-
សម្តេចធិបតី៖ កម្ពុជានឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសបច្ចុប្បន្ន ដែលឯករាជ្យ អព្យាក្រឹត

ផ្អែកលើវិធានច្បាប់ គោរពគ្នាទៅវិញទៅមក ដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។ កម្ពុជាប្រឆាំងដាច់ខាត ចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់ កម្លាំងក្នុងទំនាក់ទំនងអន្ដរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។ #ams1minute
-
លោក Putin បានព្យាយាមសម្របសម្រួលផ្នែកការទូតលើកចុងក្រោយនៅចុងឆ្នាំ ២០២១ ដោយរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិសុខអាមេរិក-NATO ដើម្បីទប់ស្កាត់សង្គ្រាម

ចំណុចស្នូលនៃកិច្ចព្រមព្រៀងនេះ គឺការបញ្ចប់ការពង្រីកសមាជិកភាព និងដកចេញនូវមីស៊ីលរបស់ NATO នៅជិតព្រំដែនរុស្ស៊ី។ ប៉ុន្តែលោក Biden បានច្រានចោលសំណើរុស្ស៊ី ហើយនេះបង្ហាញពីភាពក្រអឺតក្រទម ភាពស្មោកគ្រោក និងកំហុសក្នុងការសម្រេចចិត្តយ៉ាងធំរបស់លោក Biden។ រហូតមកដល់ពេលនេះ ជំហររបស់ NATO គឺមិនចរចាជាមួយរុស្ស៊ី ទាក់ទងនឹងការពង្រីក NATO ឡើយ ដោយយល់ថារុស្ស៊ីគ្មានសិទ្ធិលូកដៃក្នុងកិច្ចការពង្រីក NATO – us19 #ams1minute
-
លោកស្រីអនុរដ្ឋមន្ត្រីការបរទេសស្ដីទី Victoria Nuland ៖ សហរដ្ឋអាមេរិកសម្រេចផ្តល់ជូនឡើងវិញ

-
ចាប់តាំងពីការទទួលបានឯករាជ្យរបស់អ៊ុយក្រែនក្នុងឆ្នាំ ១៩៩១ រហូតដល់ការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់អ៊ុយក្រែននៅឆ្នាំ ២០១៤

ដែលគាំទ្រដោយអាមេរិក រុស្ស៊ីមិនដែលបង្ហាញពីចំណាប់អារម្មណ៍ក្នុងការដណ្តើមយកទឹកដីអ៊ុយក្រែនសោះឡើយ។ អ្វីៗត្រូវផ្លាស់ប្តូរនៅពេលដែលអាមេរិកដាក់បន្តុបរបបដឹកនាំអ៊ុយក្រែនរណបអាមេរិក ការដាក់អ៊ុយក្រែនចូលជាសមាជិក NATO និងប្រឆាំងរុស្ស៊ីយ៉ាងក្លៀវក្លានៅឆ្នាំ ២០១៤។ រុស្ស៊ីបានវាយដណ្តើមយកទឹកដី Crimea មកវិញ ដោយបារម្ភថាមូលដ្ឋានទ័ពជើងទឹកសមុទ្រខ្មៅរបស់ខ្លួននៅ Crimea នឹងធ្លាក់ទៅក្នុងដៃរបស់ណាតូ – us19 #ams1minute
-
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជេីញទស្សនារូបសំណាកស្រ្តីសេរីភាព (Statue of Liberty)

-
ពីលំនៅឋានមកជាកន្លែងពាណិជ្ជកម្ម

-
រដ្ឋមន្ត្រីទេសចរណ៍ និង លោកស្រីអគ្គរដ្ឋទូតឥណ្ឌា ឯកភាពគ្នាក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូដែលី

-
សម្តេចធិបតី៖ សុន្ទរកថាពីរ ថ្លែងនៅទីតាំងពីរឃ្លាតពីគ្នាមួយចំហៀងផែនដី (ភ្នំពេញ-ញូវយ៉ក) និងនៅពេលវេលាខុសគ្នាមួយខែគត់ (២២ សីហា – ២២ កញ្ញា)

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Jose’ Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេ

-
សម្តេចតេជោ៖ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ

ខ្ញុំនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីគាត់បានជួបជាមួយអគ្គលេខាកាលពីព្រឹកមុិញ។ ក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយ និងផ្លូវច្បាប់ហើយ នៅអង្គការសហប្រជាជាតិ គេមិនរើសអើងរវាងហ៊ុន សែន និងហ៊ុន ម៉ាណែត ឬអ្នកណានោះទេ ឱ្យតែអ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា គេផ្តល់ឱកាសឱ្យឡើងថ្លែងដូចប្រទេសជាសមាជិកផ្សេងទៀតដែរ។ #ams1minute