-
តើមេភូមិភាគខ្មែរក្រហមរូបណា ដែលហ៊ានចាប់ ប៉ុល ពត ដាក់គុក ហើយកាត់ទោស?

ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ! អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។ #ខ្មែរក្រហម#ក្អែកខ្មៅ#កម្ពុជាប្រជាធិបតេយ្យ#KhmerRouge#មេភូមិភាគ#ប៉ុលពត#សច្ចធម៌ប្រវត្ដិសាស្រ្ដ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
“សោ ភឹម អតីតមេភូមិភាគបូព៌ា”

យោងតាមប្រវត្ដិនៃការកកើតឡើងនៃរបបកម្ពុជាប្រជាធិបតេយ្យ សោ ភឹម គឺត្រូវបានរាប់បញ្ចូលជាយុទ្ធមិត្ដដ៏ស្មោះត្រង់ម្នាក់របស់ ប៉ុល ពត ចាប់តាំងពីផ្ដើមមានរចនាតស៊ូនៅក្នុងព្រៃមកម៉្លេះ។ ប៉ុន្តែ ទោះបីជាមានការលះបង់យ៉ាងណាក៏ដោយ ក្នុងដំណើរចុងក្រោយនៃជីវិតរបស់ខ្លួន សោ ភឹម ក៏ទទួលបានលទ្ធផលដូចយុទ្ធមិត្ដរួមសុខទុក្ខដទៃទៀតដែរ ដ្បិតពួកគេពុំបានទទួលនូវការតបស្នងសមស្របណាមួយទៅតាមការលះបង់របស់ខ្លួនជូនចំពោះពេជ្ឈឃាដឡើយ។ ផ្ទុយទៅវិញ ការណ៍ដែលទទួលបានពីរបបមួយនេះ គឺជាការសម្លាប់ ក្រោមមូលហេតុសង្ស័យថាជាខ្មាំងស៊ីរូងផ្ទៃក្នុង។ #មេភូមិភាគបូព៌ា #សោភឹម #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #ក្អែកខ្មៅ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
តើអ្នកខេត្ដព្រះសីហនុ និងខេត្ដកោះកុង មានធ្លាប់បានដឹងទេអំពីថ្ងៃរំដោះនៃខេត្ដរបស់ខ្លួនចេញរបប ប៉ុល ពត?

បើគិតចាប់ពីកាលបរិច្ឆេទរំដោះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ថ្ងៃនេះ គឺមានរយៈ ១០ថ្ងៃ មកហើយ ដែលរាជធានីភ្នំពេញត្រូវបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្តែ ក្រោយថ្ងៃរំដោះបានរាជធានីនេះ ព្រះរាជាណាចក្រកម្ពុជាក៏នៅមានបណ្ដាខេត្ដមួយចំនួនទៀតផងដែរ ដែលមិនទាន់ទទួលបានការរំដោះពេញលេញចេញពីរបបវាលពិឃាដ។ តួយ៉ាង ដូចជានៅក្នុងថ្ងៃនេះ ខេត្ដព្រះសីហនុ និងខត្ដកោះកុង គឺទើបតែត្រូវបានរំដោះឱ្យរួចផុតចេញពីរបបប្រល័យពូជសាសន៍តែប៉ុណ្ណោះ។ #ខេត្តព្រះសីហនុ #ខេត្ដកោះកុង #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ក្អែកខ្មៅ #រំដោះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ដឹងអត់! ថាតើ ខេត្តព្រះសីហនុ និងខេត្ដកោះកុង រំដោះបានពីខ្មែរក្រហម ថ្ងៃ/ខែ/ឆ្នាំ ណា?

-
តើអ្នកដែលមានស្រុកកំណើតនៅខេត្ដព្រះវិហារមានធ្លាប់បានដឹងទេអំពីថ្ងៃរំដោះនៃខេត្ដរបស់ខ្លួន?

