-
សម្ដេច ហ៊ុន សែន ទស្សនកិច្ចនៅបាងកក ថ្ងៃទី២១ ខែកុម្ភៈ ១៩៩០

ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨១ ដល់១៩៨៥ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យមានមនុញ្ញផលការបរទេសជាមួយប្រទេសជិតខាង និងបណ្ដាប្រទេសក្នុង និងក្រៅតំបន់គួរឱ្យកត់សម្គាល់ជាច្រើនដែលរៀបរៀងបានជាមូលដ្ឋានសម្រាប់ធ្វើឱ្យមានសន្តិភាព ការបង្រួបបង្រួមជាតិ និងអភិវឌ្ឍនៅកម្ពុជា។ តាមរយៈការរួមចំណែកប្រកបដោយសុច្ឆន្ទៈ និងការ ប្រឹងប្រែងនេះ បានសម្តែងឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ជាស្ថាបត្យករដ៏មោះមុតមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពស្តីពីកម្ពុជា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #ទីក្រុងបាងកក #សម្ដេចហ៊ុនសែន #ទស្សនកិច្ច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ពីទីដែលស្ងាត់ជ្រងំគ្មានមនុស្សស្នាក់នៅ ដែលមានតែកងទ័ពដើរកាត់ល្បាតទៅមក ប៉ុន្តែពេលនេះ បានក្លាយជាអាគារសណ្ឋាគារដ៏ប្រណិតដែលរង់ចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ មកស្នាក់នៅ ប្រកបដោយក្តីរីករាយ និងផាសុកភាព

-
ទិដ្ឋភាពនៃការវិវឌ្ឍនៃស្ពានព្រែកឆ្លូង ៤ ទសវត្សរ៍មុនសង្រ្គាម និងក្រោយសង្រ្គាម ជាពិសេសក្នុងសម័យសន្តិភាពដែលមានសម្តេចតេជោជាប្រមុខដឹកនាំ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អ និងអភិវឌ្ឍន៍

-
សូមអនុមោទនាបុណ្យមាឃបូជា

បុណ្យមាឃបូជាគឺជាពិធីបុណ្យធំមួយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ បុណ្យមាឃបូជាប្រារព្ធឡើងដោយហេតុ ៥ យ៉ាង÷ ១. រំលឹកដល់ថ្ងៃព្រះសេនាបតីសារីបុត្រសម្រេចអរហត្តផល ២. រំលឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានតំណែងអគ្គសាវកដល់ព្រះសេនាបតីសារីបុត្រ និងព្រះមហាមោគ្គល្លាន ៣. រំលឹកដល់ថ្ងៃចតុរង្គសន្និបាត ៤. រំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទប្បាតិមោក្ខ និង ៥. ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ថ្ងៃចតុរង្គសន្និបាត #អរហត្តផល #បុណ្យមាឃបូជា #ព្រះសម្មាសម្ពុទ្ធ #ព្រះមហាមោគ្គល្លាន #ព្រះជន្មាយុសង្ខារ #ពុទ្ធសាសនិក #ឱវាទប្បាតិមោក្ខ #អគ្គសាវក Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
“ទៅជិះឡាន មកវិញជិះចាន” គឺជាពាក្យដែលគេតែងតែនិយាយនៅសម័យសង្រ្គាម ជាពិសេសសង្រ្គាមជាមួយទ័ពព្រៃខ្មែរក្រហម

