទីរព័ត៌មានខេត្តកំពង់ចាម #ams1minute

  • របាយការណ៍នៅថ្ងៃទី១ តុលា

    របាយការណ៍នៅថ្ងៃទី១ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី ស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ២២នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២ តុលា ២០២៤ #ams1minute

  • ក្រោយឆេះឡានក្រុងដ៏រន្ធត់ ថៃព្យួរអាជ្ញាប័ណ្ណប្រតិបត្តិកររថយន្តក្រុង, ផ្អាកទស្សនកិច្ចសិក្សា

    ក្រោយឆេះឡានក្រុងដ៏រន្ធត់ ថៃព្យួរអាជ្ញាប័ណ្ណប្រតិបត្តិកររថយន្តក្រុង, ផ្អាកទស្សនកិច្ចសិក្សា

    បាងកក៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ ហៅកាត់ DLT នៅថ្ងៃពុធនេះ បានផ្អាកជាបណ្តោះអាសន្ននូវអាជ្ញាប័ណ្ណដឹកជញ្ជូនសាធារណៈរបស់ប្រតិបត្តិកររថយន្តក្រុង ដែលបានឆេះ ក្នុងពេលដឹកជញ្ជូនសិស្ស និងគ្រូកាលពីពេលថ្មីៗនេះ។ រដ្ឋមន្ត្រីអប់រំបានប្រកាសផ្អាកទស្សនកិច្ចសិក្សាទាំងអស់ ក្រោយពេលមានការជជែកគ្នាដេញដោល ពីសុវត្ថិភាព។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យសិស្ស២០នាក់ និងគ្រូ៣នាក់ ស្លាប់ ខណៈដែលឡានមួយគ្រឿងនេះបានផ្ទុកសិស្សសរុបចំនួន ៣៩នាក់ និងគ្រូ ចំនួន៦នាក់ កាលពីថ្ងៃអង្គារ។ ឡានក្រុងនេះត្រូវបានជួលដោយសាលា Wat Khao Phaya Sangkharam នៅខេត្ត Uthai Thani ដើម្បីដឹកសិស្សបឋមសិក្សា និងគ្រូ ក្នុងដំណើរទស្សនកិច្ចសិក្សាមួយ ទៅកាន់ខេត្ត Ayutthaya។ លោក Jirut Wisaljit អគ្គនាយកក្រុមហ៊ុន DLT បាននិយាយថា រថយន្តក្រុងដែលមានស្លាកលេខ 30-0423 Sing Buri ត្រូវបានចុះបញ្ជីដោយបុគ្គលម្នាក់ឈ្មោះ Panisara Shinbutr ដែលអាជ្ញាប័ណ្ណរបស់លោក ឥឡូវនេះ ត្រូវបានព្យួរ។ លោកបានបន្តថា ក្រុមជំនាញរបស់នាយកដ្ឋាននឹងស៊ើបអង្កេតរថយន្ត និងឧបករណ៍សុវត្ថិភាពរបស់ឡាន ឱ្យបានហ្មត់ចត់ដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ។ លោកបានបន្ថែមថា អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់…

  • នាពេលខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយពិសេសមួយ

    នាពេលខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយពិសេសមួយ

    ដោយយកពលរដ្ឋជាគោល ដើម្បីការពារការទន្ទ្រានដីធ្លីខុសច្បាប់ #ams1minute

  • អ្នកទេសចរអត់ពាក់អាវ អេស្ប៉ាញផាក ៨០០ដុល្លារអាមេរិក

    អ្នកទេសចរអត់ពាក់អាវ អេស្ប៉ាញផាក ៨០០ដុល្លារអាមេរិក

    បរទេស៖ អ្នកទេសចរនៅទីក្រុង Malaga ដែលជាគោលដៅពេញនិយមបំផុតមួយ របស់ប្រទេសអេស្ប៉ាញ ប្រឈមនឹងការផាកពិន័យ ៨០០ដុល្លារ ប្រសិនបើត្រូវបានគេរកឃើញថា មិនពាក់អាវ ឬស្លៀកតែខោក្នុង នៅទីសាធារណៈ ក្រោមបទប្បញ្ញត្តិថ្មី ដែលបានចាប់ផ្តើម នៅក្នុងខែកញ្ញា។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការត្អូញត្អែរពីអ្នកស្រុកដែលមិនសប្បាយចិត្តនឹងជនបរទេស ដើរជុំវិញទីក្រុង ក្នុងឈុតប៊ីគីនី ឬ ខោខ្លីៗ។ បន្ថែមពីលើសំលៀកបំពាក់ អាជ្ញាធរក្រុងកំពុងជំរុញអ្នកទស្សនា ឱ្យជៀសវាងនូវអាកប្បកិរិយារំខាន ដូចជា បង្កការរំខាន ការស្រែកច្រៀង ឬ ការលេងភ្លេងខ្លាំងៗ ទៀតផង។ សារព័ត៌មាន Daily Express បានរាយការណ៍ថា អ្នកទេសចរក៏ត្រូវបានលើកទឹកចិត្តឱ្យគោរពទម្លាប់ប្រចាំថ្ងៃ របស់អ្នកស្រុក ជាពិសេស មនុស្សចាស់ កុមារ សិស្ស កម្មករសំខាន់ៗ និងអ្នកជំងឺ ដោយត្រូវមានកម្រិតសំឡេងរំខាន ក្នុងអំឡុងពេលម៉ោងសំខាន់ៗ។ ក្រុង Malaga ល្បីល្បាញដោយសារឆ្នេរដ៏ស្រស់ស្អាត វប្បធម៌រស់រវើក និងកន្លែងធ្វើម្ហូប បានទទួលភ្ញៀវទេសចរណ៍ប្រហែល ១៤លាននាក់ កាលពីឆ្នាំ២០២៣៕ ប្រភពពី VNexpress ប្រែសម្រួល៖…

  • អ្នកវិទ្យាស្រ្តបានរកឃើញបំណែកប្លាស្ទិកតូចៗបំផុតក្នុងខួរក្បាលមនុស្ស

    អ្នកវិទ្យាស្រ្តបានរកឃើញបំណែកប្លាស្ទិកតូចៗបំផុតក្នុងខួរក្បាលមនុស្ស

    បរទេស៖ បំណែកប្លាស្ទិកនិងសរសៃតូចៗបំផុតរបស់វា ត្រូវបានរកឃើញ នៅក្នុងជាលិកាដែលច្រមុះរបស់មនុស្ស ដកដង្ហើមចូលក្នុងខ្លួនមនុស្ស និងបានជ្រាបចូលទៅដល់ខួរក្បាល។ បើយោងទៅតាមការសិក្សាថ្មីមួយ ចុះផ្សាយនៅ CNN អ្នកវិទ្យាសាស្រ្តបានអះអាងថា វាបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពរបស់មនុស្ស។ ប្រភពដដែលបានបញ្ជាក់ថា សរសៃនិងបំណែកមីក្រូប្លាស្ទិក ត្រូវបានគេរកឃើញនៅក្នុងខួរក្បាលមនុស្ស តាមរយៈការដកដង្ហើមពីការបំពុលដោយប្លាស្ទិក និងដែលនាំក្លិន ទៅដល់មូលដ្ឋាននៃខួរក្បាល។ លោក Amato-Lourenço អ្នកស្រាវជ្រាវផ្នែកមីក្រូប្លាស្ទិក កម្រិតក្រោយថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Free of Berlin បានឲ្យដឹងតាមរយៈអ៊ីមែលថា «ការមានវត្តមាន បំណែកប្លាស្ទិក និងសរសៃតូចៗរបស់វា នៅក្នុងប្រព័ន្ធដកដង្ហើម ចូលដល់តំបន់ផ្សេងទៀត នៃខួរក្បាល..ការចល័តនៃសារធាតុមីក្រូប្លាស្ទិក អាចរត់ទៅបណ្តុំនៃខួក្បាលមនុស្ស អាស្រ័យទៅលើកត្តាជាច្រើន រួមទាំង រូបរាង និងទំហំរបស់ភាគល្អិត ជាសរសៃ ឬ បំណែក ជាដើម»។ លោក Amato-Lourenço បានបន្ថែមថា ដោយសារទំហំ និងរូបរាងតូចខ្លាំង ដូច្នេះ ភាគល្អិតឬសរសៃ ឆ្លងកាត់កោសិកា Microglia ចូលទៅឈាមខួរក្បាល ដែលជាភ្នាសការពារខួរក្បាល និងខួរឆ្អឹងខ្នងទៀតផង។ លោកស្រី Phoebe…

