-
ផ្ទុះការបាញ់ប្រហារទ្រង់ទ្រាយធំដោយប្រើកាំភ្លើងធំ និងរ៉ុក្កែត រវាងអ៉ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា (Hezbollah) នៅថ្ងៃទី៨ តុលា ២០២៣

ទំហំនៃការវាយប្រហារនេះ ធ្វើឱ្យមានការភ័យខ្លាចថា ជម្លោះកាន់តែរីកធំឡើងរវាងអ៉ីស្រាអែល និងបក្សពួកផ្សេងទៀតដែលប្រឆាំងនឹងខ្លួនក្នុងតំបន់។ ការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនមកលើអ៉ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ តុលា ២០២៣ បានសម្លាប់ប្រជាជនអ៉ីស្រាអែលប្រមាណ ៥០០នាក់ ខណៈប្រជាជនប៉ាឡេស្ទីនជាង ៣០០ នាក់បានស្លាប់ក្នុងការទម្លាក់គ្រាប់បែកសងសឹករបស់អ៉ីស្រាអែល គិតត្រឹមថ្ងៃទី៩ តុលា – Reuters #ams1minute
-
ស្ដ្រីជនជាតិអ៉ីស្រាអែលម្នាក់ត្រូវបានក្រុមហាម៉ាស់ចាប់ជាចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សានាថ្ងៃទី៧ តុលា ២០២៣

-
“ទាល់តែធ្លាប់ឆ្លងកាត់សង្គ្រាម ទើបដឹងថាសន្តិភាពមានតម្លៃប៉ុនណា”

-
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់

អ.ស.ប៖ សមាជិកជាច្រើននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី៨ ខែតុលានេះ បានថ្កោលទោសក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ចំពោះការវាយលុកដ៏ធំរបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល ប៉ុន្តែសហរដ្ឋអាមេរិកមានការសោកស្តាយចំពោះកង្វះការរួបរួមគ្នាឆ្លើយតបនឹងបញ្ហានេះ។ នៅក្នុងសម័យប្រជុំបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកបានជំរុញឱ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះពួកអ៊ីស្លាមប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបើកការវាយប្រហារ និងចាប់ពង្រាត់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ អ្នកការទូតជាន់ខ្ពស់អាមេរិក លោក Robert Wood បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វារថា មានប្រទេសមួយចំនួនប៉ុណ្ណោះ ដែលបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ប្រឆាំងនឹងអ៊ីស្រាអែល។ ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Vassily Nebenzia បាននិយាយថា សាររបស់ខ្ញុំ គឺបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ហើយឆ្ពោះទៅរកបទឈប់បាញ់ និងការចរចាប្រកបដោយអត្ថន័យ ដែលត្រូវបានណែនាំអស់ជាច្រើនទសវត្សរ៍មកហើយ ដោយក្រុមប្រឹក្សាសន្តិសុខ។ ទន្ទឹមគ្នា ក្រុមអ្នកការទូតបានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខមិនបានពិចារណាលើសេចក្តីថ្លែងការណ៍រួមណាមួយឡើយ ប៉ុន្តែសមាជិកដែលដឹកនាំដោយរុស្ស៊ីសង្ឃឹមថា នឹងមានការផ្តោតអារម្មណ៍ទូលំទូលាយទៅលើជម្លោះនេះ ជាជាងការថ្កោលទោសក្រុមហាម៉ាស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
កងកម្លាំងសន្តិសុខអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង ដែលចាប់បានដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ពីតំបន់ហ្គាហ្សា និងធ្វើបោសសំអាតតំបន់ ដែលពួកគេបានរឹបអូសកាលពីថ្ងៃសៅរ៍

យោធាអ៊ីស្រាអែល បាននិយាយថា ទាហាន បានរឹមអូសមកវិញទីតាំង ចំនួន ២២ និងធានាឡើងវិញនូវសន្តិសុខ នៅព្រឹកថ្ងៃអាទិត្យ ប៉ុន្តែ នៅតែបន្តវាយលុករហូតដល់ ៨កន្លែង ទៀត។ ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយខ្មាន់កាំភ្លើងរាប់រយនាក់ ដែលចេញមកពីក្រុមហាម៉ាស់ ដោយមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតយ៉ាងខ្លាំងក្លានោះ តាមសេចក្តីរាយការណ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ 600 នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។ បន្ទាប់មក មានមនុស្សជាង ៣៧០ នាក់ នៅហ្គាហ្សា ត្រូវបានសម្លាប់ក្នុងការវាយប្រហារសងសឹក របស់ អ៊ីស្រាអែលផងដែរ។ បើយោងតាមយោធាអ៊ីស្រាអែល ខ្មាន់កាំភ្លើងប៉ាឡេស្ទីន ៤០០ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀត ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ីស្រាអែល នេះ។ សូមបញ្ចាក់ថា ប្រតិបត្តិការវាយប្រហារ ដ៏ សាហាវ បំផុត របស់កងទ័ព អ៊ីស្រាអែល បានរៀបចំឡើង មិនធ្លាប់មាន ចាប់ តាំងពីសង្រ្គាម Yom Kippur កាលពី ៥០ឆ្នាំមុន បន្ទាប់ពីមានការវាយប្រហារពីក្រុមហាម៉ាស់ ៕ (BBC News)
-
រដ្ឋសន្សំថវិកាបានជាង ២០០លានដុល្លារ ពីការលុបគម្រោងដែលមិនចាំបាច់តាមក្រសួងនានា

-
ត្រឹម ២០ នាទី គ្រាប់រ៉ុក្កែតជាង ៥ ០០០ ត្រូវបានបាញ់ឆ្ពោះទៅអ៉ីស្រាអែលពីតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បន្ទាប់ពីប្រកាសបើកប្រតិបត្តិការ Operation Al-Aqsa Flood

-
គិតត្រឹមម៉ោង ៩ យប់នេះ មនុស្សជាង ៩០០ នាក់បានស្លាប់ក្នុងវាយប្រហាររវាងកងទ័ពអ៉ីស្រាអែល

-
សារលិខិតមរណៈទុក្ខ និងរំលែកទុក្ខរបស់សម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ជូនដល់ក្រុមគ្រួសារនៃសព និស្សិត ចាន់ ឧត្តម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ដេីម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស ចៅប្រុស និងប្អូនប្រុសជាទីស្រលាញ់ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កេីនសមត្ថភាព ដេីម្បីយកមកបម្រេីឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាទីស្នេហាបំផុតរបស់យេីង។ សម្តេចធិបតី សម្រេចទទួលបន្ទុកលេីការនាំសពមាតុភូមិនិវត្ត ន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព ដោយរ៉ាប់រងការចំណាយទាំងអស់។ #ams1minute
-
ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន”
