-
បើគ្មានរដ្ឋប្រហារថ្ងៃទី ១៨ មីនាឆ្នាំ ១៩៧០ គឺគ្មានសង្រ្គាមពីឆ្នាំ ១៩៧០-១៩៧៩

សង្រ្គាមរយៈពេល ៥ឆ្នាំបានកើតឡើងស្ទើរតែពាសពេញផ្ទៃប្រទេសក្រោយការផ្តួលរំលំរបបរាជានិយម ដោយសេនាប្រមុខ លន់ នល់។ ដៃម្ខាងទប់ទល់ជាមួយនឹងការឈ្លានពានរបស់យួនយៀកកុង និងដៃម្ខាងទៀតទប់ទល់ជាមួយនឹងការក្រោកបះបោររបស់កងកម្លាំងខ្មែរក្រហមដែលជាទ័ពព្រៃ។ ភ្លើងសង្រ្គាមស៊ីវិល និងសង្គ្រាមឈ្លានពានបានឆេះសន្ធោសន្ធៅនៅតាមតំបន់ព្រំដែន និងតំបន់ប្រតិបត្តិការសឹកផ្សេងៗទៀតនៃប្រទេស។ ភូមិឋានដែលធ្លាប់រស់សុខសាន្ដ ជួបជុំគ្រួសារប្រែជាត្រូវវាយប្រហារដោយយួនយៀកកុង និងទ័ពព្រៃខ្មែរក្រហមដែលពួកស្ដាំនិយម បានធ្វើឱ្យជីវិតប្រជាជនខ្មែរស្លាប់ក្នុងភ្លើងសង្គ្រាមយ៉ាងអាណោចអាធ័ម។ សង្គ្រាមឈ្លានពាន និងសង្គ្រាមស៊ីវិលបានធ្វើឱ្យប្រជាពលរដ្ឋនៅភូមិកំពង់ធំ ផ្លូវជាតិលេខ៦ រួមទាំងប្រជាជនដទៃទៀត រស់នៅដោយភាពភ័យខ្លាច និងឆ្លងកាត់ទុក្ខសោកច្រើនរាប់មិនអស់។ ក្រោយរងនូវភាពទ្រុឌទ្រោមជាច្រើនទស្សវត្សកន្លងមក ប្រជាជនកម្ពុជាពិតជាទាមទារ និងទទួលស្គាល់នូវតម្លៃនៃសន្តិភាពយ៉ាងពិតប្រាកដ ដ្បិតមិនចង់ឱ្យមានភាពអន្ដរាយដ៏មហាសោកស្ដាយកើតឡើងបន្ដទៀត។ #ក្អែកខ្មៅ #BlackCrow #ភូមិកំពង់ធំ #ប្រវត្ដិសាស្រ្ដកម្ពុជាFacebook Page: Black-Crow Telegram Channel
-
តើអ្នកដឹងទេថានរណាខ្លះដែលមានតួនាទីជាកងការពារនៅមន្ទីរ ស-២១?

-
វីដេអូទី១៥ នៃការសារភាពរបស់ ឌុច : គោលការណ៍ចំពោះអ្នកទោសដែលចាប់ច្រឡំនៅមន្ទីរ ស-២១

-
តើអ្នកមានដឹងទេថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃខែឆ្នាំណា នៅឯណា និង ដើម្បីអ្វី?

-
តើអ្នកដឹងទេថាកម្មាភិបាលដែលមានតួនាទីក្នុងការសួរចម្លើយនៅមន្ទីរ ស-២១ មាននរណាខ្លះ?

-
តើអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាមានឈ្មោះកាត់ដូចម្ដេច?

-
តើ កែ ពក ជានរណា ហើយគាត់មានតួនាទីអ្វីខ្លះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ?

-
អបអរសាទរ ខួប ៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (០៨/កក្កដា/២០១៧-២០២១)

ប្រាសាទសម្បូរព្រៃគុកមានទីតាំងស្ថិតនៅក្នុងភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ។ប្រាសាទសំបូរព្រៃគុក នាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ នគរភ្នំ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» បានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជា របស់ព្រះរាជា ហើយពាក្យ «គុក» ក៏មានន័យអប់រំចិត្ដដែរ គឺមិនមែនជាទីសម្រាប់សប្បាយនោះទេ។ ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovian ប្រទេសប៉ូឡូញ។ #ប្រវត្ដិសាស្រ្ដកម្ពុជា#មោទនភាពជាតិ#ប្រាសាទសំបូរព្រៃគុក#បេតិកភណ្ឌពិភពលោកFacebook Page: Black-Crow Telegram Channel
-
តើអ្នកដឹងទេថា ខេត្ដជាច្រើនដូចជា៖ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ កំពង់ស្ដឺ កំពង់ឆ្នាំង និង កោះកុង ដែលស្ថិតនៅក្នុងដែនដីភូមិភាគឧត្ដរ និងបស្ចិម នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរំដោះចេញពីរបបខ្មែរក្រហមនៅថ្ងៃខែឆ្នាំណា?

ខាងក្រោមនេះជាកាលបរិច្ឆេទនៃការរំដោះបានដោយជោគជ័យរបស់ រណសិរ្សសង្រ្គោះជាតិកម្ពុជា សម្រាប់ខេត្ដចំនួន ប្រាំមួយ នៅភូមិភាគឧត្ដរ និងបស្ចិមនៃព្រះរាជាណាចក្រកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។#ប្រវត្ដិសាស្រ្ដកម្ពុជា#រណសិរ្សសង្រ្គោះជាតិកម្ពុជា#សៀមរាប #ឧត្ដរមានជ័យ #ព្រះវិហារ #កំពង់ស្ដឺ #កំពង់ឆ្នាំង #កោះកុងFacebook Page: Black-Crow Telegram Channel
-
កាលបរិច្ឆេទនៃការរំដោះខេត្ដនៅតាមភូមិភាគពាយ័ព្យ
