-
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ និងដែលតែងតែផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តដល់ប្រជាជនខ្មែរគ្រប់រូប។ យើងខ្ញុំគ្រប់ៗរូប បេ្តជ្ញាបន្តជឿជាក់ និងចូលរួមគ្រប់កាលៈទេសៈទាំងអស់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងបុព្វហេតុជាតិមាតុភូមិ។ ១៨ មិថុនា ២០២៥ #ams1minute
-
ស្មារតីស្នេហាជាតិដ៏ក្លៀវក្លារបស់ប្រជាជាតិកម្ពុជា! ♥️🇰🇭

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ ការចូលរួមដ៏ច្រើនកុះកររបស់បងប្អូនពីគ្រប់មជ្ឈដ្ឋាន និងកោសិកាសង្គមជាតិពិតជាបានបង្ហាញយ៉ាងជាក់ច្បាស់នូវទឹកចិត្តស្នេហាជាតិ គាំទ្រដល់រារដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងយ៉ាងអង់អាចការពារជាតិ ការពារទឹកដី និងការពារយ៉ាងប្តូរផ្តាច់នូវអធិបតេយ្យ និងបូរណភាពដែនដី ដោយប្រើប្រាស់យន្តការទាំងបីមុខព្រួញគឺ ច្បាប់ ការទូត និងយោធា។ #ams1minute
-
សម្ដេចតេជោ៖ ជំហររបស់យើង គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឱ្យអ្នកណាឈ្លានពានទឹកដីកម្ពុជា

មួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ។ ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរថ្មើរជើង Solidarity March គាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ #ams1minute
-
វត្តកែវមុនីរតនារាម

-
សង្គមកើតចេញពីគ្រួសារនីមួយៗ គ្រួសារល្អ នាំឱ្យសង្គមល្អ

-
អ្នកភូមិព្រែកស្វាយ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មិថុនា ២០២៥

១. កម្ពុជាត្រូវការអ្នកជំនាញកសិកម្មនៅមូលដ្ឋាន ជិត ៤០០នាក់បន្ថែមដើម្បីជួយកសិករ – AMS Central ២. ៥ខែ ឆ្នាំ២០២៥ កម្ពុជានាំចេញផ្លែមៀនប៉ៃលិនជិត ២ម៉ឺនតោន – កម្ពុជាថ្មី ៣. កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់បន្លែផ្លែឈើ ក្រោយបិទការនាំចូលពីថៃ – កម្ពុជាថ្មី ៤. G7 ចេញមុខការពារសុវត្ថិភាពអ៉ីស្រាអែល ហើយចោទអ៉ីរ៉ង់ថា ជារដ្ឋភេរវករ – CNA ៥. EU ត្រៀមខ្លួនរួចរាល់ ដើម្បីការបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៉ីនៅត្រឹមចុងឆ្នាំ ២០២៧ – Reuters #ams1minute
-
សម្តេចតេជោ៖ ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន !!!

-
រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល៖ គោលការណ៍គ្រឹះរបស់កម្ពុជា គឺតម្កល់ទុកឯករាជ្យថាមពល និងសន្តិសុខថាមពលជាកត្តាសំខាន់។

-
ក្រសួងការពារជាតិកម្ពុជា សម្តែងការសោកស្តាយ ដោយសារភាគីថៃមិនគោរពបាននូវកិច្ចព្រមព្រៀង

ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU2000)។ ភាគីថៃបាន បង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ។ កងទ័ពកម្ពុជាគាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេសណាមួយឡើយ ហើយប្តេជ្ញាការពារបូរណភាពទឹកដីទោះជាក្នុងតម្លៃណាក៏ដោយ។ ១៧ មិថុនា ២០២៥ #ams1minute