-
សម្ដេចតេជោ ហ៊ុន សែន ធ្វើទស្សនកិច្ចនៅប៉េកាំង ទីក្រុងសៀងហៃ ឆ្នាំ១៩៩២

ងៃនេះកាលពី ៣០ឆ្នាំ មុន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចផ្លូវការនៅប៉េកាំង ទីក្រុងសៀងហៃ ប្រទេសចិនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដើម្បីពង្រឹងចំណងមិត្តភាពដ៏យូរអង្វែងរបស់កម្ពុជា-ចិន។ ប្រទេសកម្ពុជា និងចិន ជាប្រទេសជិតខាងដ៏មេត្រីភាព ដែលមានមិត្តភាពប្រពៃណីដ៏យូរអង្វែង។ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ប្រទេសកម្ពុជានិងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល ៦៤ឆ្នាំមកនេះចំណងមិត្តភាព កម្ពុជា-ចិន ដែលបង្កើតឡើង និងពូនជ្រំយ៉ាងយកចិត្តទុកដាក់ដោយមេដឹកនាំនៃប្រទេសទាំងពីរបានឆ្លងកាត់បម្រែបម្រួលនៃស្ថានការណ៍អន្តរជាតិគ្រប់យ៉ាងហើយមានភាពកាន់តែរស់រវើក។ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន ពិតជាចូលរួមចំណែកវិជ្ជមានក្នុងការកសាងសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ចំណងមិត្ដភាព #សាធារណរដ្ឋប្រជាមានិតចិន #សម្ដេចតេជោហ៊ុនសែន #ព្រះរាជាណាចក្រកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
រដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន

ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គឺជាថ្ងៃនៃការកាន់តំណែង ជានាយករដ្ឋមន្ត្រីដំបូងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក ហើយក៏នាយករដ្ឋមន្រ្តីដែលទទួលបានការគោរពស្រឡាញ់ និងគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។ ៣៧ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជា បានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យកម្ពុជាមានកិត្តិយស និងកិត្យានុភាព ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សម្តេចតេជោ ត្រូវបានប្រជាពលរដ្ឋប្រសិទ្ធនាមថា ជាអគ្គមគ្គទេសក៍ នៃសន្តិភាព បង្រួបបង្រួមជាតិ និងជាអគ្គភស្តុភារជាន់ខ្ពស់ នៃកម្ពុជា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #រដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #មេដឹកនាំ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
០៤ ឧបសគ្គ មុនឈានទៅដល់ការបង្រួបបង្រួមជាតិកម្ពុជា

រោយរបបអាវខ្មៅដួលរលំ កម្ពុជាពុំទាន់មានសន្តិសុខ និងសុវត្ថិភាពនយោបាយទាំងស្រុងនោះទេ។ ឆ្នាំ១៩៨៨ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា។ បញ្ហាប្រឈមដែលជាឧបសគ្គនៃដំណើរបង្រួបបង្រួមជាតិកម្ពុជា ដូចជា÷ – ការទប់ស្កាត់កុំឱ្យ ប៉ុល ពត ត្រឡប់មកវិញ – ការបញ្ឈប់ជំនួយយោធាឲ្យភាគីខ្មែរបដិបក្ស – ការបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា – និងការដកកងទ័ពវៀតណាមចេញពីកម្ពុជា។ ចុងបញ្ចប់រាល់បញ្ហាត្រូវបានដោះស្រាយដោយខ្មែរខ្លួនឯង ឈរលើសន្តិវិធី សមស្របតាមនយោបាយសព្វមុខ ដែលហៅថា “ផ្សះផ្សារជាតិរវាងជនជាតិកម្ពុជាទាំងអស់គណបក្សពួកទាំងអស់ ដោយគ្មានគិតគូរដល់អតីតកាល និងនិន្នាការនយោបាយរបស់អ្នកណាទាំងអស់” #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កម្ពុជាប្រជាធិបតេយ្យ#ព្រះរាជាណាចក្រកម្ពុជា #ឧបសគ្គ #ការបង្រួបបង្រួមជាតិ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
បណ្ដាំក្រមង៉ុយ