ព្រៃគឺជាមូលដ្ឋានទ័ពលាក់ខ្លួនរបស់អតីតទ័ពព្រៃខ្មែរក្រហម ហើយក៏ជាសមរភូមិដ៏ក្តៅមួយ ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់នៃសន្តិភាព ព្រៃដែលធ្លាប់ជាមូលដ្ឋានលាក់ខ្លួន និងតស៊ូរបស់ទ័ពព្រៃខ្មែរក្រម បានក្លាយជាទីកម្សាន្តបែបទេសចរណ៍ផ្សងព្រេងធម្មជាតិរបស់ទេសចរជាតិ និងអន្តរជាតិ។ ពីទីកន្លែងដែលប្រជុំគ្នារៀបផែនការប្រយុទ្ធ មកជាទីកន្លែងជួបជុំជាមួយគ្រួសារ មិត្តភ័ក្តិ បោះតង់ អាំងសាច់ ច្រៀងលេងកម្សាន្តដោយក្តីរីករាយ។ ព្រៃលែងជាទីគួរឱ្យភ័យខ្លាចទៀតហើយ ប៉ុន្តែបានក្លាយជាទីកន្លែងដែលនាំភាពស្រស់ស្រាយដល់អ្នកទេសចរជាមួយនឹងទេសភាពស្រស់បំព្រង លាយឡំនឹងសំឡេងសត្វយំដូចជាតន្ត្រីបំពេរអារម្មណ៍។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ម្លប់សន្ដិភាព #ព្រៃ #ទេសចរណ៍ #ដំណើរកម្ពុជា #ដំណើរកម្សាន្ដ #សង្រ្គាម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ទិដ្ឋភាពនៃក្ដីស្រឡាញ់ក្នុងដំណើរប្រវត្ដិសាស្រ្ដកម្ពុជា

ក្តីស្រឡាញ់មានច្រើនសណ្ឋាន ដូចជា ក្តីស្រឡាញ់រវាងឪពុកម្តាយចំពោះកូន ក្តីស្រឡាញ់រវាងប្តីប្រពន្ធ ក្តីស្រឡាញ់រវាងមិត្តភ័ក្តិ ឬក្តីស្រឡាញ់រវាងថ្នាក់ដឹកនាំប្រទេស និងប្រជាជន។ ប៉ុន្តែ ក្តីស្រឡាញ់រវាងថ្នាក់ដឹកនាំប្រទេស និងប្រជាជន មិនត្រូវបានមើលឃើញនៅក្នុងរបបយង់ឃ្នងខ្មែរក្រហមឡើយ។ មេដឹកនាំរបបតិរច្ឆានមួយនេះ តែងតែពោលថាអ្វីៗគ្រប់យ៉ាងធ្វើដើម្បីប្រជាជន និងជាតិ។ ផ្ទុយទៅវិញ បនឃាតកទាំងអស់នេះ ជាក្រុមប្រឆាំងនឹងក្តីស្រឡាញ់ ព្រោះក្នុងរបបនោះគ្មាននរណាម្នាក់អាចបង្ហាញនូវក្តីស្រឡាញ់ចំពោះគ្រួសារ ឬមនុស្សជាទីស្រឡាញ់ឡើយ សូម្បីតែសម្រក់ទឹកភ្នែកចំពោះមុខសពសមាជិកគ្រួសាររបស់ខ្លួន ក៏ត្រូវចាត់ទុកថាក្បត់នឹងអង្គការ ជាប់កម្អែលសង្គមចាស់។ យើងគ្មានសិទ្ធិសូម្បីតែយំ ឬសើចសប្បាយ។ ប្រជាជនកម្ពុជា បានទទួលនូវក្តីស្រឡាញ់ឡើងវិញបន្ទាប់ពីរបបទមិឡនេះរលំរលាយនៅឆ្នាំ១៩៧៩។ ស្នាមញញឹម និងភាពកក់ក្តៅ ត្រូវបាននាំមកជូនប្រជាជនកម្ពុជាវិញ ដោយបិតាស្ថាបនិកនៃសន្តិភាពសម្តេចតេជោ ហ៊ុន សែន។ សន្តិភាពដ៏យូរអង្វែងរបស់ប្រទេសកម្ពុជាបានផ្តល់ឱកាសជាច្រើនដល់ប្រទេស និងប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ ឬទីក្រុង។ សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្តល់ក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹម៕ សច្ចធម៌ប្រវត្តិសាស្រ្ត #ក្អែកខ្មៅ #សង្រ្គាម #ប្រវត្ដិសាស្រ្ដខ្មែរ #ការសិក្សា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
សង្រ្គាមបំផ្លាញអនាគតកុមារកម្ពុជា

