Category: ក្អែកខ្មៅ

  • ការអប់រំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

    ការអប់រំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

    ក្រោយការដួលរលំរបបសាធារណរដ្ឋកម្ពុជា របស់សេនាប្រមុខ លន់​ នល់​ ខ្មែរក្រហមបានកាន់កាប់ប្រទេសហើយបានដាក់ចេញនូវគោលនយោបាយពង្រឹងសន្តិសុខក្នុងប្រទេស កសិកម្ម សង្គមកិច្ច និងការអប់រំ។ ការអប់រំបណ្ដុះមនោគមវិជ្ជាបដិវត្តន៍ របស់បក្សកុម្មុយនិស្តកម្ពុជាហាក់ដូចជាខុសប្លែកពីបណ្ដាប្រទេសនៅក្នុងតំបន់កាលពីសម័យនោះ ដោយយើងសង្កេតឃើញថាចលនាបដិវត្តន៍ខ្មែរក្រហមបានបង្កើតសាលារៀននៅតាមសហករណ៍មួយចំនួន ដើម្បីផ្ដល់ឱកាសឲ្យកូនសហករណ៍បានសិក្សាគ្រប់គ្នាប៉ុន្តែពុំមានសាលារៀនផ្លូវការនោះទេ ដោយគ្រឹះស្ថានដែលធ្លាប់គេប្រើប្រាស់ក្នុងវិស័យអប់រំត្រូវបានគេកែប្រែទៅជាគុក ឃ្លាំងដាក់សម្ភារៈ មន្ទីរសន្តិសុខ និងជាកន្លែងសួរចម្លើយ។​ ដេីម្បីជ្រាបច្បាស់​ សូមអានអត្ថបទខាងក្រោម។ https://www.facebook.com/blackcrowkh/posts/143781527503477

  • ប្រវត្តិ​សង្ខេប​ កាំង ហ្កេកអ៊ាវ “ហៅមិត្ត ឌុច” អតីតលេខាគណៈកម្មាធិការមន្ទីរ ស-២១ នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)

    ប្រវត្តិ​សង្ខេប​ កាំង ហ្កេកអ៊ាវ “ហៅមិត្ត ឌុច” អតីតលេខាគណៈកម្មាធិការមន្ទីរ ស-២១ នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)

    ឌុច មានឈ្មោះដើមថា កាំង ហ្កេកអ៊ាវ កើត​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅវើយ ឃុំ​ពាម​បាង ​ស្រុកស្ទោង ខេត្ត​កំពង់ធំ។ ក្រោយប្រឡងជាប់បាក់ឌុប ឌុចបានចូលរៀននៅវិទ្យាស្ថានគរុកោសល្យ នៅ​ជិត​វិមាន​ឯករាជ្យ។ នៅឆ្នាំ១៩៦៥ ឌុច បាន​ធ្វើជាគ្រូបង្រៀនផ្នែកគណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា ​នៅ​វិទ្យាល័យ​ស្គន់ ខេត្ត​កំពង់ធំ។ ​ដោយមើលឃើញពីគម្លាតយ៉ាងឆ្ងាយរវាងអ្នកក្រ និង​អ្នកមាន​ ឌុចចាប់​ផ្តើម​មាន​គំនិត​ស្អប់​ខ្ពើម​វណ្ណៈសក្តិភូមិ ហើយ​ស្រឡាញ់​ចូលចិត្ត​គំនិត​​កុម្មុយនីស្ត។ នៅឆ្នាំ១៩៦៧ ឌុច ក៏បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនីស្ត​កម្ពុជាហើយត្រូវបាន​ប៉ូលិស​នៃ​រដ្ឋាភិបាល​សង្គមរាស្រ្ត​និយម​​ចាប់​ខ្លួន យក​ទៅ​ដាក់​គុក​ព្រៃស នៅ​ភ្នំពេញ។ នៅឆ្នាំ​​១៩៧០ ក្រោយដោះលែងពីពន្ធនាគារ ឌុច បានរត់ទៅចូលរួមតស៊ូជាមួយខ្មែរក្រហម នៅ​ក្នុង​ព្រៃ ស្ថិត​នៅ​តាម​បណ្តោយ​ជួរ​ភ្នំក្រវ៉ាញ ហើយ​ត្រូវ​បាន វ៉ន វ៉េត តែង​តាំង​ឲ្យ​ធ្វើ​ជា​មេគុក ដែល​មាន​លេខ​សម្ងាត់​ថា ម-១៣ ស្ថិត​នៅ​ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ។ ក្រោយពេលដែលខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ឌុច ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ហៅ គុក​ទួល​ស្លែង នៅ​ក្រុង​ភ្នំពេញ។ នៅចន្លោះឆ្នាំ១៩៧៨…