បើគិតចាប់ពីកាលបរិច្ឆេទរំដោះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ថ្ងៃនេះ គឺមានរយៈ ០៩ថ្ងៃ មកហើយ ដែលរាជធានីភ្នំពេញត្រូវបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្តែ ក្រោយថ្ងៃរំដោះបានរាជធានីនេះ ព្រះរាជាណាចក្រកម្ពុជាក៏នៅមានបណ្ដាខេត្ដចំនួនទៀតផងដែរ ដែលមិនទាន់ទទួលបានការរំដោះចេញពីរបបវាលពិឃាដ។ តួយ៉ាង ដូចជានៅក្នុងថ្ងៃនេះ ខេត្ដព្រះវិហារ គឺទើបតែត្រូវបានរំដោះឱ្យរួចផុតចេញពីរបបប្រល័យពូជសាសន៍តែប៉ុណ្ណោះ។ #ខេត្ដព្រះវិហារ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ក្អែកខ្មៅ #រំដោះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ដឹងអត់! ថាតើ ខេត្តព្រះវិហារ រំដោះបានពីខ្មែរក្រហម ថ្ងៃ/ខែ/ឆ្នាំ ណា?

-
១ម៉ឺន ៤ពាន់នាក់ ជាចំនួនជនរងគ្រោះនៃវិសុទ្ធកម្មស្វែងរកខ្មាំងនៅមន្ទីរ ស-២១

កែវភ្នែកសម្លឹងច្រវ៉ាក់ខ្នោះឃ្នាងដោយក្តីភ័យខ្លាច កុមារាម្នាក់កំពុងអង្គុយក្នុងបន្ទប់ឃុំឃាំងតូចមួយនៃមន្ទីរ ស-២១។ ស-២១ ជាគុកចាប់ចងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបំផុតរបស់បនឃាតកខ្មែរក្រហម។ មនុស្សលើសពី ១ម៉ឺន ៤ពាន់នាក់ ត្រូវបានចាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់យ៉ាងឃោរឃៅនៅឋាននរកមួយនេះ។ #ក្អែកខ្មៅ #កម្ពុជាប្រជាធិបតេយ្យ #ប្រវត្ដិសាស្រ្ដ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ខ្មែរក្រហម #សង្រ្គាម #មជ្ឍមណ្ឌលសម្លាប់មនុស្ស #ស២១ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
សូមសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសរំលឹកខួប ៣៧ឆ្នាំ ក្នុងមុខតំណែងនាយករដ្ឋមន្រ្ដី ១៤ មករា ១៩៨៥-១៤ មករា ២០២២

-
ក្មេងស្រីម្នាក់អង្គុយក្បែរសពជាមួយនឹងកែវភ្នែកសម្លឹងដោយក្តីក្រៀមក្រំអាឡោះអាល័យជាទីបំផុត។ ទឹកមុខរបស់នាងបង្កប់នូវភាពភ័យខ្លាច ភាពឯកោ ដែលមនុស្សជាទីស្រឡាញ់ចាកចោលនាងឱ្យរស់នៅតែម្នាក់ឯងក្នុងពិភពដ៏ធំធេងនេះ ព្រោះតែសង្គ្រាម

-
០៧ថ្ងៃ ក្រោយការរំដោះបានរាជធានីនៃប្រទេសកម្ពុជា ខេត្ដពោធិ៍សាត់ គឺជាខេត្ដដែលត្រូវបានរំដោះនៅក្នុងថ្ងៃនេះ កាលពី ៤៣ឆ្នាំ មុន

បើក្រឡេកទៅមើលនៅឆ្នាំ ១៩៧៩ ថ្ងៃនេះ គឺមានរយៈពេល ៧ ថ្ងៃ កន្លងមកហើយ ដែលរាជធានីភ្នំពេញ ត្រូវបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្តែ នៅត្រឹមថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គាមជាតិកម្ពុជា ពុំទាន់អាចរំដោះប្រទេសទាំងមូលចេញពីរបបយង់ឃ្នង ប៉ុល ពត បាននៅឡើយទេ។ ជាក់ស្ដែងដូចខេត្ដ ពោធិ៍សាត់ ដែលទើបតែត្រូវបានរំដោះជាស្ថាពរនៅក្នុងថ្ងៃនេះកាលពី ៤៣ឆ្នាំ មុន ក្រោយរយៈពេល ៧ ថ្ងៃ នៃការរំដោះបានរាជធានីនៃប្រទេសកម្ពុជា។ #ខេត្តពោធិ៍សាត់ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ក្អែកខ្មៅ #រំដោះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel