-
សម្ដេចធិបតី និងលោកជំទាវ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ

-
សម្តេចធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា

-
ពេលព្រឹកព្រលឹមដ៏សែនស្រស់បំព្រង ដែលជីវិតរស់ប្រកបដោយធម៌ និងជាទីពឹងផ្លូវចិត្ត

-
ព្រឹត្តិការណ៍សមរាត្រីរដូវវស្សា ឬព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរ នារដូវវស្សា នឹងកើតទ្បើងចំថ្ងៃទី២២ កញ្ញា ២០២៣នេះ ចាប់ពីម៉ោង៦ព្រឹកតទៅ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ កញ្ញា ២០២៣

១. ចក្រភពអង់គ្លេស បង្ហាញឆន្ទៈបន្តជួយកម្ពុជាក្នុងសកម្មភាពមីន និងត្រៀមអនុម័តជំនួយថវិកាបន្ថែមសម្រាប់ឆ្នាំ២០២៤ និង២០២៥ – AMS Central ២. ៨ខែ ឆ្នាំ ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៦៣ ម៉ឺនតោន ទទួលបានចំណូល ៨២០ លានដុល្លារ ថយចុះ១៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ – ថ្មីៗ ៣. ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកត្រឹម ៥,៣% ឆ្នាំ ២០២៣ – កម្ពុជាថ្មី ៤. ឥណ្ឌាប្រាប់ពលរដ្ឋខ្លួនដែលរស់នៅកាណាដាឱ្យប្រុងប្រយ័ត្ន ខណៈទំនាក់ទំនងប្រទេសទាំង២កាន់តែយ៉ាប់យ៉ឺន – Reuters ៥. ប៉ូលិសកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតទាហានអាមេរិក ១៧ នាក់ និងមនុស្ស ៥ នាក់ ផ្សេងទៀត ដែលរងការចោទប្រកាន់ថា បានរត់ពន្ធ ឬប្រើប្រាស់កញ្ឆាសំយោគ តាមរយៈអ្នកនាំសំបុត្រយោធា – BBC #ams1minute
-
ទិដ្ឋភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ រងចាំទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ កញ្ញា ២០២៣

-
រដ្ឋមន្ត្រីទេសចរណ៍ និងឯកអគ្គរាជទូតជប៉ុន ឯកភាពគ្នា ជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញរវាងកម្ពុជា-ជប៉ុន

-
រំហូរវិនិយោគផ្ទាល់ពីបរទេសឆ្នាំ២០២៣ មានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦% សម្រាប់ឆមាសទីមួយ ឆ្នាំ២០២៣ ធៀបនឹង ៤% ឆ្នាំ២០២២

វិស័យកសិកម្ម ត្រូវបានវាយតម្លៃថាសម្រេចបានកំណើន ៩% ដូចការរំពឹងទុក។ ចំពោះអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន ត្រូវបានវាយតម្លៃថា ងើបឡើងវិញលឿនក្នុងអត្រា៤១,៥%។ ចំពោះអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថានឹងមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ១១៧% ដែលគាំទ្រភាគច្រើន ដោយការនាំចេញបន្ទះសូឡា ជាពិសេស ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ស្របពេលដែលរំហូរនៃ ការវិនិយោគផ្ទាល់ពីបរទេសក្នុងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុក ក្នុងអត្រា១៧២% #ams1minute
-
សម្តេចតេជោ៖ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ

-
ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ សន្តិភាពបានផ្ដល់ឱកាសឱ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត

ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសមានសេដ្ឋកិច្ចដែលរីកចម្រើនជាង ៧%ក្នុងមួយឆ្នាំៗ ក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមាន ចំណូលមធ្យមកម្រិតទាប ហើយអាចនឹងឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។ #ams1minute