-
នយោបាយការទូតដ៏ត្រឹមត្រូវរបស់សម្តេចតេជោ

សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជា ដែលមាន ពិសោធន៍ ជោគជ័យ លេីសមរភូមិអន្តរជាតិ និងភាពឆ្លាតវៃនៃនយោបាយការទូតជាច្រេីន បាននាំមកនូវកិត្តិនាម ការគោរពសរសេីរពីបណ្តាមិត្តបរទេស និងសន្តិភាពជូនកម្ពុជា។ រូបភាពខាងលេី បង្ហាញពីការឈានដល់ចំណុចកំពូលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត សម្រាប់ទំនាក់ទំនងការទូតរវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិកជាសក្ខីភាពយ៉ាងជាក់ច្បាស់ បង្ហាញពីភាពចាស់ទុំ នៃការដឹកនាំនយោបាយការទូតរបស់សម្ដេចតេជោ ក្នុងការរក្សាបាននូវចំណងមិត្តភាពយ៉ាងស្អិតរមួតជាមួយគ្រប់បណ្ដាប្រទេសទាំងអស់លើសកលលោក និងជាមេរៀនពិសោធន៍នយោបាយសម្រាប់ខ្មែរគ្រប់ជំនាន់ ត្រូវរៀនសូត្រដឹកនាំបន្ត៕ #សច្#អរគុណសម្តេចតេជោ #អរគុណបិតាការទូតកម្ពុជា #អរគុណសន្តិភាព #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នយោបាយការទូត Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
អនុមោទនាពិធីបុណ្យវិសាខបូជា

-
យុទ្ធសាស្រ្ដ បី ដំណាក់កាល និងការរើបម្រះត្រដរខ្យល់របស់ ប៉ុល ពត

បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) របស់ខ្លួន ដួលរលំ កម្លាំងទ័ពរបស់ ប៉ុល ពត បានបាក់ទ័ពរត់ខ្ចាត់ខ្ចាយស្ទើរទាំងស្រុង។ ប៉ុល ពត ខិតខំប្រវេប្រវាប្រមូលកម្លាំងដែលនៅសេសសល់តែក្បាលម៉ាស៊ីនប៉ុន្មាននាក់ និងកៀរប្រជាជនខ្លះ ដើម្បីបង្កើតជាកម្លាំងឈ្លប និងទ័ព ដើម្បីធ្វើការតស៊ូវាយដណ្តើមអំណាចមកវិញ។ ជាមួយគ្នានេះ ការប៉ុនប៉ងវាយបកដណ្ដើមរដ្ឋអំណាចដោយកម្លាំងយោធារបស់ពួក ប៉ុល ពត នាដំណាក់កាលដំបូង មិនអាចអនុវត្តបានឡើយ ដូច្នេះពួក ប៉ុល ពត បានផ្លាស់ប្តូរយុទ្ធសាស្ត្រទៅកាន់ចរិត និងរូបភាពសង្រ្គាម “ទន្ទ្រាន និងផ្ដួលរំលំ”។ ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រសង្គ្រាមទន្ទ្រាន និងផ្ដួលរំលំ ពួក ប៉ុល ពត បានបែងចែកសកម្មភាពសង្រ្គាមរបស់វា ជាបីដំណាក់កាល ដែលហៅថា «យុទ្ធសាស្ត្រ បី ដំណាក់កាល»។ តាមផែនការស្រមើស្រមៃរបស់ ប៉ុល ពត ក្នុងរដូវវស្សាឆ្នាំ១៩៧៩ ត្រូវចាត់តាំងកសាងឱ្យបានកងឈ្លបពី ៥ ទៅ ៦ ម៉ឺននាក់ និងកសាងកងទ័ពឱ្យបានពី ២៥០០០ ទៅ ៣៥០០០ នាក់។ ពួកវាភ្លេចគិតទៅដល់អ្វី ដែលពួកវាបានធ្វើចំពោះប្រជាជន…
-
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទូលព្រះបង្គំយើងខ្ញុំដែលជាក្រុមការងារសូមក្រាបថ្វាយព្រះពរ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តខ្មែរជានិច្ចនិរន្តរ៍តទៅ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី #ពិធីបុណ្យចម្រើនព្រះជន្ម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
កម្ពុជាលេីឆាកអន្តរជាតិ

-
អភិបាលរាជធានីភ្នំពេញ ១៩៧៩ ដល់ ២០២២

-
រាជរដ្ឋាភិបាល កម្ពុជាប្រជាធិបតេយ្យ

-
សម្ដេចតេជោ ហ៊ុន សែន “សុខសន្ដិភាព បានផ្ដល់ឱកាសឱ្យកម្ពុជាកសាងនូវសមិទ្ធផលគ្រប់បែបយ៉ាង”

-
Telling Story រូបភាពមួយសន្លឹកនេះ ប្រាប់រឿងរ៉ាវជាចម្រើន អំពីទុក្ខលំបាករបស់អ្នកម្តាយកាលសម័យសង្រ្គាម និងភាពសំបូរសប្បាយរបស់អ្នកម្តាយសម័យសន្តិភាព

-
ថ្ងៃនេះ ជាថ្ងៃអ្នកម្តាយ (Mother’s Day)

រូបភាពមួយសន្លឹកដែលអ្នកកំពុងមើលនេះ បានបង្ហាញឱ្យឃើញនូវភាពកម្សត់កម្រ ការតស៊ូពុះពារគ្រប់ការលំបាករបស់ម្តាយ ដើម្បីបីបាច់ការពារថែរក្សាកូន ដោយមិនបោះបង់ចោល បើទោះបីជាក្នុងស្ថានភាពស្រុកទេសមានសង្គ្រាម រត់គេចពីគ្រប់ផ្លោង ពីវាលពិឃាតខ្មែរក្រហម ឬកាលៈទេសៈលំបាក់យ៉ាងណាក៏ដោយ ដៃទាំងទ្វេរបស់គាត់នៅតែក្រសោបឱបកូនយ៉ាងជាប់ដោយក្តីបារម្ភ និងការពាររក្សាជីវិតកូនឱ្យរស់រានមានជីវិតមកដល់បច្ចុប្បន្ន។ អ្នកម្តាយទាំងអស់នេះ បានតស៊ូជម្នះរាល់ឧបសគ្គដើម្បីខ្លួនឯង និងកូនៗរបស់ខ្លួន។ ពួកគាត់បានពើបប្រទះទុក្ខលំបាកធ្ងន់ធ្ងរជាច្រើន ប៉ុន្តែនៅតែមានភាពរឹងមាំមិនងាយទ្រុឌទ្រោមពុះពារហែលឆ្លងគ្រប់ឧបសគ្គ។ មិនថាក្នុងសម័យសង្រ្គាម ឬសម័យសន្តិភាព ម្តាយតែងនៅជាមួយកូនគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាលំបាកដែលមនុស្សគ្រប់គ្នាបោះបង់អ្នកចោល។ ម្តាយជាសន្តិភាពនៃកូន! ម្តាយជាវីរៈនារី នៃជាតិ និងកូនៗ! #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ក្អែកខ្មៅ #ថ្ងៃអ្នកម្តាយ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel