-
ប្រវត្តិល្អាងល្ខោន ឬល្អាងក្បាលខ្មោច ( ភ្នំសំពៅ បាត់ដំបង)

ល្អាងក្បាលខ្មោច ដែលមានដាក់តាំងលលាដ៍ក្បលក្នុងទូកញ្ចក់មួយ គឺធាតុរបស់ជនរងគ្រោះដែលត្រូវពួកឃាតកខ្មែរក្រហម នាំយកមកសម្លាប់នៅទីនេះ ។ តាមប្រវត្តិនិទានតៗគ្នាឱ្យដឹងថា ដើមឡើយល្អាងនេះ មានឈ្មោះថា «ល្អាងល្ខោន» ជាទីកន្លែងសម្រាប់ក្រុមល្ខោនរបស់ព្រះបាទរាជកុល ស្នាក់នៅ អំឡុងពេលចូលមកដណ្តឹងព្រះនាងរំសាយសក់។ ប៉ុន្តែ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រែក្លាយល្អាងនេះ ទៅជាល្អាងឃាតកម្មមួយដ៏សែនខ្លោចផ្សា គួរឱ្យអាណោចអាធ័មបំផុត។ មនុស្សរាប់ពាន់នាក់ ត្រូវបានពួកបនអាវខ្មៅ ប៉ុល ពត ចាប់វាយសម្លាប់ពីខាងលើមាត់ល្អាង រួចទម្លាក់ចុះ។ ល្អាងល្ខោន បានប្រែក្លាយទៅជាល្អាងក្បាលខ្មោច ដែលពោរពេញទៅដោយសាកសពជនរងគ្រោះ និងឈាមហូរប្រឡាក់ដាបពាសពេញក្នុងល្អាង ក្រោយឆ្លងកាត់នូវរបបប្រល័យពូជសាសន៍៕ ប្រភព៖ គឹម បញ្ញារ័តន៍ #ល្អាងល្ខោន#កម្ពុជាប្រជាធិបតេយ្យ#ភ្នំសំពៅ#បាត់ដំបង#ល្អាងក្បាលខ្មោចFacebook Page: Black-Crow Telegram Channel
-
វីដេអូ១៩ នៃការសារភាពរបស់មេដឹកនាំខ្មែរក្រហម : ជីវប្រវត្ដិសង្ខេប នួន ជា

-
តើមូលហេតុអ្វីដែលបណ្ដាលឱ្យប្រជាកសិករធ្វើការបះបោរនៅ ស្រុកសម្លូត ក្នុងឆ្នាំ១៩៦៧?

-
វីដេអូ : ដើមដំបូងពួក វៀតកុង ច្បាំងនឹងទាហាន លន់ នល់ ជំនួសខ្មែរក្រហម

-
បទកាកគតិ ៖ ស្ដីពីសត្វឃ្មុំ

-
បទកាកគតិ ៖ តាវៅ និងក្អែក

-
ការអភិវឌ្ឍ និងសមិទ្ធផលធំៗ ដែលប្រជាជនកម្ពុជាសម្រេចបានក្រោយរួចផុតពីរបប្រល័យពូជសាសន៍ ប៉ុល ពត

-
សមមិត្ត ហ៊ុន សែន៖ ខ្ញុំនឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីសម្រេចជោគជ័យក្នុងការស្វែងរកសន្តិភាពជូនប្រជាជាតិ និងប្រជាជនយើង

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ កម្ពុជាក្រៅពីដៃម្ខាងខំទប់ស្កាត់ការវិលត្រឡប់របស់ខ្មែរក្រហមនោះគឺ ដៃម្ខាងទៀតខិតខំកសាងជាតិពីគំនរផេះផង់។ ដោយឈរលើស្មារតីស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាលជ្រៅ សមមិត្ត ហ៊ុន សែន បានសន្យាជូនជនរួមជាតិថា «ខ្ញុំសូមសន្យាចំពោះជនរួមជាតិថា ខ្ញុំនឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីសម្រេចជោគជ័យក្នុងការស្វែងរកសន្តិភាពជូនប្រជាជាតិ និងប្រជាជនយើង។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ថា យើងមិនអាចធ្វើអ្វីកើតទេ ប្រសិនគ្មានការគាំទ្រពីប្រជាជន គ្មានកម្លាំងបង្អែកដ៏រឹងមាំរបស់បក្សទាំងមូល កងកម្លាំងប្រដាប់អាវុធទាំងមូល និងប្រជាជនទាំងមូល។» បច្ចុប្បន្នសមមិត្ត ហ៊ុន សែន គឺជាអគ្គមគ្គុទ្ទេសក៍តែមួយគត់ ដែលបានដឹកនាំនាវាកម្ពុជាចាកផុតពីសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ មកកាន់ដែនកោះនៃសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿង៕ #សន្ដិភាពជាតិ #ប្រវត្ដិសាស្រ្ដកម្ពុជា #ក្អែកខ្មៅFacebook Page: Black-Crow Telegram Channel
-
#វីដេអូ១៨ នៃការសារភាពរបស់ ឌុច : សិទ្ធិសម្រេចរបស់មិត្ដ ហ៊ នៅមន្ទីរ ស-២១

-
#វីដេអូ១៧ នៃការសារភាពរបស់ ឌុច : រចនាសម្ព័ន្ធគ្រប់គ្រងនៅមន្ទីរ ស-២១
