-
ក្ដីសង្ឃឹមជាថ្មី ក្រោយរបបខ្មែរក្រហមដួលរលំ
ក្រោយរបបប្រល័យជាតិសាសន៍ឯងខ្មែរក្រហមដួលរលំ របបនេះបានបន្សល់នូវក្មេងកំព្រារាប់ពាន់នាក់។ កុមារខ្លះមិនចាំសូម្បីថ្ងៃខែឆ្នាំកំណើតខ្លួន ក៏យកថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតតែម្តង ដើម្បីជាការចងចាំនូវជីវិតទីពីរបស់ខ្លួនដែលបានរួចរស់ជីវិតពីរបបខ្មែរក្រហម។ ពួកគេឈប់រស់នៅក្នុងពិភពមួយដែលពោរពេញដោយភាពភ័យខ្លាចទៀតហើយ។ សន្តិភាពបានផ្តល់ឱកាសដល់ពួកគេកសាងជីវិតថ្មីជាមួយនឹងស្នាមញញឹម និងក្តីសង្ឃឹម។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #របបប្រល័យពូជសាសន៍ #ក្មេងកំព្រា #កសាងជីវិតថ្មី #ក្ដីសង្ឃឹមជាថ្មី Facebook Page: Black-Crow Telegram Channel
-
ចលនាសង្គមរាស្រ្ដនិយម
#ចលនាសង្គមរាស្រ្ដនិយម #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ការកសាងជាតិ #និន្នាការនយោបាយ #សាមគ្គីភាពជាតិ #អព្យាក្រឹត #ឥស្សរជនឆ្នើមកម្ពុជា #ព្រះបាទនរោត្ដមសីហនុ Facebook Page: Black-Crow Telegram Channel
-
គោលដៅបក្សកុម្មុយនីស្ដមុន និងក្រោយ ១៧ មេសា
១៧ មេសា ១៩៧៥ ដូចផែនការដែលបានគ្រោងទុក ទ័ពព្រៃខ្មែរក្រហមបានវាយសម្រុកចូលទីក្រុងភ្នំពេញគ្រប់ច្រកល្ហក ស្នូរផ្ទុះអាវុធឮកងរំពងពេញផ្ទៃប្រទេស ជាពិសេសភូមិសាស្ត្ររាជធានីភ្នំពេញ។ សំឡេងហ៊ោកញ្ជៀវស្វាគមន៍ការមកដល់របស់ទ័ពព្រៃឮទ្រហឹងពេញទីក្រុង ព្រោះប្រជាជនម្នាក់ៗគិតថា សង្គ្រាមបានបញ្ចប់ហើយ។ ប៉ុន្តែគ្មាននរណាម្នាក់ស្មានដល់ថា អ្នកដែលមករំដោះប្រទេសចេញពីរបបមួយដែលពុករលួយដល់ឆ្អឹងខ្នង ប្រែក្លាយជាពេជ្ឈឃាតដ៏សាហាវសម្លាប់ប្រជាជនឯងគ្មានញញើតដៃ ចាប់តាំងពីថ្ងៃដំបូងចូលមកដល់ទីក្រុងភ្នំពេញម្ល៉េះ។ បនខ្មែរក្រហមបានកំណត់គោលដៅខ្លួនយ៉ាងច្បាស់ ចំពោះក្រុមមនុស្សដែលត្រូវកម្ទេច បន្ទាប់ពីកាន់អំណាចទាំងស្រុង។ ខ្មែរក្រហមបានប្រើប្រាស់ការបោកបញ្ឆោតគ្រប់រូបភាព ដើម្បីស្វែងរកក្រុមមនុស្សគោលដៅ ដូចជា អតីតអ្នករដ្ឋការ លន់ នល់ និស្សិត សាស្ត្រាចារ្យ បញ្ញវន្ត គ្រូពេទ្យ គ្រូបង្រៀនជាដើម តាមរយៈការប្រមូលយកទៅឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់ ដោយគ្មានការលើកលែង។ ក្រោយវាយដណ្ដើមបានទីក្រុងភ្នំពេញភ្លាម ខ្មែរក្រហមមិនអែអង់យូរឡើយ បានចាប់ផ្តើមអនុវត្តនូវគោលការណ៍ឧក្រិដ្ឋទាំង ៨ ចំណុច ដែលបានគ្រោងទុក គឺប្រហារជីវិតអតីតអ្នករដ្ឋការ លន់ នល់ ជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងឱ្យទៅរស់នៅយ៉ាងវេទនានៅទីជនបទដាច់ស្រយាល លុបបំបាត់ទីផ្សារ លុបបំបាត់រូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករណ៍ទូទាំងប្រទេស បណ្តេញជនបរទេសចេញពីប្រទេស និងបញ្ជូនកងទ័ពទៅកាន់ព្រំដែន៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #កម្ពុជាប្រជាធិបតេយ្យ #ទ័ពព្រៃខ្មែរក្រហម #គោលដៅបក្សកុម្មុយនីស្ដ…
-
ទំនាក់ទំនងទ្វេភាគីក្រោម “ភាពជាដៃគូយុទ្ធសាស្រ្ដ” របស់ កម្ពុជា-ជប៉ុន
#រាជរដ្ឋាភិបាលកម្ពុជា #រដ្ឋាភិបាលជប៉ុន #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ឥស្សរជនឆ្នើមកម្ពុជា #ភាពជាដៃគូយុទ្ធសាស្រ្ដ #ទំនាក់ទំនងទ្វេភាគី #CAMBODIA #JAPAN Facebook Page: Black-Crow Telegram Channel
