Category: ឯកសារសំណេរ

  • បំណងប្រាថ្នា ដែលមិនសម្រេចបានរបស់ UNTAC  

    បំណងប្រាថ្នា ដែលមិនសម្រេចបានរបស់ UNTAC  

    អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ UNTAC បានបញ្ចប់បេសសកម្មរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ថ្វីត្បិតតែមានលទ្ធផលវិជ្ជមានជាច្រើន ត្រូវបានសម្រេច ក៏ប៉ុន្តែ UNTAC ពុំអាចសម្រេចនូវគោលដៅចម្បងបំផុតនៃកិច្ចព្រមព្រៀង គឺសន្តិភាពសម្រាប់កម្ពុជានោះទេ។ UNTAC បានចាកចេញពីកម្ពុជា ដោយបន្សល់ទុកនូវតំបន់ត្រួតត្រា ២ និងរដ្ឋាភិបាល ២ ដែលពេលនោះ កម្ពុជាបានស្ថិតនៅក្នុងតំបន់ស្បែកខ្លា នៃដំណាក់កាល សន្តិភាពផង និងជម្លោះប្រដាប់អាវុធផង បង្កឡើងដោយពួកខ្មែរក្រហម។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #UNTAC #ដំណើររបស់កម្ពុជា Facebook Page: Black-Crow Telegram Channel

  • គោលនយោបាយនាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ 

    គោលនយោបាយនាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ 

    ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងជានាយករដ្ឋមន្ត្រីក្នុងវ័យ៣៧ឆ្នាំ ខណៈប្រទេសកម្ពុជាស្ថិតនៅក្នុងដំណាក់កាល នៃសង្គ្រាមស៊ីវិលពេញបន្ទុក។ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាម ក៏បានដាក់ចុះនូវគោលនយោបាយជាច្រើនបន្ថែមទៀតដើម្បីនាំសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនក្នុងនោះរួមមាន៖ ទី១៖ កសាងកងកម្លាំងយោធារបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាឱ្យកាន់តែរីកចម្រើនធំធាត់ទាំងបរិមាណនិងគុណភាព។ ទី២៖ ធ្វើឱ្យរដ្ឋាភិបាលចម្រុះត្រីភាគីឃ្លាតចេញពីគ្នាបន្តិចម្តងៗ ពីព្រោះកម្លាំងបីមានសារធាតុខុសគ្នា ហើយងាយនឹងឃ្លាតចេញពីគ្នា។ ទី៣៖ អូសទាញកម្លាំងរាជានិយមដែលមាន សម្តេចព្រះ នរោត្តម សីហនុ ជាប្រធាន ឱ្យវិលត្រឡប់មករួមរស់ជាមួយសង្គមជាតិវិញព្រមទាំងកម្លាំងរបស់សម្តេច សឺន សាន ផងដែរ។ ទី៤៖ ធ្វើឱ្យកម្លាំងខ្មែរក្រហមធ្លាក់ក្នុងសភាពឯកោពីកម្លាំងរដ្ឋាភិបាលចម្រុះត្រីភាគី ឯកោពីឆាកអន្តរជាតិ ពិសេសឯកោពីបណ្តាប្រទេសដែលធ្លាប់តែជួយពួកគេ។ នេះគឺជាចំណុចផ្តើមយ៉ាងសំខាន់នៃការលេចចេញរូបរាងនៃយុទ្ធសាស្ត្រនយោបាយមួយដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចុះដើម្បីរំលាយក្រុមខ្មែរក្រហម ពីនយោបាយកម្ពុជា។ យុទ្ធសាស្ត្រដែលសម្តេច បានដាក់ចុះនៅក្នុងអំ ឡុងទសវត្សរ៍ឆ្នាំ ១៩៨០ នោះមានឈ្មោះថា «យុទ្ធសាស្ត្រឌីហ្វីដ»។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #សុខសន្ដិភាព #គោលនយោបាយ Facebook Page: Black-Crow Telegram Channel

  • ស្លាកស្នាមប្រវត្តិសាស្រ្តក្លាយជាមេរៀនសម្រាប់យុវជនបន្តវេន 

    ស្លាកស្នាមប្រវត្តិសាស្រ្តក្លាយជាមេរៀនសម្រាប់យុវជនបន្តវេន 

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #យុវជន #បន្តវេន #ស្លាកស្នាម #មេរៀន Facebook Page: Black-Crow Telegram Channel

  • ការក្បត់បដិវត្ដន៍របស់ ប៉ុល ពត

    ការក្បត់បដិវត្ដន៍របស់ ប៉ុល ពត

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ការក្បត់បដិវត្ដន៍ #ប៉ុលពត Facebook Page: Black-Crow Telegram Channel

  • កត្តា ៦ យ៉ាង ដែលផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    កត្តា ៦ យ៉ាង ដែលផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចតេជោហ៊ុនសែន #បុណ្យចូលឆ្នាំថ្មី Facebook Page: Black-Crow Telegram Channel

