Category: ក្អែកខ្មៅ

  • ភូមិភាគនិរតី ឬភូមិភាគ៤០៥

    ភូមិភាគនិរតី ឬភូមិភាគ៤០៥

    ឈិត ជឿន ហៅ តា ម៉ុក អតីតមេភូមិភាគនិរតីរបស់ខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត ភូមិភាគនិរតី ឬភូមិភាគ៤០៥ គ្រប់គ្រងលើខេត្ដចំនួន ៤ គឺខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។ https://www.facebook.com/blackcrowkh/posts/196903025524660

  • ភូមិភាគបូព៌ា ឬភូមិភាគ២០៣

    ភូមិភាគបូព៌ា ឬភូមិភាគ២០៣

    ភូមិភាគ នេះដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅឆ្នាំ១៩៧៨ នៅពេលដែលប៉ុល ពត បញ្ជូនទាហានឲ្យមកចាប់ខ្លួន។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងកើតទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម ស្រុកឆ្លូង ក្នុងខេត្តក្រចេះ និងស្រុកបីទៀតក្នុងខេត្តកណ្តាល គឺស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា ៥តំបន់ គឺតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៥។ https://www.facebook.com/blackcrowkh/posts/196225012259128

  • កំណាព្យអំពីសម័យប្រល័យពូជសាសន៍

    កំណាព្យអំពីសម័យប្រល័យពូជសាសន៍

    ១៧ មេសា ជម្លៀសចេញយកទៅបម្រើការ ក៏ប៉ុន្តែដោយហេតុថាខ្មែរក្រហមយកមនុស្សមិនចេះអក្សរ មនុស្សមិនសល់សាច់ការមកបម្រើធ្វើឲ្យប្រជាជន ៣លាននាក់ ក្នុងរយៈពេលមិនដល់៤ឆ្នាំត្រូវបាត់បង់ជីវិតដោយភាពស្អាតស្អំ។ សម្លាប់ប្រជាជនខ្លួនឯងអស់ធ្វើឲ្យបរទេសមានឱកាសចូលក្នុងទឹកដី។ https://web.facebook.com/blackcrowkh/posts/195621065652856

  • កំណាព្យអំពីសម័យខ្មែរក្រហម

    កំណាព្យអំពីសម័យខ្មែរក្រហម

    ប៉ុល ពត ឆ្លាតណាស់ប៉ុន្តែល្ងង់ ចោទប្រជាជនថាជាខ្មាំង សម្លាប់រង្គាលព្រោះថាខ្លាំង បើចង់ប្រឆាំងត្រូវកសាង។ ប៉ុល ពត ត្រូវបានពិភពលោកចាត់ទុកថាជាបុគ្គលដែលបំផ្លាញជាតិសាសន៍ខ្លួនឯង សម្លាប់មិនរើសមុខ សាហាវយង់ឃ្នងជាងសត្វតិរច្ឆាន នៅក្នុងអំឡុងសម័យខ្មែរក្រហមដ៏ខ្មៅងងឹតឱ្យជាតិធ្លាក់ទៅរកចំណុចសូន្យ។ https://web.facebook.com/blackcrowkh/posts/194929412388688

  • បទពាក្យប្រាំពីរស្ដីពីរបបខ្មែរក្រហម

    បទពាក្យប្រាំពីរស្ដីពីរបបខ្មែរក្រហម

    សម័យជឿនលឿនណាស់ទៅហើយ ប៉ុល ពត នៅឡើយប្រើកម្លាំងធ្វើទាំងថ្ងៃយប់នឿយយ៉ាងខ្លាំង ម៉ាស៊ីនត្រូវតាំងពាសពេញវាល។តើ ប៉ុល ពត ជាមនុស្សដូចម្ដ៉េច ហើយការដឹកនានោះទទួលឥទ្ធិពលមកពីណា? https://web.facebook.com/blackcrowkh/posts/194287929119503

  • តើ ស.២១ មានអត្ថន័យយ៉ាងដូចម្ដ៉េច?