  • ដំណាំ «គ្រាប់រីករាយ»នៅអេស្ប៉ាញ លូតលាស់បានល្អ

    ដំណាំ «គ្រាប់រីករាយ»នៅអេស្ប៉ាញ លូតលាស់បានល្អ

    បរទេស៖ គ្រោះរាំងស្ងួតបាននិងកំពុងផ្តល់អំណោយផលដល់ការដាំដុះគ្រាប់រីករាយ Pistachio នៅក្នុងប្រទេសអេស្ប៉ាញ ខណៈដែលការដាំដុះដំណាំប្រភេទនេះកើនខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយ។ ពីរទសវត្សរ៍មុន លោក Garcia បានប្រមូលផលទំពាំងបាយជូ និងគ្រាប់ធញ្ញជាតិ នៅក្នុងកសិដ្ឋានរបស់លោក ស្ថិតនៅកណ្តាលប្រទេសអេស្ប៉ាញ ដូចឪពុក និងជីតាដែរ។ ឥឡូវនេះ លោកបានដាំគ្រាប់រីករាយ Pistachios ដែលជាដំណាំរកចំណូលបានល្អប្រសើរ អាចទប់ទល់នឹងគ្រោះរាំងស្ងួត ដែលកើតមានកាន់តែញឹកញាប់ និងខ្លាំង នៅក្នុងប្រទេសអេស្ប៉ាញ។ លោក Garcia ប្រមូលផលគ្រាប់ពណ៌បៃតង ប្រភេទនេះ ពី ១០ ទៅ ២០តោន ជារៀងរាល់ឆ្នាំ នៅឯកសិដ្ឋានរបស់លោក ដែលមានទំហំ ២៦ហិកតា នៅតំបន់ Manzanares។ តម្លៃអាចមានដល់ ជាង១២ដុល្លារ ក្នុងគីឡូក្រាម សម្រាប់នៅអឺរ៉ុប។ លោក Garcia បាននិយាយថា ដើមឈើ Pistachio ដែលមានដើមកំណើត នៅមជ្ឈិមបូព៌ា គឺ «ធន់» និង «សម្របខ្លួនទៅនឹងអាកាសធាតុក្តៅស្ងួត និង ត្រជាក់ក្នុងរដូវរងារ ផងដែរ»។…

  • ផ្ទុះការឆ្លងជំងឺអេដស៍លើក្រុមជនចំណាកស្រុក

    ផ្ទុះការឆ្លងជំងឺអេដស៍លើក្រុមជនចំណាកស្រុក

    បរទេស៖ មន្ត្រីអង្គការសហប្រជាជាតិ ហៅកាត់ UN បានព្រមានថា ការឆ្លងមេរោគអេដស៍ថ្មីៗ ភាគច្រើន នៅតំបន់អាមេរិកឡាទីន បានរីករាលដាល ក្នុងចំណោមជនចំណាកស្រុក។ លោកស្រី Luisa Cabal នាយកប្រចាំតំបន់ របស់UNAIDS ប្រចាំនៅតំបន់អាមេរិកឡាទីន និងការាបៀន បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយ AFP នៅប្រទេសអាហ្សង់ទីន កាលពីពេលថ្មីៗនេះថា «ជនចំណាកស្រុកមានអត្រាប្រេវ៉ាឡង់ នៃមេរោគអេដស៍ខ្ពស់ ជាងប្រជាជនទូទៅ»។ អាមេរិកឡាទីនបានកត់ត្រាការឆ្លងថ្មីៗ ចំនួន ១២០,០០០នាក់ ក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើងពី ១១០,០០០ ក្នុងឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារ UNAIDS របស់អង្គការសហប្រជាជាតិ។ លោកស្រី Cabal បានបន្ថែមថា ភាគច្រើននៃការឆ្លងមេរោគថ្មីនៅអាមេរិកឡាទីន គឺស្ថិតក្នុងចំណោម «ប្រជាជនដែលងាយរងគ្រោះបំផុត ឬ ក្រុមសហគមន៍ដែលជួបប្រទះការរើសអើង និងការមិនរាប់បញ្ចូល ក្នុង សង្គម នយោបាយ សេដ្ឋកិច្ច និងវប្បធម៌»៕ ប្រភពពី AFP ប្រែសម្រួល៖…