-
រដ្ឋាភិបាល ឡុង បូរ៉េត
#សច្ចធម៌ប្រវត្ដិសា#រដ្ឋាភិបាលឡុងបូរ៉េត #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #សាធារណរដ្ឋខ្មែរ #កម្ពុជាប្រជាធិបតេយ្យ #នាយករដ្ឋមន្រ្ដី #ភាពស្មោះត្រង់ #អ្នកនយោបាយ #សង្រ្គាមស៊ីវិល Facebook Page: Black-Crow Telegram Channel
-
ប្រវត្ដិសង្ខេបនៃទំនាក់ទំនងការទូតរវាង កម្ពុជា-ជប៉ុន
ក្រោយពីកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ចំណងមិត្តភាពរវាង កម្ពុជា-ជប៉ុន បានចាប់ផ្តើម និងបន្តកាន់តែស្អិតរមួតក្រោយពីប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព កម្ពុជា-ជប៉ុន នៅឆ្នាំ១៩៥៥។ រហូតដល់ឆ្នាំ១៩៧៥ ចំណងមិត្តភាព កម្ពុជា-ជប៉ុន ត្រូវបានកាត់ផ្តាច់ ក្រោយកម្ពុជាត្រូវបានគ្រប់គ្រងដោយពួកខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហមដួលរលំ កម្ពុជាដែលកំពុងស្ថិតក្នុងដំណើរស្វែងរកសន្តិភាពផងនោះ ត្រូវបានភាគីជប៉ុនផ្ដល់នូវការគាំទ្រតាមរយៈការបញ្ជូនកងរក្សាសន្តិភាពមកក្នុងប្រទេសនៅឆ្នាំ១៩៩២ ដើម្បីធានាសន្ដិសុខជាតិជូនកម្ពុជា រួមទាំងក្នុងគោលបំណងបង្កើតទំនាក់ទំនងការទូតឡើងវិញផងដែរ។ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំរបស់បិតាស្ថាបនិកនៃការបង្រួបបង្រួមជាតិ សម្តេចតេជោ ហ៊ុន សែន រួចមក។ នៅក្នុងឆ្នាំ២០១៣ ទំនាក់ទំនង កម្ពុជា-ជប៉ុន បានវិវឌ្ឍទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ក្នុងកិច្ចសហការអភិវឌ្ឍឆ្ពោះទៅកាន់ភាពរីកចម្រើនលើគ្រប់វិស័យរហូតមកទល់បច្ចប្បន្ន និងទៅអនាគត៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សាធារណរដ្ឋខ្មែរ #ឥស្សរជនឆ្នើមកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #ជប៉ុន #ទំនាក់ទំនងការទូត #ភាពជាដៃគូយុទ្ធសាស្រ្ដ #សម្ដេចតេជោហ៊ុនសែន #ប្រវត្ដិសង្ខេប #ចំណងមិត្ដភាព #ប្រវត្ដិសាស្រ្ដខ្មែរ Facebook Page: Black-Crow Telegram Channel
-
រដ្ឋាភិបាល លន់ នល់
ថ្ងៃនេះ ៥២ឆ្នាំមុន ព្រឹត្តិការណ៍ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ជាថ្ងៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋពីព្រះប្រមុខរដ្ឋ ដែលនៅតែដក់ជាប់ក្នុងចិត្តប្រជាជនខ្មែរគ្រប់រូប។ រដ្ឋប្រហារទម្លាក់ទ្រង់បានបង្ហាញពីការបែកបាក់សង្គម និងការកើនឡើងនៃចលនាកុម្មុយនីស្ត និងនាំមកនូវរបបខ្មៅងងឹតយង់ឃ្នងខ្មែរក្រហម ដែលកាប់សម្លាប់ប្រជាជនខ្មែរជាតិសាសន៍ខ្លួនអស់រាប់លាននាក់។ ១៨មីនា ១៩៧០ សង្គ្រាម បានផ្ទុះឡើងរវាងពួកសាធារណរដ្ឋខ្មែរ និងពួកទ័ពព្រៃខ្មែរក្រហម បានធ្វើឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការយ៉ាងច្រើន។ សង្គ្រាមនេះ បានបង្កជាអស្ថេរភាពផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ លើសពីនេះ ប្រជាជននៅតាមបណ្តាខេត្តបានភៀសខ្លួនមកកាន់ទីប្រជុំជន និងទីក្រុង។ ក្រោយមក ទីក្រុងភ្នំពេញ ត្រូវបានទ័ពព្រៃខ្មែរក្រហមឡោមព័ទ្ធ ដែលធ្វើឱ្យប្រជាជនភ័យខ្លាច ខ្វះស្បៀងអាហារ និងរស់នៅយ៉ាងត្រដាបត្រដួស។ យើងអាចចាត់ទុកថា ១៨មីនា ១៩៧០ ជាថ្ងៃអវសាន្តនៃរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ៥ឆ្នាំក្រោយមក ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ របបដឹកនាំដែលស៊ីរូងដោយអំពើពុករលួយ និងបក្ខពួកនិយម ដោយទទួលបានជំនួយគ្រប់យ៉ាងពីអាមេរិក បានដួលរលំវិនាសខ្ចាត់ខ្ចាយ ហើយចលនាកុម្មុយនីស្តនៃបនឃាតកខ្មែរក្រហម ប៉ុល ពត ឡើងមកកាន់កាប់ប្រទេសជំនួសវិញ។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច អំពើឃោរឃៅ និងការបង្ហូរឈាមកាប់សម្លាប់ជាតិសាសន៍ខ្លួនបានកើតឡើង។ រយៈពេល៣ឆ្នាំ ៨ខែ…
-
ថ្នាក់រៀនក្រោយរបបតិរច្ឆានខ្មែរក្រហម
កុមារមួយក្រុមកំពុងអង្គុយរៀនរោងឈើដែលគ្មានជញ្ជាំង។ ពួកគេមិនមានថ្នាក់រៀនត្រឹមត្រូវនោះទេ ព្រោះសាលាជាកន្លែងផ្តល់ចំណេះដឹងរបស់ពួកគេ ត្រូវបានបនខ្មែរក្រហមវាយកម្ទេច ឬយកធ្វើជាកន្លែងចិញ្ចឹមសត្វ ជាមន្ទីរឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់អ្នកទោស ក្នុងអំឡុងដែលពួកឃាតកទាំងអស់នេះគ្រប់គ្រងអំណាច។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សាលារៀន #ដំណើរកម្ពុជា #កុមារ #ថ្នាក់រៀន #របបតិរច្ឆាន #កម្ពុជាប្រជាធិបតេយ្យ #ខ្មែរក្រហម Facebook Page: Black-Crow Telegram Channel
-
និមិត្ដរូបនៃសន្ដិភាពកម្ពុជា
កម្ពុជា រកបាននូវសុខសន្តិភាពពេញលេញ និងមានឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ គឺក្រោមការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់បិតាស្ថាបនិកនៃការបង្រួបបង្រួមជាតិរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោបាននាំមកនូវសនិ្តភាព សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។ សន្តិភាព និងការបិទបញ្ចប់សង្គ្រាម ដែលសម្តេចតេជោរកបានយ៉ាងលំបាក បានផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាជនកម្ពុជាគ្រប់ៗរូប។ #និមិត្ដរូបនៃសន្ដិភាព #សម្ដេចតេជោហ៊ុនសែន #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ឥស្សរជនឆ្នើមកម្ពុជា #អគ្គមគ្គទេសក៍ដ៏ឆ្នើម #បញ្ចប់សង្រ្គាម #ប្រជាជនកម្ពុជា Facebook Page: Black-Crow Telegram Channel
-
កិច្ចប្រជុំ 5-PERM លើកទី៣ នៅទីក្រុងប៉ារីស
នៅក្នុងដំណើរនៃការស្វែងរកសន្ដិភាពជូនមាតុប្រទេស ថ្នាក់ដឹកនាំសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជា រួមមានសម្ដេច ហ៊ុន សែន និងមន្រ្ដីជាន់ខ្ពស់ផ្សេងៗជាច្រើនទៀត បានខិតខំអស់កម្លាំងកាយចិត្ដក្នុងការពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ក្នុងន័យធ្វើយ៉ាងណាបញ្ចប់ឱ្យបាននូវសង្រ្គាមដ៏រាំរ៉ៃនៅក្នុងប្រទេស។ តួយ៉ាងនៅក្នុងថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៩០ ថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូបបានមានវត្ដមាននៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលដៅនៃការប្រឹក្សារកនូវដំណោះស្រាយដ៏មានប្រសិទ្ធភាព ដើម្បីជាឈ្នាន់ឈានទៅរកសន្ដិភាពជូនជាតិមាតុភូមិ តាមរយៈកិច្ចប្រជុំ 5-PERM នេះ។ #5PERM #សម្ដេចតេជោហ៊ុនសែន #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ឥស្សរជនឆ្នើមកម្ពុជា #ទីក្រុងប៉ារីស #ប្រទេសបារាំង #សន្ដិភាព Facebook Page: Black-Crow Telegram Channel