Category: ឯកសារសំណេរ

  • “កំហុសធំៗដែលមេដឹកនាំខ្មែរក្រហមបានប្រព្រឹត្ត (១៩៧៥–១៩៧៩)”

    “កំហុសធំៗដែលមេដឹកនាំខ្មែរក្រហមបានប្រព្រឹត្ត (១៩៧៥–១៩៧៩)”

    ក្នុងរយៈពេលជិត ៤ ឆ្នាំនៃរបបកម្ពុជាប្រជាធិបតេយ្យ មេដឹកនាំខ្មែរក្រហមបានអនុវត្តគោលនយោបាយជ្រុលនិយម ដែលបង្កឱ្យប្រជាជនកម្ពុជាប្រមាណ ១,៧ លាននាក់ស្លាប់ដោយសារការប្រហារជីវិត ការអត់ឃ្លាន ជំងឺ និងការធ្វើការហួសកម្លាំង។ ១. បង្ខំប្រជាជនចេញពីទីក្រុង៖ ជម្លៀសប្រជាជនរាប់លាននាក់ចេញពីភ្នំពេញ និងទីក្រុងនានា ដោយមិនគិតពីអាយុ សុខភាព និងសុវត្ថិភាព។ ២. បង្ខំឱ្យធ្វើការហួសកម្លាំង៖ បង្ខំប្រជាជនធ្វើការកសិកម្ម និងសាងសង់ប្រព័ន្ធធារាសាស្ត្រ ដោយមានអាហារមិនគ្រប់គ្រាន់ និងគ្មានសិទ្ធិសម្រាកសមរម្យ។ ៣. ការសម្លាប់ និងការធ្វើទារុណកម្ម៖ ចាប់ខ្លួន ធ្វើទារុណកម្ម បង្ខំឱ្យសារភាព និងសម្លាប់ប្រជាជនដោយគ្មានការជំនុំជម្រះត្រឹមត្រូវ។ ៤. បំផ្លាញវិស័យអប់រំ៖ បិទសាលារៀន បំផ្លាញប្រព័ន្ធអប់រំ និងបៀតបៀនគ្រូបង្រៀន បញ្ញវន្ត និងអ្នកមានចំណេះដឹង។ ៥. បៀតបៀនសាសនា និងជំនឿ៖ បង្ខំព្រះសង្ឃលាចាកសិក្ខាបទ បិទវត្តអារាម និងរំលោភសិទ្ធិសេរីភាពខាងជំនឿសាសនា។ ៦. បំបែកបំបាក់គ្រួសារ៖ បំបែកឪពុកម្តាយពីកូន បង្ខំឱ្យរស់នៅតាមក្រុម និងជ្រៀតជ្រែកសិទ្ធិរៀបការ និងជីវិតគ្រួសារ។ ៧. ប្រល័យពូជសាសន៍ និងការរើសអើងជនជាតិ៖ បៀតបៀន និងសម្លាប់ជនជាតិចាម ជនជាតិវៀតណាម…

  • «កងកុមារ»

    «កងកុមារ»

    «កងកុមារ» អម្រែកលើស្មា ធ្វើការហួសកម្លាំង ក្រោមបញ្ជារបស់ខ្មែរក្រហម“អង្គការគ្មានទេសញ្ញាប័ត្រ មានតែសញ្ញាឃើញ បើចង់បានបាក់អង បាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ” ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ក្អែកខ្មៅ #កងកុមារ #ក្រោមបញ្ជារបស់ខ្មែរក្រហម #របបតិរច្ឆានខ្មែរក្រហម

  • ភាពអាក្រក់នៃការជ្រៀតជ្រែក និងការប្រើប្រាស់យោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗនៅក្នុងប្រទេស

    ភាពអាក្រក់នៃការជ្រៀតជ្រែក និងការប្រើប្រាស់យោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗនៅក្នុងប្រទេស

    ក្នុងសុន្ទរកថាថ្លែងនាមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា៖ ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក និងការដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញ ជម្រើសទាំងអស់នេះ បានត្រឹមតែនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។ កម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុតកាលពីអតីតកាល ហើយបច្ចុប្បន្ន ការអនុវត្តនូវគោលនយោបាយដដែលនេះ កំពុងតែកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថាន។ ឆ្លងកាត់នូវមេរៀនប្រវត្តិសាស្រ្តទាំងឡាយនេះ បានបង្ហាញយ៉ាងច្បាស់ថា ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង។ ប្រទេសធំ និងតូច តែងតែមានប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណីរបៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា។ ប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ការជ្រៀតជ្រែក #យោធា #កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស #ប្រព័ន្ធអភិបាលកិច្ច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • អភិបាលខេត្ដស្ទឹងត្រែង ១៩៧៩ ដល់ ២០២២

    អភិបាលខេត្ដស្ទឹងត្រែង ១៩៧៩ ដល់ ២០២២

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #អភិបាលខេត្ដស្ទឹងត្រែង Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • ការបោះឆ្នោតនៅកម្ពុជារវាងឆ្នាំ ១៩៥០-២០២២

    ការបោះឆ្នោតនៅកម្ពុជារវាងឆ្នាំ ១៩៥០-២០២២

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #ការអភិវឌ្ឍ #ព្រះរាជាណាចក្រកម្ពុជា #លទ្ធិប្រជាធិបតេយ្យ #សុខសន្តិភាព #ស្ថេរភាពនយោបាយ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • ដំណេីរការកសាង​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ ប្រកបដោយភាពត្រឹមត្រូវ​ សេរីភាព​​ និងភាពចាស់ទុំផ្នែកនយោបាយ

    ដំណេីរការកសាង​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ ប្រកបដោយភាពត្រឹមត្រូវ​ សេរីភាព​​ និងភាពចាស់ទុំផ្នែកនយោបាយ

    ប្រជាជនកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីភាពត្រឹមត្រូវ​ សេរីភាព​ យុត្តិធម៌​ និងចាស់ទុំនៃដំណេីរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រជាជនគ្រប់រូបមានសិទ្ធិពេញលេញ ដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង ក្នុងការជ្រើសរើស និងគាំទ្រចំពោះបុគ្គល ឬគណបក្សនយោយបាយដែលខ្លួនពេញចិត្ត ដែលប្រជាជនទុកចិត្តថា​នឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើនរុងរឿង​ និង​សុខុដុមរមនា។ អ្វីទាំងអស់នេះ ក៏ព្រោះតែប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ​ ទើបយើងអាចដំណើរការបានយ៉ាងរលូននូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នោះគឺ ​”ការបោះឆ្នោត”៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #ការអភិវឌ្ឍ #ព្រះរាជាណាចក្រកម្ពុជា #លទ្ធិប្រជាធិបតេយ្យ #សុខសន្តិភាព #ស្ថេរភាពនយោបាយ #ការបោះឆ្នោត Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • សម្តេចតេជោ តែងតែចាត់ទុកសុខទុក្ខប្រជាពលរដ្ឋ ជាសុខទុក្ខរបស់សម្តេច។ ហេតុនេះ ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះមានវត្តមានសម្តេចតេជោ ហ៊ុន សែន

    សម្តេចតេជោ តែងតែចាត់ទុកសុខទុក្ខប្រជាពលរដ្ឋ ជាសុខទុក្ខរបស់សម្តេច។ ហេតុនេះ ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះមានវត្តមានសម្តេចតេជោ ហ៊ុន សែន

    ហេតុនេះហើយ ទើបសម្តេចទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដែលបានបង្កឱ្យមានឱកាសបម្រើ កសាង និងអភិវឌ្ឍប្រទេសរហូតមកដល់បច្ចុប្បន្ន។ ប្រជាពលរដ្ឋ នៅតែមានជំនឿជឿជាក់លើអគ្គមគ្គទេសន៍នៃសន្តិភាពសម្តេចតេជោសែន ថានឹងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកអភិវឌ្ឍនភាពរុងរឿង ស្មើមុខស្មើមាត់លើឆាកអន្តជាតិទាំងក្នុងតំបន់ និងទូទាំងសាកលលោក។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #ការអភិវឌ្ឍ#ព្រះរាជាណាចក្រកម្ពុជា #សម្តេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • បន្ទាប់ពីបេសកកម្ម UNTAC ត្រូវបានបញ្ចប់ កម្ពុជាបានរក្សាខ្លួន ជារដ្ឋអធិបតេយ្យពេញលេញ ក្នុងឋានៈជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ និងជាអ្នកសម្រេចជោគវាសនាជាតិមាតុភូមិដោយខ្លួនឯង ដោយមិនស្ថិតក្រោមអាណាព្យាបាលរបស់អន្តរជាតិនោះឡើយ។

