-
សម្តេចធិបតី៖ កម្ពុជានឹងរងចាំមើល ថាតើអ្នកណាចង់ដោះស្រាយបញ្ហាព្រំដែនពិតប្រាកដ ដោយចាប់ផ្តើមពីអ្នកមានអំណាចពិតប្រាកដរបស់ភាគីថៃ

-
“នៅពេលដែលយើងនិយាយអំពីអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ យើងជាជនជាតិខ្មែរត្រូវតែរួបរួមគ្នា”

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ នៅថ្ងៃនេះ ខ្ញុំសូមនាំមកជូនអ្នកនូវសំឡេង និងការគាំទ្រពីប្រជាពលរដ្ឋរបស់យើងជាង ១៥ ម៉ឺននាក់ ដែលបានចេញមកក្នុងអំឡុងពេលយុទ្ធនាការ “Solidarity March”។ សំឡេងគាំទ្ររបស់យើងគឺសបញ្ជាក់យ៉ាងច្បាស់ថា យើងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល និងកងទ័ពរបស់យើង ដើម្បីដោះស្រាយភាពតានតឹងដោយសន្តិវិធីតាមគ្រប់យន្តការទាំងអស់ ហើយប្រសិនបើអធិបតេយ្យភាព បូរណភាពទឹកដី ផលប្រយោជន៍ជាតិ និងរបៀបរស់នៅរបស់យើងត្រូវបានគំរាមកំហែង នោះ យើងនឹងមិននៅស្ងៀមទេ យើងនឹងក្រោកឈរឡើង និងរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងទ័ពរបស់យើង ដើម្បីការពារជាតិរបស់យើង ទោះក្នុងតម្លៃណាក៏ដោយ។ #ams1minute
-
នៅឆ្នាំ២០២៤ ចិនបង្កើនសមត្ថភាពនៃការផលិតថាមពលកកើតឡើងវិញរហូតដល់ ៤៤៥ ជីហ្គាវ៉ាត់ (GW)

-
សម្រស់ដ៏ល្អឯក នៃប្រាង្គប្រាសាទអង្គរវត្ត ពីជ្រុងម្ខាងនៃភ្នំបាខែង អមដោយដើមឈើ ប្រៀបបានជាឋានសួគ៍ក្រោមមេឃ

-
រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងជួបលោក ទ្រី ស៊ីថេង ដែលជាហ្មដំរី Lucky ដើម្បីជួុយរកដំណោះស្រាយ 🐘🌿🇰🇭

-
គ្មានអ្នកណាការពារទឹកដីកម្ពុជា ជាងកងទ័ពរបស់កម្ពុជានោះទេ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ កក្កដា ២០២៥

១. ក្រុមអ្នកជំនាញច្បាប់អន្តរជាតិមកដល់កម្ពុជា ដើម្បីរៀបចំបណ្តឹងទៅកាន់ ICJ – AMS Central ២. រយៈពេលជិត ១ឆ្នាំកន្លះ ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគ ២៩៦ គម្រោង មានទុនសរុបប្រមាណ ៧ពាន់លានដុល្លារ – AMS Economy ៣. កម្ពុជារកចំណូលបានជាង ២៦លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិជាង ៥៦ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងឆមាសទី១ – FN ៤. លោកស្រី Paetongtarn ប្រកាសទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃ ក្រោយត្រូវបានព្យួរតំណែងនាយករដ្ឋមន្រ្តី – AFP ៥. មនុស្សរាប់ម៉ឺននាក់ រត់គេចពីភ្លើងឆេះព្រៃនៅតួកគីយ៉េ ស្របពេលដែលរលកកម្តៅ កំពុងគ្របដណ្តប់លើអឺរ៉ុប – Reuters #ams1minute
-
“កម្ពុជានៅបន្តមិនរាថយ ចំពោះការនាំយករឿងក្តីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ”

សម្តេចធិបតី៖ ខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យ Jean-Marc Sorel គឺជាសមាជិកដ៏សំខាន់មួយរូបក្នុងក្រុមទីប្រឹក្សាច្បាប់និងមេធាវី ដែលបានជួយឱ្យកម្ពុជាទទួលជោគជ័យ ក្នុងរឿងក្តីនៃនៃការបកស្រាយសាលក្រមប្រាសាទព្រះវិហារ (១៩៦២) នៅឆ្នាំ ២០១១-២០១៣ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ថ្ងៃនេះលោកសាស្ត្រាចារ្យ Jean-Marc Sorel បានជួបពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ #ams1minute
-
ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ព្រំដែនកម្ពុជាឡាវ

-
ប្រទេសដែលផលិតដែកថែបច្រើនជាងគេក្នុងពិភពលោក
