-
កម្ពុជា-ថៃស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការរួមគ្នានៃប្រព័ន្ធទូទាត់ប្រាក់ឆ្លងកាត់ព្រំដែនតាមរយៈ ក្បូអរកូដ(KH-QR)

ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងសម្រួលដល់វិស័យ ទេសចរណ៍និងពាណិជ្ជកម្ម។ តបតាមសំណើរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីថៃSrettha Thavisin ក៏នឹងពិចារណាចំពោះសំណើឱ្យមាននីតិវិធីអន្តោប្រវេសន៍និងការសម្រួលនៅតាមព្រំដែន ប្រសើរជាងមុន និងពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជានៅក្នុងខេត្តសុងក្លា ដើម្បីពង្រីក សេវាកុងស៊ុលជូនប្រជាពលរដ្ឋកម្ពុជាដែលធ្វើការនិងស្នាក់នៅ ក្នុងភាគខាងត្បូងនៃប្រទេសថៃ។ #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ កញ្ញា ២០២៣

១. ត្រីមាសទី២ ឆ្នាំ២០២៣ កម្ពុជាបានទាក់ទាញគម្រោងសំណង់នៅទូទាំងប្រទេសបានចំនួន ៨២៦គម្រោង ក្នុងទំហំ ១,៤ពាន់លានដុល្លារ កើនឡើង ១៣០,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – AMS Economy ២. ត្រីបបែលយក្សទឹកសាប ទម្ងន់៣០០គីឡូក្រាម ត្រូវ បានទទួលជាអន្តរជាតិថា ជាត្រីបបែលយក្សទឹកសាបដ៏ធំ បំផុតនៅលើពិភពលោក (Guinness World Records) – រស្មីកម្ពុជា ៣. កម្ពុជាស្ថិតក្នុងចំណោម ១០ប្រទេស ដែលមានការវិនិយោគបរទេសដោយក្រុមហ៊ុនថាមពលធំៗរបស់ចិនសរុប ១,៩៥ពាន់លានដុល្លារ – ខ្មែរថាមស៍ ៤. ជប៉ុននឹងចាប់ផ្តើមបញ្ចេញទឹកសំណល់ ដំណាក់កាលទីពីរ ចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា នៅសប្តាហ៍ក្រោយនេះ – The Straits Times ៥. អាមេរិកផ្ដល់ប្រាក់រង្វាន់៥លានដុល្លារ ដើម្បីប្ដូរយកព័ត៌មាននៃការសម្លាប់បេក្ខជនប្រធានាធិបតីរបស់អេក្វាឌ័រ – Reuters #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន

-
រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់សរុបចំនួន ៥ ០៩០ ១០២ ៩០២ ២០០រៀល (ប្រមាណ១ ២០០លានដុល្លារ)

ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣។ គិតត្រឹមថ្ងៃទី ២៨ កញ្ញា ២០២៣ កម្មវិធីទាំង ៣ ផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន៧សែននាក់ (ឬ ៤៣៧ ៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៣៣៩ ៩៧៧នាក់ និងគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចំនួនជាង ១លាន៨សែននាក់ (ឬ ៤៩៥ ១១៩គ្រួសារ)។ #ams1minute
-
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ កញ្ញា ២០២៣

១. អភិបាលខេត្តបាត់ដំបងស្នើឱ្យសិង្ហបុរី ងាកមកវិនិយោគលើផ្នែកកសិឧស្សាហកម្មនៅខេត្តនេះ ក្នុងការកែច្នៃផលិតផលសម្រាប់លក់ក្នុងស្រុក និងនាំចេញ – AMS Central ២. ក្នុងរយៈពេល ៤ ឆ្នាំ តាមរយៈគម្រោងលើកកម្ពស់អនាម័យជនបទនៅកម្ពុជា អ្នករស់នៅជនបទចំនួន ៣៥ម៉ឺនគ្រួសារ បានប្រកាសឈប់បន្ទោរបង់ពាសវាលពាសកាល – AMS Central ៣. ថ្មីៗនេះ CDC បានអនុម័តគម្រោងបង្កើតរោងចក្រចំនួន ២ ដែលមានទុនវិនិយោគជាង ១០លានដុល្លារ – កម្ពុជាថ្មី ៤. ចិនចាប់ផ្តើមខ្សែរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន ដែលនឹងធ្វើដំណើរឆ្លងកាត់ឆ្នេរនៃមហាសមុទ្រក្នុងខេត្ត Fujian ភាគអាគ្នេយ៍ក្បែរច្រកសមុទ្រតៃវ៉ាន់ – Xinhua ៥. សាលារៀនប៉ាគីស្ថានចំនួន ៥ ៦០០០ កន្លែងត្រូវបានផ្អាក ដោយសារការផ្ទុះឡើងនៃជំងឺឆ្លងមេរោគភ្នែក – CNA #ams1minute
-
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

-
សម្តេចធិបតី៖ ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ក្នុង ១ខែ ទៅលើតួលេខ ២០២ដុល្លារ

-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូន នាយករដ្ឋមន្ដ្រីថៃ Srettha THAVISIN

-
ចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយនៅក្នុងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ និងវិស័យហិរញ្ញវត្ថុ