    បន្ទាប់ពីបេសកកម្ម UNTAC ត្រូវបានបញ្ចប់ កម្ពុជាបានរក្សាខ្លួន ជារដ្ឋអធិបតេយ្យពេញលេញ ក្នុងឋានៈជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ និងជាអ្នកសម្រេចជោគវាសនាជាតិមាតុភូមិដោយខ្លួនឯង ដោយមិនស្ថិតក្រោមអាណាព្យាបាលរបស់អន្តរជាតិនោះឡើយ។

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #អង្គការសហប្រជាជាតិ #រដ្ឋអធិបតេយ្យ #UNTAC #ឥស្សរជនឆ្នើមកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • កុមារាកុមារី ដែលគួរតែកាន់ប៊ិចកាន់សៀវភៅចូលសិក្សានៅក្នុងសាលារៀន បែរជាប្ដូរមកកាន់កាំភ្លើង និងត្រូវបានបង្ខិតបង្ខំឱ្យធ្វើការហួសកម្លាំង ក្រោមមាគ៌ានៃការដឹកនាំដ៏ឆ្គួតលេលា របស់ពួកខ្មែរក្រហម ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ។

    កុមារាកុមារី ដែលគួរតែកាន់ប៊ិចកាន់សៀវភៅចូលសិក្សានៅក្នុងសាលារៀន បែរជាប្ដូរមកកាន់កាំភ្លើង និងត្រូវបានបង្ខិតបង្ខំឱ្យធ្វើការហួសកម្លាំង ក្រោមមាគ៌ានៃការដឹកនាំដ៏ឆ្គួតលេលា របស់ពួកខ្មែរក្រហម ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ។

    ##សន្តិភាព #សច្ចធម៌ប្រវត្ដិសាស្រ្ដ #អតីតកាល #បច្ចុប្បន្នកាល #ទិវាកុមារអន្ដរជាតិ #កុមារាកុមារី #ដំណើរកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • អបអរសាទរទិវាកុមារអន្ដរជាតិ ១ មិថុនា International Children’s Day 

    អបអរសាទរទិវាកុមារអន្ដរជាតិ ១ មិថុនា International Children’s Day 

    ចាប់តាំងពីឆ្នាំ១៩៥០មក ប្រទេសជាច្រើននៅលើសកលលោក រួមទាំងកម្ពុជាផង បានប្រារព្ធទិវាកុមារអន្តរជាតិ ថ្ងៃទី០១ មិថុនា។ ការប្រារព្ធទិវានេះ ដើម្បីក្រើនរំលឹក និងបង្កើនការយកចិត្តទុកដាក់ ពិសេសចំពោះកុមារទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។ ដោយឡែក សិទ្ធិ និងការគាំពារកុមារនៅកម្ពុជា ត្រូវបានលុបបំបាត់ចោលដល់ឬស្សគល់ដោយពួកបាតដៃប្រឡាក់ឈាមខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ កុមារត្រូវបានបំបែកចេញពីឪពុកម្តាយ និងបង្ខំឱ្យធ្វើការជាទម្ងន់នៅការដ្ឋានការងារ ឬតាមវាល ដូចមនុស្សពេញវ័យដែរ ជាមួយនឹងរបបអាហារទទួលបានតិចតួចបំផុត។ កុមារត្រូវបានបនខ្មែរក្រហមចាប់វាយ ធ្វើទារុណកម្ម ព្រោះតែលួចរត់ទៅជួបឪពុកម្តាយបងប្អូន។ ក្រោយរបបយង់ឃ្នងខ្មែរក្រហមដួលរលំ កុមារទាំងឡាយ ត្រូវបានទទួលនូវការយកចិត្តទុកដាក់គាំពារទាំងជីវភាពរស់នៅ និងផ្នែកច្បាប់ឡើងវិញ។ កុមារគ្រប់រូបមានឱកាសរស់នៅ និងទទួលបានការបីបាច់ថ្នាក់ថ្នមពីឪពុកម្តាយ ឬអាណាព្យាបាល។ កុមារទាំងអស់បានទៅសាលារៀន និងលេងជួបជុំមិត្តភក្តិដោយក្តីសប្បាយរីករាយ។ #សន្តិភាព #សច្ចធម៌ប្រវត្ដិសាស្រ្ដ #អតីតកាល #បច្ចុប្បន្នកាល #ទិវាកុមារអន្ដរជាតិ #កុមារ  Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel