-
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃនេះកាលពី ៣០ឆ្នាំ មុន

គិតមកដល់ឆ្នាំ២០២១ កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានអាយុកាល៣០ឆ្នាំ ហើយ។ កម្ពុជាក៏បានឆ្លងកាត់ការលំបាក ឧបសគ្គរាប់រយជំពូកទម្រាំទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរុងរឿងដល់ពេលបច្ចុប្បន្ននេះ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃអង្គសម្តេចព្រះវររាជបិតាបង្រួបបង្រួមជាតិ ដែលបានដឹកនាំចរចាខ្មែរគ្រប់ភាគីរហូតឈានដល់ការបង្កើតបាននូវកិច្ចព្រមព្រៀងនេះឡើង នៅថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ក្រោមព្រះរាជតម្រិះតម្កល់ផលប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជាជាធំនៅគ្រប់កាលៈទេសៈ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានបញ្ចប់ដោយផ្លែផ្កា និងជោគជ័យបំផុត ក្រោមវត្តមានព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងភាគីបារំាង ដែលជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដោយប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ បើទោះបីមានកិច្ចព្រមទីក្រុងប៉ារីសក្តី ក៏សង្គ្រាមស៊ីវិលនៅកម្ពុជានៅបន្ត ដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត)។ ជាហេតុធ្វើឱ្យកម្ពុជាបន្ដរស់នៅរួមគ្នាក្រោមដំបូលមួយ មានពីរផ្នែក ដោយមួយផ្នែកដឹកនាំដោយរាជរដ្ឋាភិបាល ដែលកើតពីការបោះឆ្នោតដោយហត្ថលេខីបីភាគី និងម្ខាងទៀត គឺបន្តរស់នៅក្រោមការដឹកនាំមួយរបស់ខ្មែរក្រហម ដែលមានទាំងអង្គការចាត់តាំងនយោបាយ កងទ័ព ប្រជាជន មួយក្រុមផ្សេងទៀត ប៉ុន្តែក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាដណ្តើមបានភាពឈ្នះ និងវាយកម្ទេចអង្គការចាត់តាំងខ្មែរក្រហមទាំងអស់ ដោយមិនអស់គ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ ក្រោមការផ្សះផ្សា ការបង្រួបបង្រួមជាតិមួយ។ នយោបាយឈ្នះ-ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨…
-
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

-
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

-
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

-
ឆ្ងល់អត់! មេដឹកនាំខ្មែរក្រហម គឺជាបញ្ញាវន្ដហេតុអ្វីសម្លាប់អ្នកចេះដឹង?

-
ការអប់រំរបស់ខ្មែរក្រហមជាមាគ៌ាឧក្រិដ្ឋ

-
តើកាតព្វកិច្ចដ៏សាហាវយង់ឃ្នងបែបណាដែលខ្មែរក្រហមប្រគល់ឱ្យកុមារចំពោះគ្រួសារ?

ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ! អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។ #ប្រវត្ដិសាស្រ្ដកម្ពុជា #ខ្មែរក្រហម #KhmerRouge #កម្ពុជាប្រជាធិបតេយ្យ #កុមារ #គ្រួសារ Facebook Page: Black-Crow Telegram Channel
-
ក្រដាសប្រាក់ ៣ ម៉ឺនរៀល

អបអរសាទរខួបទី៣០ឆ្នាំ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងការយាងមាតុភូមិនិវត្តន៍ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” កូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត សូមចារឹកទុកក្នុងក្រាំងទំព័រមាសនៃប្រវត្តិសាស្រ្តកម្ពុជា និងក្នុងដួងចិត្ត ចំពោះព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃអង្គសម្តេចព្រះវររាជបិតាបង្រួបបង្រួមជាតិ ដែលបានដឹកនាំចរចាខ្មែរគ្រប់ភាគីរហូតឈានដល់ការបង្កើតបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ក្រោមព្រះរាជតម្រិះតម្កល់ផលប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជាជាធំនៅគ្រប់កាលៈទេសៈ។ កិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវបានបញ្ចប់ ដោយផ្លែផ្កា និងជោគជ័យបំផុត ក្រោមវត្តមាន សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ភាគីបារំាង ដែលជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់ដោយប្រកាន់យករបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍ និងគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញ ដែលបានធ្វើឱ្យប្រទេសមានស្ថេរភាព សន្តិសុខ និងសន្តិភាពពេញលេញរហូតដល់បច្ចុប្បន្ន៕ #ធនប័ត្រអនុស្សាវរីយ៍ #ព្រះរាជាណាចក្រកម្ពុជា #Riel #ប្រាក់រៀល Facebook Page: Black-Crow Telegram Channel
-
បោកប្រាស់យកមកសម្លាប់

-
វីដេអូ៣១ សវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អំពី៖ តើនរណាមានសិទ្ធិសម្រេចធំបំផុតនៅមន្ទីរ ស-២១?