  • ការឡើងកាន់អំណាចខ្មែរក្រហម

    ការឡើងកាន់អំណាចខ្មែរក្រហម

    ១៧ មេសា ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមដែលដឹកនាំដោយ សាឡុត ស ឬ ប៉ុល ពត បុគ្គលដែលមានគេស្គាល់តិចតួចបំផុត បានវាយដណ្តើមបានទីក្រុងភ្នំពេញដោយជោគជ័យ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងរីករាយពីអ្នករស់នៅទីក្រុងភ្នំពេញ ពីព្រោះម្នាក់ៗគិតថា សង្គ្រាមរវាងខ្មែរនិងខ្មែរត្រូវបានបញ្ចប់ ហើយនឹងត្រៀមខ្លួនចូលរួមកសាងជាតិឡើងវិញ។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក សំឡេងហ៊ោកញ្ជ្រៀវសាទរនេះ ត្រូវគ្របដណ្តប់មកវិញដោយសន្ធឹកនៃសំឡេងសំឡុត គំរាមកំហែងយ៉ាងព្រៃផ្សៃពីសំណាក់ទ័ពរំដោះដែលមានទឹកមុខមុតមាំកាចសាហាវ បណ្តេញប្រជាជនដោយបង្ខំចេញពីទីក្រុង និងទីប្រជុំជននានា ចេញពីទីក្រុង។ ពេលឡើងកាន់អំណាចភ្លាមៗ មេដឹកនាំខ្មែរក្រហមមិនបានធ្វើការផ្សះផ្សាជាតិក្រោយសង្គ្រាមបង្ហូរឈាមខ្មែរគ្នាឯងរយៈពេល៥ឆ្នាំ ដែលបង្កឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ របួស និងពិការនោះទេ ប៉ុន្តែបែរជាចេញបញ្ជាឱ្យស្រាវជ្រាវប្រមូលអតីតទាហាន អ្នករដ្ឋការលន់ នល់ ទាំងអស់យកទៅសម្លាប់ចោលដោយគ្មានការលើកលែង។ លើសពីនេះ មេដឹកនាំខ្មែរក្រហមដ៏ក្រអឺតក្រទមទាំងអស់នេះ បានបំផ្លាញស្ទើរទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ សាសនា ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ ជាពិសេសឃឿនសេដ្ឋកិច្ចជាតិ ហើយដាក់ចេញនូវគោលនយោបាយ៨ចំណុចដ៏ឆ្កួតលេលារបស់ខ្លួន។ ខ្មែរក្រហមដែលតែងតែទះទ្រូងអួតក្អេងក្អាងថានឹងធ្វើឱ្យប្រជាជនរស់នៅដោយស្មើភាពគ្នា ប៉ុន្តែបែរជាបង្កើតនូវវណ្ណៈសង្គម ដែលឱ្យតម្លៃទៅលើតែវណ្ណៈកសិករ និងកម្មករមួយគត់។ ពួកគេបានសាបព្រោះមនោគមន៍វិជ្ជាជ្រុលនិយមនៃបដិវត្តន៍កុម្មុយនីស្ត ដោយបញ្ឆេះកំហឹង និងលាបពណ៌ខ្មែរគ្នាឯងឱ្យមានការស្អប់ខ្ពើមគ្នា។ ខ្មែរក្រហមចាត់ទុកប្រជាជនក្រោយរំដោះ ១៧មេសា ជាឈ្លើងសង្គម និងប្រៀបប្រដូចនឹងសត្វតិរច្ឆាន ជាមេរោគដែលត្រូវកម្ចាត់ចោល។ ចំពោះទំនាក់ទំនងការបរទេស មេដឹកនាំខ្មែរក្រហម បានដាក់កម្ពុជាឱ្យឯកកោពីពិភពខាងក្រៅ…

  • រាជរដ្ឋាភិបាល ផូ ព្រឿង 

    រាជរដ្ឋាភិបាល ផូ ព្រឿង 

    លោក ផូ ព្រឿង អតីតឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសអ៊ីតាលី និងប៉ារីស និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ( ១៩/មេសា/១៩៦០ដល់ ២៨/មករា/១៩៦១)។ ក្នុងកំឡុងពេលនៃការកាន់អំណាច និងដឹកនាំរាជរដ្ឋាភិបាល ក្រុមឆ្វេងនិយម ដែលមាននិន្នាការប្រឆាំងនឹងសង្គមរាស្រ្តនិយមត្រូវបានរាជរដ្ឋាភិបាលបង្ក្រាបយ៉ាងចាស់ដៃជាពិសេស ខៀវ សំផន និងចាងហ្វាងកាសែតឆ្វេងនិយមផ្សេងទៀតត្រូវបានចាប់ឃុំខ្លួន និងធ្វើទារុណកម្ម។ ក្រោមការដឹកនាំរបស់លោក សមិទ្ធផលធំៗមួយចំនួនត្រូវបានបង្កើតឡើងរួមមានដូចជា៖ ១. ការធ្វើវិសោធនកម្មតែងតាំង និងកំណត់តួនាទីព្រះប្រមុខរដ្ឋដែលមានឋានៈស្មើព្រះមហាក្សត្រ។ ២. ការសម្ពោធមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដែលជាអំណោយរបស់សហភាពសូវៀត ដែលជាមន្ទីរពេទ្យធំជាងគេនៅអាស៊ីអាគ្នេយ៍ពេលនោះ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #រដ្ឋាភិបាលផូព្រឿង #ដំណើរកម្ពុជា  Facebook Page: Black-Crow Telegram Channel

