-
ប្រធានបទ ៖ ម្ចាស់គេហទំព័រក្អែកខ្មៅ
LIVE កម្មវិធី ៖ ជំនុំជម្រះក្ដីអតីតមេដឹកនាំខ្មែរក្រហម (០៥ មេសា ២០២១)•ប្រធានបទ ៖ ម្ចាស់គេហទំព័រក្អែកខ្មៅ•វាគ្មិន: លោក សន ប៊ុនមាន នាយកកម្មវិធី ក្អែកខ្មៅ• មានមតិយោបល់ចូលរួមតាមប្រព័ន្ធទូរស័ព្ទលេខ ០១២ ៥២៧ ១០២០១៥ ៧២០ ១០២ និង ០៩៧ ៨២ ៩០ ១០២ ឬ ប្រិយមិត្តចូលរួមតាមទំព័រហ្វេសប៊ុកវិទ្យុ FM 102។ សម្របសម្រួលដោយ: អ្នកស្រី កឹម សុគន្ធី។
-
រដ្ឋការចាស់សម័យ លន់ នល់ ជាគោលដៅចម្បងនៃការសម្រិតសម្រាំងរបស់ខ្មែរក្រហម
រដ្ឋការចាស់សម័យ លន់ នល់ ជាគោលដៅចម្បងដែលខ្មែរក្រហមចង់ចាប់យកមកសួរចម្លើយ ព្រោះដោយហេតុតែ សម័យ លន់ នល់ មានការជួយជ្រោមជ្រែងពីបរទេស និងពោរពេញទៅដោយអំពើពុករលួយ។ តើរដ្ឋការសម័យ លន់ នល់ ដែលខ្មែរក្រហមត្រូវការនោះមានងារអ្វីខ្លះ? https://www.facebook.com/blackcrowkh/posts/226836762531286
-
សេចក្ដីសារភាពរបស់ កាំង ហ្គេកអ៊ាវ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
សេចក្ដីសារភាពរបស់ កាំង ហ្គេកអ៊ាវ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្តីពី គោលបំណងប៉ងលាឈប់ពីការងារនៅមន្ទីរនគរបាល (សន្តិបាល) ប៉ុន្តែមិនបានសម្រេច។ https://www.facebook.com/blackcrowkh/posts/226383435909952
-
តើមានឯកសារអ្វីខ្លះ ដែលជួយមន្ទីរ ស.២១ ក្នុងការសម្រិតសម្រាំងមន្រ្ដីរដ្ឋការចាស់?
ការស្វែងរកនូវមន្ត្រីដែលបម្រើការក្នុងសម័យ លន់ នល់ នោះពិតជាពិបាកខ្លាំងណាស់តាមការសួរចម្លើយ។ ប៉ុន្តែ ដើម្បីឲ្យកាន់តែងាយស្រួលជាងមុន ខ្មែរក្រហមបានស្វែងរកនូវឯកសារទាំងឡាយរបស់រដ្ឋាភិបាលមុនយកមកសម្រិតសម្រាំងស្វែងរកខ្មាំងទាំងនោះ។ https://www.facebook.com/blackcrowkh/posts/226180075930288
-
តើខ្មែរក្រហមចាត់ទុកជនណាខ្លះជាខ្មាំង?
ខ្មែរក្រហមបានធ្វើបន្សុទ្ធកម្ម ដើម្បីស្វែងរកខ្មាំង ដែលធ្វើឲ្យប្រជាជនស្លូតត្រង់ជាច្រើននាក់បាត់បង់ជីវិត។ https://www.facebook.com/blackcrowkh/posts/225703205977975
-
អត្ថន័យនៃពាក្យ “សម្រិតសម្រាំង” នៅក្នុងរបបកម្ពុជាប្រជាធិតេយ្យ
ធ្លាប់តែឮពាក្យថាសម្រាំងគ្រាប់ធញ្ញជាតិ ឬសម្រិតសម្រាំងអង្ករកុំឱ្យមានក្រួស។ ប៉ុន្តែខ្មែរក្រហមវិញ បានប្រើពាក្យ សម្រិតសម្រាំង សម្រាប់ស្វែងរកជនក្បត់នឹងបដិវត្តន៍ និងយកទៅកម្ទេចចោល។ https://www.facebook.com/blackcrowkh/posts/225544219327207
-
ដំណាក់កាលបដិវត្ដនៃរបបកម្ពុជាប្រជាធិបតេយ្យ
ដំណាក់កាលចាប់ផ្តើមទាំងបី នៃបដិវត្តន៍ ក្នុងការកែប្រែរបបគ្រប់គ្រងរបស់ខ្មែរក្រហម បាននាំមកនូវសោកនាដកម្មយ៉ាងមហាសោកស្តាយ សម្រាប់ប្រជាជនខ្មែរស្លូតត្រង់។ ខ្មែរក្រហមបានសម្រាំងរកអតីតអ្នកធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ ដែលពួកគេបានចាត់ចូលជាពួកមូលធននិយម និងពួកសក្តិភូមិនិយម ដែលត្រូវតែធ្វើការបោសសម្អាត។ ជាមួយគ្នានេះ បន្ទាប់ពីដណ្តើមទីក្រុងភ្នំពេញគ្រប់គ្រងបានភ្លាម ខ្មែរក្រហម ចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុងទៅជនបទ និងបង្កើតឱ្យមានសហករណ៍ ដោយលុបបំបាត់ចោលកម្មសិទ្ធិឯកជន និងរបបមូលធន ដើម្បីពង្រឹងវណ្ណៈកម្មករ និងកសិករ ហើយតម្រូវឱ្យប្រជាជនរស់នៅ ហូបចុក និងធ្វើការជាមួយគ្នា។ ប្រជាជនខ្មែរជិតពីរលាននាក់បានស្លាប់ ដោយសារការអត់ឃ្លាន ជំងឺ ការធ្វើការហួសកម្លាំង និងសម្លាប់នៅក្នុងរបបនេះ៕ https://www.facebook.com/114489037099393/posts/224997476048548/?d=n
-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម
ពួកអនាគតមេខ្មែរក្រហមក្លាយជាកុម្មុយនីស្ត ពេលទៅរៀននៅស្រុកបារាំង (ភាគ ២) ដើម្បីជ្រាបច្បាស់សូមតាមដានស្តាប់ទាំងអស់គ្នា។ https://www.facebook.com/blackcrowkh/posts/224367929444836
-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម
ពួកអនាគតមេខ្មែរក្រហមក្លាយជាកុម្មុយនីស្ត ពេលទៅរៀននៅស្រុកបារាំង (ភាគ១) ដើម្បីជ្រាបច្បាស់សូមតាមដានស្តាប់ទាំងអស់គ្នា។ https://www.facebook.com/blackcrowkh/posts/223723839509245
-
តើហេតុអ្វី ឌុច ចង់លាឈប់ពីការងារនគរបាល (សន្តិបាល) ?
ដោយមានការជួយជ្រោមជ្រែងពី សុន សេន ដែលជារដ្ឋមន្ត្រីការពារជាតិខ្មែរក្រហម និងជាអតីតគ្រូរបស់ខ្លួន។ ឌុច ត្រូវបានកម្មាភិបាលជាន់ខ្ពស់បក្សកុម្មុយនីស្ត ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាប្រធានសន្តិសុខគ្រប់គ្រង ម-១៣ និង ម-៩៩ ដែលទទួលខុសត្រូវលើជីវិតអ្នកទោសប្រមាណជាង២មុឺននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅមន្ទីរឃុំឃាំងទាំងពីរនេះ។ តើហេតុអ្វី ឌុច ចង់លាឈប់ពីការងារនគរបាល(សន្តិបាល)? តើការសុំលាឈប់ របស់ ឌុច បានសម្រេចឬទេ? https://www.facebook.com/blackcrowkh/posts/223132579568371