-
រំសាយអារម្មណ៍ជាមួយសម្រស់ និងសម្លេងធម្មជាតិ ទឹកធ្លាក់អូរខ្មែរក្រហម រឺទឹកធ្លាក់អូរឆាំឆៃ

-
របាយការណ៍នៅថ្ងៃទី៤ កក្កដា

-
ទិដ្ឋភាពទីក្រុងភ្នំពេញ ក្នុងរដូវកាលបៃតង!

-
“កម្ពុជាជំរុញឱ្យព្រះរាជាណាចក្រថៃ បង្ហាញសេចក្តីស្មោះត្រង់ ដោយទទួលយកយុត្តាធិការរបស់ ICJ”

សំណើរបស់កម្ពុជាទៅកាន់ ICJ មិនគួរត្រូវបានយល់ខុសថាជាអំពើអរិភាព ឬការបង្កហេតុនោះទេ។ ផ្ទុយទៅវិញ វាគឺជាវិធានការតាមសន្តិវិធី ប្រកបដោយការទទួលខុសត្រូវ និងស្របច្បាប់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដោយ ឥតងាករេរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ។ ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍ និងដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់យើងក្នុងការទប់ស្កាត់ការរីករាលដាលទៅជាជម្លោះពេញទំហឹង ដែលនឹងបង្កគ្រោះថ្នាក់ដល់អាយុ ជីវិតប្រជាពលរដ្ឋ កម្ពុជាបានសម្រេចចិត្តបញ្ជូនបញ្ហាទាក់ទងនឹងតំបន់ចំនួនបួនដែលមានជម្លោះរ៉ាំរៃ និងមិនទាន់បានដោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការបញ្ជូនវិវាទទៅតុលាការ ICJ គឺស្របទាំងស្រុងជាមួយ នឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ការសម្រេចចិត្តនេះគឺផ្អែកលើមូលដ្ឋានច្បាប់ដ៏ រឹងមាំ ដោយសារតំបន់វិវាទទាំងនេះស្ថិតនៅលើទឹកដីកម្ពុជាទាំងស្រុង តាមការកំណត់ដោយអនុសញ្ញា ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ហើយដូចដែលបានឆ្លុះបញ្ចាំងនៅលើ ផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម។ ផែនទីទាំងនេះត្រូវបានទទួលស្គាល់ និងអនុម័ត រួមគ្នាដោយប្រទេសទាំងពីរ ហើយត្រូវបានបញ្ជាក់ជាថ្មីនៅក្នុង MOU-2000 សម្រាប់ជាមូលដ្ឋានអនុវត្ត ការងារខណ្ឌសីមាព្រំដែន។ #ams1minute
-
ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង

-
ក្រុងព្រះសីហនុ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ កក្កដា ២០២៥

១. កម្ពុជា-អាមេរិក បិទបញ្ចប់ការចរចាពន្ធគយបដិការ, អ្នកជំនាញអាមេរិកថា កម្ពុជាអាចរងការទារពន្ធទាបបំផុត ២៥% – AMS Central ២. កម្ពុជាមានទំនិញជាង៣០០ប្រភេទនាំចេញទៅទីផ្សារប្រទេសចិន – AMS Central ៣. ខែសីហា ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ “ពន្លកបៃតង” និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម – FN ៤. រុស្ស៉ី ក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ – AFP ៥. ចិនចង់ដឹកនាំអាស៊ានចុះហត្ថលេខាលើសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ កក្កដា ២០២៥

១. រដ្ឋសភា អនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញជាឯកឆន្ទ សម្រាប់ដកសញ្ជាតិពលរដ្ឋខ្មែរ – AMS Central ២. កម្ពុជា បើកយុទ្ធនាការដាំដើមត្នោត ១លានដើម – AMS Central ៣. កម្ពុជានាំចេញត្បូងទៅឥណ្ឌា ប្រមាណ ១០០លានដុល្លារ – FN ៤. កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក រួមគ្នាធ្វើសមយុទ្ធផ្លូវអាកាស ដោយមានការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-52 – Reuters ៥. មហាអំណាចអឺរ៉ុបចំនួន ២ ចក្រភពអង់គ្លេសនិងបារាំងចាប់ដៃគ្នាផលិតមីស៊ីល Storm Shadow ជំនាន់ថ្មី ទុកទប់រុស្ស៊ី – The War Zone #ams1minute
-
“ក្រសួងវប្បធម៌កម្ពុជា អំពាវនាវឱ្យក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ គោរពនូវគោលការណ៍អន្តរជាតិដែលមានជាធរមាន

ដើម្បីរក្សាបានភាពថ្លៃថ្នូរ និងវិជ្ជាជីវៈ ដែលស្ថាប័ន វប្បធម៌នៃប្រទេសនីមួយៗត្រូវប្រកាន់ខ្ជាប់” ក្រសួងវប្បធម៌កម្ពុជា សូមបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ Paetongtarn Shinawatra ដែលបានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នា ព.ស២៥០៥។ ការអះអាងនេះ គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរពនិងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។ #ams1minute
-
ស្រុកវាលវែង ខេត្តពោធិ៍សាត់