  • រាជរដ្ឋាភិបាលសម្ដេច ប៉ែន នុត 

    រាជរដ្ឋាភិបាលសម្ដេច ប៉ែន នុត 

    សម្តេច ប៉ែន នុត ត្រូវបានខ្មែរក្រហមបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី បន្ទាប់ពីក្តាប់អំណាចបានទាំងស្រុង នៅថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥។ ការបោះឆ្នោតឱ្យលោកធ្វើជានាយករដ្ឋមន្ត្រី គឺគ្រាន់តែជាការបំភាន់ភ្នែកអន្តរជាតិប៉ុណ្ណោះ ព្រោះគ្រប់យ៉ាងបនប៉ុល ពត ជាអ្នកបង្គាប់បញ្ជាមួយគត់។ ក្រុមកម្ពុជាប្រជាធិបតេយ្យ បានអនុវត្តការដឹកនាំប្រទេសដ៏ចម្លែកបំផុតក្នុងពិភពលោក និងប្រវត្តិសាស្ត្រកម្ពុជា ដោយបានជម្លៀសប្រជាជនក្រុងភ្នំពេញដោយបង្ខំចេញពីទីក្រុង ទីប្រជុំជននានា ឱ្យទៅរស់នៅវេទនាតោកយ៉ាកនៅទីជនបទចុងកាត់មាត់ញក ព្រៃភ្នំដាច់ស្រយាល។ ការជម្លៀសប្រជាជនដោយបង្ខំ ចេញពីលំនៅដ្ឋានដ៏សុខដុម ទីក្រុងដ៏ស៊ីវិល័យ ទៅនៅក្នុងព្រៃ ធ្វើការរួម ហូបរួម រស់នៅរួម ការរំលោភសិទ្ធិសេរីភាព ការធ្វើឱ្យក្លាយជាទាសករ និងការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃផ្សេងៗទៀត ឆ្លុះបង្ហាញឱ្យឃើញពីភាពព្រៃផ្សៃ ភាពល្ងង់ខ្លៅ និងភាពអសមត្ថភាពរបស់ថ្នាក់ដឹកនាំ ជាពិសេសរដ្ឋាភិបាលជំនាន់នោះ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រជាពលរដ្ឋខ្មែរ #សម្ដេចប៉ែននុត Facebook Page: Black-Crow Telegram Channel

  • «ចងចាំថ្ងៃ ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុល ពត» 

    «ចងចាំថ្ងៃ ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុល ពត» 

    ខ្ញុំបានដឹងថ្ងៃនេះ ១៧ មេសា កាលពី ៤៧ឆ្នាំ មុនខណៈពេលប្រជាជនខ្មែរកំពុង ជួបជុំគ្រួសារ បងប្អូន ញាតិមិត្តជិតឆ្ងាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខ្មែរក្រហមដែលជាទ័ពព្រៃបានវាយដណ្តើមបានរាជធានីភ្នំពេញ ហើយបានជម្លៀសប្រជាជនចេញពីរាជធានីភ្នំពេញទាំងបង្ខំទៅកាន់ទីជនបទដោយបន្សល់ទុកទីក្រុងភ្នំពេញជាទីក្រុងខ្មោច ហើយខ្មែរក្រហមបានប្រែក្លាយកម្ពុជាជាឋាននរកក្រោមមេឃ ក្រោមមាគ៌ា និងគោលនយោបាយដឹកនាំដល់ឆ្កួតលលារបស់មេដឹកនាំខ្មែរក្រហម ប៉ុល ពត។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ ខ្ញុំត្រូវចូលរួមថែរក្សាមរតកនៃសុខសន្តិភាពដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្នឱ្យបានគង់វង្ស ហើយបិទប្រវត្តិសាស្រ្តមួយដ៏ជូរចត់នេះកុំឲ្យមានតទៅមុខទៀត។ #ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កម្ពុជាប្រជាធិបតេយ្យ #ខ្មែរក្រហម #ការជម្លៀសប្រជាជន Facebook Page: Black-Crow Telegram Channel

  • សួស្ដីឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ 

    សួស្ដីឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ 

    ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រះរតនត្រ័យ និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សាក្រុមការងារយេីង ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ សុភមង្គល ក្នុងគ្រួសារ និងជោគជ័យគ្រប់ភារកិច្ចការងារបន្ថែម។ #ចូលឆ្នាំថ្មីប្រពៃណីខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា #ឆ្នាំខាល #ចូលឆ្នាំខ្មែរ #ចត្វាស័ក Facebook Page: Black-Crow Telegram Channel