  • ថៃ ៖ ឡានក្រុងឆេះស្លាប់សិស្ស២០នាក់,គ្រូ៣នាក់ ប្រើឧស្ម័នធម្មជាតិ

    ថៃ ៖ ឡានក្រុងឆេះស្លាប់សិស្ស២០នាក់,គ្រូ៣នាក់ ប្រើឧស្ម័នធម្មជាតិ

    បាងកក៖ រដ្ឋមន្ត្រីដឹកជញ្ជូនថៃបានឲ្យដឹងថា រថយន្តក្រុងដែលឆេះបណ្តាលឲ្យស្លាប់សិស្សចំនួន២០នាក់ និងគ្រូចំនួន៣នាក់ ត្រូវបានបំពាក់និងដំណើរការដោយឧស្ម័នធម្មជាតិ ប្រកបដោយគ្រោះថ្នាក់ខ្លាំង នេះបើតាមការចេញផ្សាយរបស់កាសែត BBC។ លោក Suriya បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅកន្លែងកើតហេតុថា «នេះគឺជាឧបទ្ទវហេតុដ៏សោកសៅបំផុត»។ លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា «ក្រសួងត្រូវតែរកវិធានការ… បើអាច សម្រាប់រថយន្តដឹកអ្នកដំណើរបែបនេះ ត្រូវហាមមិនឲ្យប្រើប្រាស់ឧស្ម័នធម្មជាតិប្រភេទនេះ ព្រោះវាមានហានិភ័យខ្លាំងណាស់»។ ប្រភពព័ត៌មានបានរៀបរាប់ថា ឡានក្រុងមួយគ្រឿងនេះ ត្រឡប់ទៅបាងកកវិញ បន្ទាប់ពីធ្វើដំណើរទៅសាលា នៅភាគខាងជើងប្រទេស។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីអណ្តាតភ្លើង បានឆាបឆេះរថយន្តក្រុង ក្រោមស្ពានអាកាស ជាមួយនឹងផ្សែងខ្មៅយ៉ាងក្រាស់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អ្នកបើកបរបានប្រគល់ខ្លួនទៅឱ្យប៉ូលីស ប៉ុន្តែ លោកបានព្យាយាមពន្លត់ភ្លើងឆេះនេះដែរ។ សាក្សីបាននិយាយថា រថយន្តក្រុងបានបុករបាំងបេតុង ពុះចែកផ្លូវ បន្ទាប់ពីផ្ទុះកង់មុខ។ ឡានក្រុងត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហើយអ្នកជិះជាច្រើននាក់ មិនអាចចេញមកក្រៅបាន។ មូលហេតុនៃការឆេះនេះនៅមិនទាន់ដឹង នៅឡើយទេ។ ប្រភពបន្ថែមថា កុមារចំនួន ១៩នាក់ និងគ្រូបង្រៀន ៣នាក់ត្រូវបានរាយការណ៍ថា បានរួចផុតពីការស្លាប់ហើយ១៦នាក់ក្នុងចំណោមពួកគេ កំពុងត្រូវបានព្យាបាល នៅក្នុងមន្ទីរពេទ្យ។ មន្ត្រីជំនាញអះអាងថា វាពិបាកក្នុងការកំណត់អត្តសញ្ញាណសាកសព ដោយសារតែត្រូវបានដុតយ៉ាងធ្ងន់ធ្ងរ រកឃើញបំណែកតូចៗខ្លាំង។ បើតាមសភាវគតិរបស់កុមារ គឺរត់ទៅផ្នែកខាងក្រោយ…

  • ក្រុងកែប​ ខេត្តកែប​

    ក្រុងកែប​ ខេត្តកែប​

    🎥 MLMUPC #ams1minute