  • តាម៉ុក អគ្គមេបញ្ជាការកងទ័ព នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩)។

    តាម៉ុក អគ្គមេបញ្ជាការកងទ័ព នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩)។

    តាម៉ុក កើតឆ្នាំ១៩២៦ នៅខេត្តតាកែវ ហើយបានបួសរៀនអស់ជាច្រើនឆ្នាំបន្ទាប់មកបានរៀបការជាមួយប្អូនជីដូនមួយឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួននាក់។ ឆ្នាំ១៩៤៩ តាម៉ុកធ្វើជាប្រធានឥស្សរៈស្រុក ក្នុងខេត្តតាកែវ ហើយបានចូលជាសមាជិកក្រុមកុម្មុយនីស្តនៅ ឆ្នាំ១៩៦៣ ។ ពីឆ្នាំ១៩៦៨ ទៅឆ្នាំ១៩៧៨ តាម៉ុក ជាលេខាភូមិភាគនិរតី និងជាអនុលេខាទីពីរបក្សកុម្មុយនីស្តកម្ពុជា។ បន្ទាប់ពីការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យ តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលទេ។ តាម៉ុក ត្រូវបានចាប់ខ្លួន ដោយកងទ័ពរាជរដ្ឋាភិបាលនៅក្បែរព្រំដែនថៃ នៅខែមីនា ឆ្នាំ១៩៩៩ ហើយដាក់ក្នុងមន្ទីរឃុំឃាំង ហើយគាត់បានស្លាប់ដោយសារជំងឺនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦៕

  • លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ

    លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ

    លោកស្រី អៀង ធីរិទ្ធ មានឈ្មោះដើមថា ខៀវ ធីវិទ្ធ កើតនៅក្នុងឆ្នាំ១៩៣២ នៅក្នុងខេត្តបាត់ដំបង។ លោកស្រី បានបញ្ចប់ការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ ហើយបន្តការសិក្សាផ្នែកអក្សរសាស្រ្តនៅប្រទេសបារាំង កាលពីឆ្នាំ១៩៤៥។ លោកស្រីបានរៀបការជាមួយលោក អៀង សារី នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយនៅក្នុងឆ្នាំ១៩៧៥ លោកស្រីត្រូវបានគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃបក្ស​កម្មុយនីស្ត តែងតាំងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ដើម្បីជ្រាបច្បាស់ សូមអានអត្ថបទស្តីពីជីវប្រវត្តិលោកស្រី អៀង ធីរិទ្ធ។ #BlackCrow #KhmerHistory