រូបភាពក្មេងប្រុសម្នាក់នេះ បង្ហាញឱ្យឃើញថាពេលដែលស្រុកទេសមានសង្គ្រាម អ្នកមិនមានឱកាសទាល់តែសោះរួមរស់ជួបជុំក្រុមគ្រួសារដោយក្តីរីករាយ អ្នកមិនមានឱកាសសិក្សារៀនសូត្រ អ្វីដែលអ្នកអាចធ្វើបាន គឺកាន់អាវុធប្រយុទ្ធក្នុងសមរភូមិ។ សន្តិភាពនាពេលបច្ចុប្បន្ននេះ បាននាំមកនូវស្នាមញញឹមសុខសុភមង្គលគ្រប់ក្រុមគ្រួសារ ហើយការកាន់អាវុធចូលសមរភូមិប្រយុទ្ធពលីជីវិត ត្រូវបានប្តូរមកវិញដោយការកាន់ប៊ិក សៀវភៅចូលសាលារៀនបង្កើនចំណេះវិជ្ជាវិញ។ សច្ចធម៌ប្រវត្តិសាស្រ្ត #ក្អែកខ្មៅ #សង្រ្គាម #ប្រវត្ដិសាស្រ្ដខ្មែរ #ការសិក្សា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
កម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា

កម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ជាកម្លាំងស្នូលនៃកម្លាំងប្រមូលផ្ដុំ ដឹកនាំដោយសម្ដេច ហ៊ុន សែន ក្នុងឆ្នាំ១៩៧៧ បង្កើតឡើងក្នុងគោលបំណងស្វែងរកនូវសន្ដិភាពជូនជាតិមាតុភូមិ តាមរយៈការក្រោកឈរឡើងតទល់ជាមួយនឹងរបបតិរច្ឆានខ្មែរក្រហម។ #ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កម្លាំងប្រដាប់អាវុធ #រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា #កម្លាំង #ឥស្សរជនឆ្នើមកម្ពុជា #សម្ដេចហ៊ុនសែន #ខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #កម្លាំងប្រមូលផ្ដុំ #ហែមសាមិន #កងវរសេនាតូច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ភាពជាម្ចាស់ប្រទេស គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញប្រកបដោយនិរន្ដរភាព

មានតែភាពជាម្ចាស់ប្រទេស ចេញមកពីភាគីពាក់ព័ន្ធនៅក្នុងប្រទេសតែប៉ុណ្ណោះ ទើបអាចរកសុខសន្តិភាពពិតប្រាកដបាន។ ប្រទេសដទៃមិនអាចមកដើរតួជំនួសក្នុងការកសាងសន្ដិភាពសម្រាប់ប្រទេសណាមួយឡើយ។ ជាក់ស្ដែង តាមរយៈបទពិសោធន៍របស់កម្ពុជា គឺកម្ពុជាមិនអាចសម្រេចបានសន្តិភាពពេញលេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិបានចំណាយថវិកា អស់ប្រមាណ ២ ពាន់លានដុល្លារក៏ដោយ ក៏សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយក្នុងចំណោមជាតិសាសន៍របស់យើង។ #ភាពជាម្ចាស់ប្រទេស #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ឥស្សរជនឆ្នើមកម្ពុជា #សន្ដិភាព #សង្រ្គាម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
មនុស្ស ទឹក ភ្លើង និងផ្លូវ គឺជាដង្ហើមរបស់សេដ្ឋកិច្ច និងប្រជាពលរដ្ឋកម្ពុជា ហើយក៏ជាគោលនយោបាយអាទិភាព និងមានប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ និងអនុវត្តន៍គ្រប់សម័យកាលចាប់តាំងពីឆ្នាំ១៩៨៧ មកម្ល៉េះ