-
រដ្ឋាភិបាល ឃឹម ទិត្យ

កាលពី ៦៦ ឆ្នាំ មុន នៅក្នុងសម័យសង្រ្គាមរាស្រ្ដនិយម រដ្ឋាភិបាល ឃឹម ទិត្យ បានឡើងដឹកនាំប្រទេសកម្ពុជា បានរយៈពេល ៥ ខែ ដោយគិតចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៥៦ ដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំដដែល។ ប៉ុន្តែ នៅក្នុងរយៈកាលនៃការដឹកនេះ គឺកម្ពុជាពុំសូវទទួលបាននូវភាពរីកចម្រើនក្រាសក្រាលអ្វីនោះទេ ដ្បិតភាពជានៃអ្នកដឹកនាំនៃរដ្ឋាភិបាលនេះ គឺនៅមានកម្រិត។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #រដ្ឋាភិបាល #សង្គមរាស្រ្ដនិយម #ឃឹមទិត្យ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
អាកាសយានដ្ឋានអន្ដរជាតិ សៀមរាប-អង្គរ គឺជាផ្លែផ្កាកើតចេញពីសុខសន្ដិភាព និងកិច្ចសហប្រតិបត្ដិការល្អរវាងកម្ពុជា និងចិន

ជាងម្ភៃឆ្នាំនៃសន្តិភាព និងការអនុវត្តនយោបាយការទូត ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជា បានរឹតចំណងមិត្តភាពជាមួយបណ្ដាប្រទេសជាច្រើនលើសកលលោក ហើយប្រទេសទាំងនោះ ក៏បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជាផងដែរ។ ##សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ចំណងមិត្ដភាព #ដៃគូអភិវឌ្ឍន៍ #នយោបាយការទូត #សម្ដេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
សម្ដេចតេជោ ហ៊ុន សែន “ទីតាំងព្រលានយន្ដហោះអន្ដរជាតិ សៀមរាប-អង្គរ ជាទីតាំងមួយ នៃគោលដៅរបស់សម្ដេចក្នុងការប្រែក្លាយតំបន់សង្រ្គាមទៅជាតំបន់អភិវឌ្ឍន៍”

អតីតដែនដី ដែលជោកជាំដោយសង្គ្រាម បានប្រែមុខមាត់ថ្មី ក្លាយជាដែនសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ចក្ខុវិស័យវែងឆ្ងាយ #ការអភិវឌ្ឍ #សម្ដេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
សមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺបង្ហាញថាលទ្ធិសម្ភារនិយមតែងតែកើតឡើងមុនលទ្ធិនៃគំនិត

ចាប់ផ្ដើមពីការរីកលូតលាស់ ការរីកចម្រើនរបស់ប្រជាជនយើង ដែលតម្រូវឱ្យមានការសាងសង់នូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ព្រោះថាតំបន់នេះ ជាតំបន់កកស្ទះយ៉ាងខ្លាំង ដូច្នេះវាមានតម្រូវការឱ្យយើងចាំបាច់ត្រូវធ្វើ។ ##សច្ចធម៌ប្រវត្ដិសាស្រ្ដ #សមិទ្ធផលស្ពានអាកាស #ព្រះរាជាណាចក្រកម្ពុជា #ចោមចៅ #ការអភិវឌ្ឍ #ផ្លូវក្រោមដី #សម្ដេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
អបអរសាទរ សមិទ្ធផលថ្មីលើទឹកដីមហានគរខេត្ដសៀមរាប

ផ្លូវក្រាលកៅស៊ូដ៏រលោងស្រិលទាំង ៣៨ ខ្សែ ជាចំណងដៃជូនដល់ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលជាទឹកដីពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។ មហាសមិទ្ធផលមួយនេះ ក៏ដូចជាមហាសមិទ្ធផលផ្សេងៗទៀតរាប់មិនអស់ អាចលេចចេញជារូបរាងឡើង គឺអាស្រ័យដោយស្រុកទេសមានសុខសន្តិភាពពេញលេញ ក្រោមការកាច់ចង្កូតនាវាកម្ពុជាដោយសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៏នៃសន្តិភាព និងការបង្រួបបង្រួមជាតិ។ កត្តាសន្តិភាព គឺជាចំណុចចាប់ផ្តើមដំបូង បើគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍរីកចម្រើនអ្វីទាំងអស់។ មានសន្តិភាពទើបផ្ដល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបន្តកិច្ចការអភិវឌ្ឍប្រទេស ពង្រឹងប្រជាធិបតេយ្យ ពង្រឹងសិទ្ធិមនុស្ស និងកិច្ចគាំពារនានាជាបន្តបន្ទាប់ទៀត។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ខេត្ដសៀមរាប #ព្រះរាជាណាចក្រកម្ពុជា #សុខសន្ដិភាព #ការអភិវឌ្ឍ #សមិទ្ធផលថ្មី #ទឹកដីមហានគរ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ប៉ុល ពត បន្លំភ្នែកសាធារណមតិជាតិ និងអន្តរជាតិ

នៅដើមខែមករា ឆ្នាំ១៩៧៦ រដ្ឋធម្មនុញ្ញនៃរបបយង់ឃ្នងខ្មែរក្រហមរបស់ ប៉ុល ពត ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងផ្លាស់ឈ្មោះប្រទេសមកជា «កម្ពុជាប្រជាធិបតេយ្យ»។ រដ្ឋធម្មនុញ្ញនៃកម្ពុជាប្រជាធិបតេយ្យនេះ ខ្លឹមសារហាក់បីដូចជាគិតគូរពីសុខទុកប្រជាជាតិ និងប្រទេសជាតិខ្លាំងណាស់ ដែលគ្រប់យ៉ាងនៃកម្ពុជាប្រជាធិបតេយ្យជារបស់ប្រជាជនមួយគត់ ឬឱ្យតម្លៃទៅលើសមូហភាព។ ការឱ្យតម្លៃទៅលើសមូហភាព ដែលក្រុមប៉ុល ពត តែងតែនិយាយរត់មាត់ដូចសត្វសេកនេះ កំណត់ថា អង្គការបដិវត្តន៍ គឺដើម្បីផលប្រយោជន៍របស់ប្រជាជន។ ប៉ុន្តែធាតុពិត វាគ្រាន់តែជាគ្រឿងបំភាន់ភ្នែកប្រជាជនឯង និងអន្តរជាតិប៉ុណ្ណោះ។ ធាតុពិត រដ្ឋមិនមែនជារបស់ប្រជាជនទេ គឺរដ្ឋបានយកប្រជាជនខ្លួន ដាក់ឱ្យក្លាយជាទាសករ រស់នៅមិនបាននឹងសត្វធាតុ ធ្វើការគ្មានពេលសម្រាករហូតដល់ស្លាប់។ ខ្មែរក្រហម បានរឹបអូសគ្រប់បែបយ៉ាងពីប្រជាជន ទ្រព្យសម្បត្តិ សិទ្ធិរស់នៅជាមូលដ្ឋាន និងសូម្បីតែអាយុជីវិត។ ចំណែកអំណាចធ្វើច្បាប់ជាអំណាចរបស់សភាតំណាងប្រជាជន កម្មករ កសិករ និងពលករ។ សភានេះ មានឈ្មោះជាផ្លូវការថា “សភាតំណាងប្រជាជនកម្ពុជា”។ អ្វីដែលយើងគួរហៅនោះ គឺសភាសម្លាប់ប្រជាជន ទើបត្រឹមត្រូវ។ មេដឹកនាំខ្មែរក្រហម ដែលតាំងខ្លួនជាតំណាងប្រជាជន ក្រៅពីបញ្ជាឱ្យប្រជាជនធ្វើការជាទម្ងន់ដោយភាពអត់ឃ្លាន គឺបញ្ជាឱ្យចាប់ចង ឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ប្រជាជន ដែលចោទយ៉ាងខ្លីថា ជាខ្មាំង។ រដ្ឋាភិបាល ឬសភាប្រជាជន…