  • អៀង សារី ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥- ៦ មករា ១៩៧៩)។

    អៀង សារី ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥- ៦ មករា ១៩៧៩)។

    អៀង សារី គឺជាអតីតសិស្សនៅវិទ្យាល័យស៊ីសុវត្ថិ នៅក្នុងក្រុងភ្នំពេញ។ លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅឯវិទ្យាល័យកុងដ័រសេ និងនៅវិទ្យាស្ថានសិក្សានយោបាយក្រុងប៉ារីសប្រទេសបារាំង។ លោកបានចូលជាសមាជិកបក្សកុម្មុយនីស្តបារាំងក្នុងឆ្នាំ១៩៥១។ អៀង សារី ត្រូវបានគេជឿថាបានចូលរួមជាមួយ ខៀវ សំផន ក្នុងការបង្កើតចលនា ម៉ាក្សស៊ីស ក្នុងស្រទាប់និសិ្សតកម្ពុជានៅប្រទេសបារាំង។ បន្ទាប់ពីត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ១៩៥៧ អៀង សារី បានក្លាយជាគ្រូបង្រៀនប្រវត្តិវិទ្យានៅវិទ្យាល័យស៊ីសុវត្ថិ និងជាសមាជិកសកម្មនៃបក្សកុម្មុយនីស្តកម្ពុជា។ អៀង សារី បានរត់ចូលព្រៃដើម្បីចូលរួមជាមួយចលនាខ្មែរក្រហមនៅឆ្នាំ១៩៦៣។ ក្នុងអំឡុងសង្គ្រាមស៊ីវិលពីឆ្នាំ១៩៧១-១៩៧៥ លោកបានចូលរួមជាមួយរាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា និងជាបេសកជនពិសេសរបស់រណសិរ្សរួបរួម ជាតិខ្មែរ។ពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ អៀង សារី ក៏បានក្លាយទៅជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស។ អៀង សារី បានរត់ភៀសខ្លួនទៅប្រទេសថៃនៅពេលដែលរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩។ គាត់ត្រូវបានកាត់ ទោសកំបាំងមុខពីបទប្រល័យពូជសាសន៍ និងត្រូវផ្តន្ទាទោសប្រហារជីវិតដោយ តុលាការប្រជាជនបដិវត្តន៍កម្ពុជានៅភ្នំពេញ។ អៀង សារី បានបន្តតួនាទីរបស់ខ្លួន ក្នុងរដ្ឋាភិបាលនិរទេស ប៉ុន្តែបានផ្ទេរមុខតំណែងជារដ្ឋមន្រ្តីការបរទេសទៅឲ្យ ខៀវ សំផន បន្ទាប់ពីការបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨២។ អៀង សារី បានចាកចេញពីចលនាខ្មែរក្រហមជាមួយនឹងកងកម្លាំងយោធារាប់ពាន់ នាក់នៅខែសីហាឆ្នាំ១៩៩៦ ជាថ្នូរនឹងព្រះរាជក្រិត្យលើកលែងទោសចំពោះសាលក្រម ឆ្នាំ១៩៧៩ និងការលើកលែងទោសពីសំណាក់ព្រះករុណាព្រះបាទ នរោត្តម សីហនុ ពីការកាត់ទោសក្រោមច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ក្នុងឆ្នាំ១៩៩៤។…

  • ខៀវ សំផន ហៅតា ឈុន ប្រធានគណៈប្រធានរដ្ឋនៃបក្សកុម្មុយនីស្តកម្ពុជានៃរបបខ្មែរក្រហម (១៨៧៥-១៩៧៩)។

    ខៀវ សំផន ហៅតា ឈុន ប្រធានគណៈប្រធានរដ្ឋនៃបក្សកុម្មុយនីស្តកម្ពុជានៃរបបខ្មែរក្រហម (១៨៧៥-១៩៧៩)។

    ខៀវ សំផន ហៅតា ឈុន ប្រធានគណៈប្រធានរដ្ឋនៃបក្សកុម្មុយនីស្តកម្ពុជានៃរបបខ្មែរក្រហម (១៨៧៥-១៩៧៩) បានកើតនៅស្រុករំដួល ខេត្តស្វាយរៀង នៃប្រទេសកម្ពុជាដែលមានឳពុកឈ្មោះ ខៀវ ឡុង និងម្ដាយឈ្មោះ ប៉ោ គង់។ ខៀវ សំផន ជាសិស្សពូកែម្នាក់ ហើយជាបងធំទី៣ នៃបក្សកុម្មុយនីស្តកម្ពុជាដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងហើយបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនយោបាយនៅទីក្រុងប៉ារីស។ នៅក្នុងជីវិតនយោបាយ ខៀវ សំផន ធ្លាប់បានកាន់តំណែងធំៗជាច្រើនរួមមាន÷ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយមដែលមានឋានៈស្មើរដ្ឋលេខាធិការ ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យដែលទទួលបន្ទុកផ្នែករណសិរ្ស និងពាណិជ្ជកម្ម ជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាមន្ត្រីជាន់ខ្ពស់តំណាងកម្ពុជាទៅចូលរួមសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីស ក្រោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ លោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជារកឃើញថាមានទោសពីបទ÷ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ1949 ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម នឹងអំពើអសីលធម៌ផ្សេងៗទៀត។ https://www.facebook.com/blackcrowkh/?ref=page_internal

  • ដំណើរកសាងសន្តិភាពនៅកម្ពុជា ដោយយុទ្ធសាស្រ្ត​​ ឌីហ្វីដ (DIFID)