    តើ ស.២១ មានអត្ថន័យយ៉ាងដូចម្ដ៉េច?

    https://www.facebook.com/blackcrowkh/posts/193576195857343

  • មនោគមវិជ្ជាលើកុមារ បម្រើការនៅមន្ទីរស.២១

    មនោគមវិជ្ជាលើកុមារ បម្រើការនៅមន្ទីរស.២១

    កុមារ គឺជាក្រដាសពណ៌ស ល្អ ឬអាក្រក់អាស្រ័យលើការអប់រំ និងបណ្តុះបណ្តាល។ ប៉ុន្តែ គួរឱ្យសោកស្តាយបំផុតដែលកុមារត្រូវបានបញ្ជ្រាបមនោគមវិជ្ជាដ៌ខ្មៅងងឹតរបស់ខ្មែរក្រហម ធ្វើអោយក្រដាសពណ៌ស ប្រឡាក់ឈាម ដែលជាឈាមជាតិសាសន៍ខ្លួន សាច់ញាតិ និងឪពុកម្តាយឯង។ មនោគមវិជ្ជាប្រែសទៅជាខ្មៅ ម៉ែឪទៅជាខ្មាំង បើហ៊ានប្រឆាំង សម្លាប់ចោលតាមបញ្ជារបស់អង្គការ។ https://www.facebook.com/blackcrowkh/posts/192929899255306

  • បើចង់រស់នៅតទៅទៀត ត្រូវចេះអត់ធ្មត់ ធ្វើគធ្វើថ្លង់ កសាងខ្លួន ជម្រះភាពឯកជន

    បើចង់រស់នៅតទៅទៀត ត្រូវចេះអត់ធ្មត់ ធ្វើគធ្វើថ្លង់ កសាងខ្លួន ជម្រះភាពឯកជន

    មិត្តត្រូវចង់ចាំឲ្យច្បាស់ថា បើមិត្តចង់រស់រានមានជីវិត មិត្តត្រូវអត់ធ្មត់ ឃើញ ឬឮអ្វីក៏ដោយមិត្តមិនចាំបាច់ខ្វល់នោះទេ ត្រឹមតែពង្រឹងខ្លួន និងធ្វើតាមបញ្ជាអង្គការទៅបានហើយ។ លើសពីនេះ មិត្តកុំភ្លេចជម្រះភាពឯកជនរបស់មិត្តចោលផង ព្រោះអង្គការគិតពីប្រយោជន៍រួមមិនបានគិតពីប្រយោជន៍មិត្តតែម្នាក់ឯងឡើយ។ https://www.facebook.com/blackcrowkh/posts/191687422712887

  • ដងប៉ាកកា និងស្ទីឡូនៃសម័យខ្មែរក្រហមគឺ នង្គ័ល រនាស់ ប៉ែល ចប ខ្វែវ

    ដងប៉ាកកា និងស្ទីឡូនៃសម័យខ្មែរក្រហមគឺ នង្គ័ល រនាស់ ប៉ែល ចប ខ្វែវ

    សម្រាប់មិត្តដែលចូលចិត្តសរសេរ មិត្តដែលមានចំណេះដឹងជ្រៅជ្រះ ពេលនេះអង្គការបានរកឃើញរបកគំហើញថ្មីនៃដងប៉ាកកា និងស្ទីឡូ នោះមានដូចជា៖ នង្គ័ល រនាស់ ប៉ែល ចប ខ្វែវ។ល។ របស់ទាំងនេះគឺ សម្រាប់អោយមិត្តយកទៅសរសេរនិពន្ធនៅវាលស្រែ លើភ្លឺស្រែ ប្រឡាយទឹក និងទំនប់ទឹកផ្សេងៗ ដែលមានប្រយោជន៍ជាជាងសរសេរលើក្រដាស។ https://www.facebook.com/blackcrowkh/posts/190433732838256

  • អង្គការថាម៉េច ត្រូវធ្វើយ៉ាងហ្នឹង!

    អង្គការថាម៉េច ត្រូវធ្វើយ៉ាងហ្នឹង!

    អង្គការពិតជាមានអំណាចណាស់ បើសិនអង្គការដាក់ញត្តិទៅហើយ ត្រូវធ្វើឲ្យបានសម្រេច។ អង្គការប្រើឲ្យធ្វើអ្វីត្រូវធ្វើនឹង មិនអាចធ្វើផ្ទុយពីបញ្ជាអង្គការនោះទេ ហើយមិត្តក៏មិនបាច់តវ៉ាច្រើនដែរ ព្រោះអង្គការគ្មានពេលមកស្ដាប់មិត្តបកស្រាយឡើយ។ https://www.facebook.com/blackcrowkh/posts/189082286306734