-
បទពាក្យប្រាំបី៖ ខន្ដី

-
ស្ពានជ្រោយចង្វារ

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វារ ដែលត្រូវបានកសាងក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៦៦ ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង នាឆ្នាំ១៩៧២ ក្នុងដំណាក់កាល ដែលកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ ក្រោយមក ស្ពានជ្រោយចង្វារនេះ ក៏ត្រូវបានជួសជុលឡើងវិញ និងដាក់ឱ្យដំណើរការនៅឆ្នាំ១៩៩៤។ ជាមួយគ្នានោះ ស្ពានជ្រោយចង្វារទី២ ក៏ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ នៅឆ្នាំ២០១៤ ស្របនឹងកំណើនប្រជាជនក្នុងរាជធានីភ្នំពេញដ៏ច្រើន។ ក្នុងសម័យកាលសង្គ្រាម កុំថាឡើយការអភិវឌ្ឍ សូម្បីតែការថែរក្សានូវសមិទ្ធផលជាតិ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏មិនអាចទៅរួចផង។ មានសន្តិភាព ទើបប្រទេសមានឱកាសក្នុងការអភិវឌ្ឍយ៉ាងពេញលេញ ប្រកបដោយនិរន្តរភាព។ #ប្រវត្ដិសាស្រ្ដកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ស្ពានជ្រោយចង្វារ #កម្ពុជា #ជប៉ុន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
តើកត្តាអ្វីដែលជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជាមុនឈានដល់ការអភិវឌ្ឍ?

-
សម្ដេចតេជោ ហ៊ុន សែន “ពេលមានសន្តិភាពត្រូវប្រឹងប្រែងរក្សា កុំចាំដល់ពេលមានសង្រ្គាមទើបប្រឹងស្រែករកសន្តិភាព”

-
បទពាក្យប្រាំបី៖ គំនិត

-
ជោគជ័យសមរភូមិឱរ៉ាល់ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ សម្ដេចតេជោ ហ៊ុន សែន

យុទ្ធនាការលើសមរភូមិឱរ៉ាល់បានចាប់ផ្តើមពីថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩៦ ដល់ដំណាច់ខែមករា ឆ្នាំ១៩៩៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ ប៉ុល សារឿន ដែលមានទីបញ្ជាការជួរមុខអគ្គសេនាធិការនៅស្រុកឱរ៉ាល់។ កម្លាំងបណ្តាមុខព្រួញដែលបានចូលរួមធ្វើសកម្មភាពមានកម្លាំងកងពលធំអន្តរាគមន៍លេខ១ កម្លាំងយោធភូមិភាគទី៣ យោធភូមិភាគពិសេស វរសេនាធំលេខ៤៤ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងកែប។ ដោយឡែកកម្លាំងរបស់តំបន់ប្រតិបត្តិសឹករងខេត្តកោះកុង ក្រុងព្រះសីហនុ ក៏បានធ្វើសកម្មភាពប្រតិបត្តិការបោសសម្អាតក្នុងភូមិសាស្ត្ររបស់ខ្លួនដែរ។ ពួកឧទ្ទាមខ្មែរក្រហមក្បាលរឹងនាពេលនោះ គឺនៅតែរក្សាគោលការប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ហើយប៉ុល ពត បានប្រមូលបញ្ជាការគ្រប់អង្គភាពទៅរៀនសូត្រមាគ៌ាថ្មីផងដែរ។ ដោយមើលឃើញថា ប៉ុល ពត នៅតែផ្តាច់ការ បោសសម្អាតផ្ទៃក្នុងដោយគ្មានលើកលែងដដែល លោក កែវ ពង្ស មេបញ្ជាការកងទ័ពខ្មែរក្រហមលេខ១៨ បានផ្តាច់ខ្លួនចេញពីប៉ុល ពត និងទាក់ទងលោក ស៊ាម ហ៊ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ដើម្បីរកទិសដៅអនាគតថ្មី ដោយសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយការចុះចូល លោក កែវ ពង្ស ត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយសម្តេច ហ៊ុន សែន នៅឯគេហដ្ឋានសម្តេចនៅទីក្រុងតាខ្មៅ និងបានរាយការណ៍ពីអំពីស្ថានភាពក្រុមខ្មែរក្រហមគ្រប់ជាន់ថ្នាក់ជូនសម្តេចផងដែរ។ លោកបានត្រៀមពីរចំណុចដើម្បីស្នើ និងពិភាក្សាជាមួយសម្តេច ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ លោកមិនទាន់បានស្នើផង…
-
២០ ឧសភា ទិវាជាតិនៃការចងចាំ

-
ព្រះរាជពិធីច្រត់ព្រះនង្គ័ល

-
អត្ថន័យ និងគោលបំណងនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

-
តើចម្លើយសារភាពរបស់ជនរងគ្រោះនៅមន្ទីរ ស-២១ បានមកដោយរបៀបណា?
