-
តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល អបអរសាទរចំពោះរាជរដ្ឋាភិបាលដែលសម្រេចបាននូវសមិទ្ធផលល្អប្រសើរ

-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា

-
អបអរសាទរ ទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”

-
ក្រសួងទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍ ឯកភាពគ្នា៖

១. ជួបប្រជុំពិភាក្សាការងារឱ្យបានទៀងទាត់ ដើម្បីតាមដាន និងចូលរួមដោះស្រាយសំណូមពររបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ២. រៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍ នៅក្នុងខែតុលា ២០២៣ ដើម្បីត្រៀមចូលរួមវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលគ្រោងរៀបចំក្នុងអំទ្បុងខែវិច្ឆិកា ខាងមុខ ៣. ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានក្រុមការងារទេសចរណ៍ សហការ និងសម្របសម្រួលជាមួយសមាគមឧស្សាហកម្មទេសចរណ៍ រៀបចំសកម្មភាពការងារប្រចាំឆ្នាំ សម្រាប់ក្រុមការងារផ្នែកទេសចរណ៍។ #ams1minute
-
ការផ្លាស់ប្តូរត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ បោះឆ្នោត ៥ ឆ្នាំម្តង

-
កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០

និង ជាប្រទេសមាន ចំណូលខ្ពស់ ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព នៅត្រឹមឆ្នាំ២០៥០។ ដើម្បីសម្រេច គោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចាត់វិធានការជំរុញ បរិវត្តកម្ម តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ។ #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ កញ្ញា ២០២៣

១. ក្រសួងអប់រំ គ្រោងនឹងដាក់ឱ្យដំណើរការសាលាជំនាន់ថ្មី ៨ បន្ថែមទៀត នាពេលឆាប់ៗនេះ – AMS Central ២. កម្ពុជាជំរុញនាំចេញផលិតផលកសិកម្មទៅរុស្ស៊ី និងនាំជីកសិកម្មចូលមកវិញ – កម្ពុជាថ្មី ៣. ៨ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦០ម៉ឺនតោន ទៅវៀតណាម ក្នុងទំហំជាង ៨២០លានដុល្លារ ថយចុះជិត ១៦% – AMS Economy ៤. ឥណ្ឌូណេស៊ីនឹងចេញច្បាប់ហាមឃាត់មិនឲ្យលក់ទំនិញនៅក្នុងបណ្តាញសង្គម ដើម្បីលុបបំបាត់ការគំរាមកំហែងដល់ទីផ្សារក្រៅបណ្តាញ – CNA ៥. ម៉ាឡេស៊ីបង្កើនការនាំចេញដូងប្រេងទៅចិន ខណៈសហភាពអឺរ៉ុបអំពាវនាវឱ្យហាមឃាត់ផលិតផល ដែលកើតចេញពីការកាប់បំផ្លាញព្រៃឈើ – AFP #ams1minute
-
រដ្ឋមន្ត្រីទេសចរណ៍ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមឧស្សាហកម្មទេសចរណ៍ ក្នុងការគាំទ្រ

-
អង្គការសហប្រជាជាតិ អាមេរិក និងអូស្ត្រាលី ហាក់បន្ទន់ឥរិយាបថ ក្រោយស្តាប់ការពន្យល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អំពីរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

-
លោក Srettha Thavisin នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ កញ្ញា ២០២៣