    ថ្ងៃនេះ ២៣ តុលា កិច្ចព្រមព្រៀងទីក្រុងបារីស៍ ដែលអ្នកជំនាន់ក្រោយតែងតែនិយាយ វាពិតជាមានទំនាក់ទំនងជាមួយនឹងភាពម្ចាស់ការរបស់កម្ពុជា ក្នុងការកសាងសន្តិភាព។ កម្ពុជា ទំរាំដណ្តេីមបាននូវសន្តិភាពពេញលេញដេញពីកណ្តាប់ដៃរបស់ប៉ុល ពត និងកម្លាំងខ្មែរក្រហម ត្រូវប្រើប្រាស់គោលនយោបាយ និងយុទ្ធសាស្ត្រជាច្រេីន ក្នុងនោះមានយុទ្ធសាស្រ្ត ឌីហ្វីដ DIFID ។ តេី ឌីហ្វីដ DIFID មានអត្ថន័យដូចម្តេច? ឌីហ្វីដ មានអត្ថន័យ ដូចខាងក្រោម៖ D: បំបែក(divide) ធ្វើការបំបែក ឬញែកកម្លាំងរបស់ភាគីខ្មែរក្រហម។ I: ឯកោ(isolate) ធ្វើឱ្យកម្លាំងរបស់ខ្មែរក្រហមឯកោ ដោយជំរុញខ្មែរក្រហម ដេីរចេញពីកិច្ចព្រមព្រៀងទីក្រុងបារីស ដែលវាជាកំហុសរបស់ខ្មែរក្រហម។ F: បញ្ចប់(finish) បញ្ចប់សកម្មភាព និងអង្គការចាត់តាំងរបស់ខ្មែរក្រហម តាមរយៈការដាក់ខ្មែរក្រហមក្រៅច្បាប់ និងស្នេីបង្កេីតតុលាការខ្មែរក្រហម ដេីម្បីកាត់ទោសស្វែងរកយុត្តិធម៌ជូនមនុស្សជាតិ។ I: សមាហរណកម្ម(integration) ធ្វើសមាហរណកម្មកម្លាំង ដែលព្រមចូលរួមជាមួយរដ្ឋាភិបាល ដែលអនុវត្តតាមគោលការណ៍០៣៖ ធានាអាយុជីវិត ទ្រព្យសម្បត្តិ និងរក្សាតួនាទីឋានន្តរសក្ក័។ D: អភិវឌ្ឍន៍(develop) ធ្វើការអភិវឌ្ឍន៍ទីតាំងដែលបានធ្វើសមាហរណកម្មហើយ។

  • នួន ជា ឬបងធំទី២ មានឈ្មោះផ្លូវការហៅថា រុងឡឺត ឡាវឌី

    នួន ជា ឬបងធំទី២ មានឈ្មោះផ្លូវការហៅថា រុងឡឺត ឡាវឌី

    នួន ជា អនុលេខាគណៈកម្មាធិការមជ្ឍិម និងគណៈកម្មាធិការអចិន្រ្តៃយបក្ស (១៩៧៥ – ១៩៧៩) មានឈ្មោះផ្លូវការហៅថា ​រុងឡឺត ឡាវឌី កើតនៅឆ្នាំ១៩២៦ នៅស្រុកសង្កែ ខេត្តបាត់ដំបង លោកបានកាន់តួនាទីសំខាន់ៗនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដូចខាងក្រោម៖-ជាប្រធានសភាតំណាងប្រជាជនម្ពុជា-ជាអនុលេខាគណៈកម្មាធិការមជ្ឍិម និងគណៈកម្មាធិការអចិន្រ្តៃយ៍បក្ស-ជាប្រធានគ្រប់គ្រងបញ្ហាសន្ដិសុខ-ជាអ្នកអនុវត្តគោលនយោបាយដែលបានអនុម័តឲ្យអនុវត្តដោយគណៈកម្មាធិការអចិន្រ្តៃយ៍បក្ស-ធ្លាប់ទទួលបន្ទុកគ្រប់គ្រងលើមន្ទីរសន្ដិសុខរបស់កម្ពុជាប្រជាធិបតេយ្យរាប់ទាំងមន្ទីរស-២១(គុកទួលស្លែង)។

  • សាឡុត ស ហៅប៉ុល ពត (Pol Pot = Political Potential) ជានរណា?

    សាឡុត ស ហៅប៉ុល ពត (Pol Pot = Political Potential) ជានរណា?

    ដើម្បីស្គាល់ច្បាស់អំពីដំណើរជីវិតរបស់ប៉ុល ពត មុនបដិវត្តន៍ កំឡុងពេលធ្វើបដិវត្តន៍ និងក្រោយបដិវត្តន៍យ៉ាងណា សូមអានអត្ថបទខាងក្រោម។